ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ម្នាក់​ស្រុក​កែវ​សីមា ជា​ម្ចាស់​ឡាន​ដឹកឈើ​ប្រុង​ហោះ​ទៅ​ស្រុក​យួន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ពេញ​មួយ​រថយន្ត​បម្រុង​លួច​ឆ្លង​ដែន ត្រូវ​បាន​នគរ​បាល​​ការពារ​ព្រំដែន​គោក​លេខ​៦២១ ចាប់​បង្ក្រាប​បាន​កាលពី​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ឧសភា នៅ​ចំណុច​ចំការ​ស្វាយចន្ទីរ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម…

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ពេញ​មួយ​រថយន្ត​បម្រុង​លួច​ឆ្លង​ដែន ត្រូវ​បាន​នគរ​បាល​​ការពារ​ព្រំដែន​គោក​លេខ​៦២១ ចាប់​បង្ក្រាប​បាន​កាលពី​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ឧសភា នៅ​ចំណុច​ចំការ​ស្វាយចន្ទីរ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​កម្លាំង​នគរបាល​ព្រំដែន​កំពុង​ល្បាត​តាម​គោលដៅ​សំខាន់ៗ តាម​បន្ទាត់​ព្រំដែន​ក៏​បាន​ប្រទះ​រថយន្ត​ឡង់​គ្រី​ស័​រ​កែ​ច្នៃ​ទ្រុង​មួយ​គ្រឿង មាន​ផ្ទុក​ឈើ​ប្រភេទ​កកោះ​សន្លឹក​ធំ​ៗ​ចំនួន​១៧​សន្លឹក ជាប់ផុង​នៅ​ចំការ​ស្វាយចន្ទីរ ក៏​ចាប់​បង្ក្រាប​ភ្លាម​ៗ​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពី​ចាប់​បង្ក្រាប​នោះ គេ​មិន​អាច​យក​រថយន្ត​ដឹកឈើ​ខុសច្បាប់​ទៅ​រក្សា​ទុក​នៅ​កន្លែង​រដ្ឋបាល​ព្រៃឈើ​បាន​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ទើប​អា​ចរក​រថយន្ត​អូស​សណ្តោង​ចេញពី​កន្លែង​ជាប់ផុង​បាន និង​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ជំនាញ ដើម្បី​ចាត់វិធានការ​បន្ត​។ ក្នុង​ករណី​ខាងលើ​នេះ ពេល​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​គេ​បាន​ឃើញ​មាន​វត្តមាន​របស់​លោក ស៊ិ​ន វណ្ណ​រិ​ន សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ហើយ​ត្រូវ​គេ​ដឹង​ថា ជា​ម្ចាស់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ ចេញ​មុខ​ទៅ​ចរចា​ជាមួយ​សមត្ថ​កិច្ច ដើម្បី​រំដោះ​យក​រថយន្ត​ល្មើស​នោះ​វិញ​។ ទោះជា​យ៉ាងណា ករណី​បង្ក្រាប​ការ​ជួញដូរ​ឈើ​ឆ្លង​នេះ​ខាងលើ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ​។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ការពារ​សត្​វព្រៃ​កែវ​សីមា ដែល​មាន​លោក ឌិន ប៊ុ​ន​ធឿ​ន ជានា​យក​គ្រប់គ្រង​កំពុង​មាន​សកម្មភាព​កាប់​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ លេខ​២ យ៉ាង​អនាធិបតេយ្យ ខណៈ​ឈើ​ប្រណីត​​ដូច​ជា ធ្នង់ នាងនួន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មិន​មាន​សេសសល់​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​នេះ​ទៀត​ទេ ពោល​គឺ​ត្រូវ​គេ​កាប់​អស់​គ្នា​សោះ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្រុម​អ្នក​អង្កេត​ដដែល​បន្ត​ថា បទល្មើស​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​មាន​វិសាលភាព​លើ​ផ្ទៃដី​ចំនួន​បី​ក្រុង​-​ស្រុក គឺ ស្រុក​កែវ​សីមា ស្រុក​អូរ​រាំង និង​ក្រុង​សែន​មនោ​រម្យ បាន​កើត​មាន​ខ្លាំង​បំផុត​នៅ​ចំណុច អណ្តូង​ក្រឡឹង រកា ចុង​រាំង អូរ​ខ្ទង់ ស្រែ​ព្រះ កា​ទី គីឡូ​៥៩ រហូត​ដល់​គីឡូ​៧៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ចុង​ផ្លាស់ ស្រែ​ឈូក និង​​តំបន់​ជា​ច្រើន​ទៀត​ដែល​សម្បូរ​ឈើ​កម្រ​ៗ​។

សកម្មភាព​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ទាំងនោះ ភាគច្រើន​គឺ​បាន​ដឹក​ចេញ​ទៅ​ប្រទេស​វៀត​ណាម តាម​ច្រករបៀង​ចាប់ពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រហូត​ដល់​ច្រករបៀង​នៅ​ស្រុក​ស្នូល ខេត្តក្រចេះ ដែល​មាន​ច្រក​សំខាន់​ៗ​សម្រាប់​នាំ​ឈើ​ចេញ​ប្រមាណ​ជា​១០​ទីតាំង​ក្នុង​ទឹកដី​នៃ​ខេត្ត​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ