ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រួម​ជាមួយ​ពលរដ្ឋ​ធ្វើ​ស្ពានឈើ​សម្រាប់​៤​ភូមិ​ឆ្លងកាត់

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​រួម​ជាមួយ​មន្ត្រី​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់​បាន​ធ្វើ​ស្ពាន​ឆ្លងផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​៤​ភូមិ​ឆ្លងកាត់​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​កូប​តូច ឃុំ​គុត្ត​សោ​ធ ស្រុក​អូរ​ជ្រៅ​។ លោក​វរៈសេនីយ៍ទោ សេស…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​រួម​ជាមួយ​មន្ត្រី​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់​បាន​ធ្វើ​ស្ពាន​ឆ្លងផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​៤​ភូមិ​ឆ្លងកាត់​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​កូប​តូច ឃុំ​គុត្ត​សោ​ធ ស្រុក​អូរ​ជ្រៅ​។

លោក​វរៈសេនីយ៍ទោ សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ស្ពានឈើ​ដែល​ត្រូវធ្វើ​បណ្តុះ​អាសន្ន​នេះ​មាន​ប្រវែង​៩​ម៉ែត្រ​និង​ទទឹង​៤​ម៉ែត្រ​ដែល​ត​ភ្ជាប់​សម្រាប់​ប្រជាពលរដ្ឋ​៤​ភូមិ​ធ្វើ​ដំណើរ​ឆ្លងកាត់​មាន ភូមិ​កូប​តូច ភូមិ​គុត្ត​សោ​ធ ភូមិ​យាយ​អោត ភូមិ​យាយ​អត​ស្ថិត​ក្នុង​ឃុំ​គុត្ត​សោ​ធ​ស្រុក​អូរ​ជ្រៅ​។

លោក​បាន​បញ្ជាក់​ថា ស្ពានឈើ​ដែល​ត្រូវធ្វើ​បណ្តោះអាសន្ន​នេះ​គឺ​ខូច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ឃុំ​-​សង្កាត់​មាន​គម្រោង​កសាង​ស្ពាន ព្រោះ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ បណ្តាល​ទឹក​លិច​ផ្លូវ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​៤​ភូមិ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។ ដោយ​ឃើញ​ពី​ទុក្ខ​លំបាក​ទាំង​អស់នេះ ទើប​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត រួម​ជាមួយនឹង​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ បាន​ដឹកនាំ​កម្លាំង​ធ្វើ​ស្ពានឈើ​បណ្តោះអាសន្ន​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ឆ្លងកាត់​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​យកចិត្តទុកដាក់​ទៅ​លើ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ទើប​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួយ​ឧ​បត្ត​ម្ភ​ថវិកា​ទិញ​ឈើ​អោយ​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ និង​មន្ត្រីរាជការ រួម​នឹង​ប្រជាពលរដ្ឋ​បានកសាង​ស្ពានឈើ​បណ្តោះអាសន្ន​សម្រាប់​ប្រជាពលរដ្ឋ​ឆ្លងកាត់​នៅ​រដូវវស្សា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ