ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុនៗនេះ… បើ​បុកគ្នា​មែន​ តាំងបន្ទោសគេទៀតហើយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​ឃ្លី​ប​មួយ​ ពិតជា​បាន​ធ្វើ​ឱ្យ​ញ័រ​កក្រើក​ពេញ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១ ឧសភា ហើយ​ក៏​មានការ Like និង Share…

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​ឃ្លី​ប​មួយ​ ពិតជា​បាន​ធ្វើ​ឱ្យ​ញ័រ​កក្រើក​ពេញ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១ ឧសភា ហើយ​ក៏​មានការ Like និង Share បន្ត​គ្នា​យ៉ាង​ផុសផុល ។ ឃ្លី​ប​វី​ដេ​អូ​ ដែល​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​​និង​ថ្កោលទោស​ជា​ទូទៅ​នោះ ត្រូវ​បាន​បង្ហោះ​ដោយគណនី​ហ្វេ​ស​ប៊ុ​ក Torsten Schubert ដែល​ថត​បាន​តាម​រយៈ​កាមេរ៉ា​រថយន្ត​ស្តី​ពី​ទិដ្ឋភាព​រថយន្ត​កាម​រី​ឆ្លាម ពណ៌​សំបក​ឪឡឹក១​គ្រឿង បាន​បើក​បំពាន​បា​រ៉ា​ស់​ផ្លូវដែក ខណៈ​ដែល​រថភ្លើង​១​ខ្សែ​កំពុង​ ឆ្ពោះ​មក​ឆ្លងកាត់​ចំណុច​ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

អ្នក​ដែល​បានឃើញ​វី​ដេ​អូ​នេះ​ ពិតជា​សើច​គ្រប់​គ្នា ខណៈ​ដែល​រថភ្លើង​កំពុង​លូន​លើ​ផ្លូវដែក​តែ​មួយ ​ដែល​មិន​អាច​គេច​បាន ហើយ​ត្រូវ​រថយន្ត​នោះ​បើក​កាត់មុខ ដែល​សល់​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ និង​អាច​បុក​បង្ក​គ្រោះ​ថ្នាក់​មិន​ខាន ។ ការ​បើក​បែប​បំពាន​នេះ បាន​ជំរុញ​ឱ្យ​មានការ Comment នានា​ ពី​អ្នក​និយម​លេង​ហ្វេ​ស
​ប៊ុ​ក ដោយ​អ្នកខ្លះ​សម្តែង​នូវ​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​ភាព​គឃ្លើន​របស់​អ្នកបើកបរ​រថយន្ត និង​មាន​អ្នក​ខ្លះ​ទៀត​បាន​សរសេរ​ថា បើកបរ​រំលោភ​ផ្លូវ​ធម្មតា​មិន​អស់ចិត្ត ឆ្លៀត​រំលោភ​ដល់​ផ្លូវ​រថភ្លើង​ទៀត ។

ខ្លះ​ថា គេ​ដាក់​បា​រ៉ា​ស់​ឱ្យ​ឈប់​ពេល​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ ដែល​រថយន្ត​ជា​ច្រើន​បាន​ឈប់​ត្រៀបត្រា បែរ​ជា​មួយ​គ្រឿង​នេះ​ មិន​ព្រម​ឈប់ ប្រញាប់​ទៅ​រក​ងាប់​ហើយ ។ ខ្លះ​ទៀត​ថា ដល់​ពេល​ស្លាប់​នាំ​គ្នា​បន្ទោស​រថ​ភ្លើង​រករឿង​គេ​ឱ្យ​សង ។ មតិ​ខ្លះ​ទៀត​ថា អ្នកបើកបរ​យើង​មួយ​ចំនួន​ឆ្កួត កែ​លែង​ឡើង​ហើយ ។ អ្នក​បញ្ចេញ​មតិ​ខ្លះ​ទៀត ​ក៏​បាន​បង្ហាញ​នូវ​ការ​ខ្មាស់​អៀន​ចំពោះ​ជនបរទេស​ដែល​បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​នេះ​ផង​ដែរ ។

ម្ចាស់​គណនី​ជា​ជនបរទេស​នេះ​ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Cambodia…Sometimes Very…Crazy driver I Know not all are Crazy…You Can Find This in different Country’s Too »…​ ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​ប្រទេស​កម្ពុជា​…​ពេល​ខ្លះ​មាន​អ្នកបើកបរ​ឆ្កួត​ៗ…​ខ្ញុំ​ដឹង​ថា​វា​មិនមែន​ទាំងអស់​ទេ ហើយ​អ្នក​អាច​ឃើញ​ទ​ង្វើ​បែប​នេះ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែរ​» ។ នេះ​ជា​ការ​ចាប់អារម្មណ៍​ប្រកបដោយ​វិជ្ជាជីវៈ​មួយ ទោះបី​មាន​ប្រើ​ពាក្យ «​ឆ្កួត​» ក៏​ដោយ​ចុះ តែ​ក៏​មិន​ខុស​ដែរ បើកបរ​ចោលម្សៀត​បែប​នេះ ។

ទោះបី​មានការ​ភ្ញាក់ផ្អើល​ពី​ឃ្លី​ប​វី​ដេ​អូ​នេះ​ក្តី តែបើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សួន គឹ​ម​សំ អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​ បាន​កើតឡើង​ជាង​​២​ខែ​មក​ហើយ នៅ​ចំណុច​ផ្លូវដែក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​កំពង់​ចិន ដែល​ជា​ចំណុច​ព្រំប្រទល់​រវាង​ឃុំ​ទឹកល្អក់ និង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​អធិការរង​ឱ្យ​ដឹង​ថា ករណី​នេះ​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ស្នងការ​ឱ្យ​បាន​ជ្រាប​ដែរ ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​រក​រថយន្ត​នោះ តែ​ប្រហែលជា​រក​មិនឃើញ​ទេ​ ដោយសារ​តែ​ស្លាក​លេខ​រថយន្ត​នោះ​មើល​មិន​ច្បាស់ ។

អត្ថបទសរសេរ ដោយ