ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេសប៊ុកដឹងចិត្តណាស់ ចេញមុខងារថ្មីសម្រាប់អ្នកអត់គូរ

5 ឆ្នាំ មុន

កាលពី​ថ្ងៃ​អង្គារ​កន្លង​មកនេះ ក្រុមហ៊ុន Facebook បាន​ប្រកាស​ពី​សេវាកម្ម​ស្វែងរក​គូស្រករ​ថ្មី​របស់​ខ្លួន ។ ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​អាច​បង្កើត Profile ស្វែងរក​គូស្រករ​មួយ ដោយ​មិន​ចាំបាច់​ឲ្យ​មិត្ត​នៅ​លើ…

កាលពី​ថ្ងៃ​អង្គារ​កន្លង​មកនេះ ក្រុមហ៊ុន Facebook បាន​ប្រកាស​ពី​សេវាកម្ម​ស្វែងរក​គូស្រករ​ថ្មី​របស់​ខ្លួន ។ ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​អាច​បង្កើត Profile ស្វែងរក​គូស្រករ​មួយ ដោយ​មិន​ចាំបាច់​ឲ្យ​មិត្ត​នៅ​លើ Facebook ដឹង ។ សេវាកម្ម​ថ្មី​នេះ នឹង​មិន​ស្វែងរក​គូស្រករ​ដែល​ជា​មិត្ត​របស់​អ្នក​ប្រើប្រាស់​នៅ​លើ Facebook ទេ ។

មុន​ពេល​ប្រកាស​ពី​សេវាកម្ម​នេះ Facebook បាន​ព្យាយាម​បង្កើត​ចំណុច​ពិសេស​ថ្មី​ៗ​ជា​ច្រើន រួម​មាន ការ​ស្វែងរក​ការងារ និង​ការ​ទិញ​ទំនិញ​ជាដើម ។ ពួក​គេ​បាន​ព្យាយាម​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចំណាយពេល​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ។

ប្រាកដ​ណាស់ ការ​ផ្តល់​សេវាកម្ម​យ៉ាងច្រើន​នេះ​បាន​ជួយ​ឲ្យ Facebook អាច​រក្សា​ភាព​នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ដៃគូ​ប្រកួតប្រជែង​ផ្សេង​ទៀត ។ សេវាកម្ម​ស្វែងរក​គូស្រករ​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើលឃើញ​កម្មវិធី និង​ក្រុម​មនុស្ស ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រ​ដៀង​គ្នា​។ ប្រសិនបើ​អ្នក​ប្រើប្រាស់​មើលឃើញ​កម្មវិធី​អ្វី​ដែល​ពួក​គេ​ចង់​ចូលរួម គឺ​ពួក​គេ​អាច​ចូលរួម​កម្មវិធី​នេះ​បានជា​មួយ​អ្នក​ដទៃ ។

ពេល​នោះ Profile របស់​អ្នក​ប្រើប្រាស់​នឹង​ត្រូវ​បាន​ចែករំលែក​ជាមួយ​អ្នក​ដទៃ​ទៀត ដែល​ចូលរួម​កម្មវិធី​ដូច​គ្នា និង​ប្រើប្រាស់​សេវាកម្ម​នេះ​ដែរ ។ ពួក​គេ​អាច​ជ្រើសរើស​អ្នក​ប្រើប្រាស់ និង​ចាប់ផ្តើម​ការ​សន្ទនា​លក្ខណៈ​ឯកជន ដែល​មិន​ត​ភ្ជាប់​ជាមួយ Messenger ឬ WhatsApp ឡើយ ។
សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​នៅឡើយ​ទេ ប៉ុន្តែ​សេវាកម្ម​ថ្មី​នេះ អាច​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ចុងឆ្នាំ​២០១៨ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ