ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋកោះទ្រង់​មានជីវភាពធូរធា​ ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ប្រមាណ​ជាង​៦០%សព្វថ្ងៃ ទទួល​បាន​ចំណូល​ដោយ​ផ្ទាល់​តាម​រយៈ​ទេសច​ណ៍ ។ ចំណូល​ដែល​ពួក​គាត់​ទទួល​បាន​ពី​ទេសចរណ៍​នោះ រួម​មាន​ដូច​ជា កា​រប​រទេះសេះ…

ខេត្តក្រចេះ ៖ ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ប្រមាណ​ជាង​៦០%សព្វថ្ងៃ ទទួល​បាន​ចំណូល​ដោយ​ផ្ទាល់​តាម​រយៈ​ទេសច​ណ៍ ។ ចំណូល​ដែល​ពួក​គាត់​ទទួល​បាន​ពី​ទេសចរណ៍​នោះ រួម​មាន​ដូច​ជា កា​រប​រទេះសេះ និង​រទេះគោ​ដឹក​ភ្ញៀវ​ទេសចរ ការ​ដឹក​ភ្ញៀវ​តាម​ម៉ូតូ ក៏​ដូច​ជា​ជួល​កង់ និង​ការ​ធ្វើ​នំចំណី​ម្ហូប​អាហារ សម្រាប់​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ជាដើម ។

កោះ​ទ្រង់ គឺជា​កោះ​មួយ​មា​នទី​តាំងនៅ​កណ្តាលទន្លេ​មេគង្គ ទល់មុខ​ក្រុង​ក្រចេះ ។ កោះ​នេះ ត្រូវ​បាន​កាត់
ចូល​ជា​សង្កាត់​ក្នុង​ក្រុង​ក្រចេះ និង​បាន​ចែក​ចេញ​ជា​២​ភូមិ គឺ​ភូមិ​ចុង​កោះ​និង​ភូមិ​ក្បាលកោះ ។ អត្រា​ពលរដ្ឋ​រស់នៅ​លើ​ដី​កោះ មាន​ចំនួន​៤២៥​គ្រួសារ ស្មើ​និង​១៨៨៣​នាក់ ។ ក្រៅពី​មាន​ដី ដែល​សំបូរ​ដោ​យេ​ជីវជាតិ សម្រាប់​បង្កបង្កើន​ផលដំណាំ​កសិកម្ម​គ្រប់​ប្រភេទ លើ​ផ្ទៃដី​ទំហំ​ជាង​២២៣​ហិ​កតា កោះ​នេះ​ក៏​ផ្តល់​នូវ​សក្តា នុពល​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​ផង​ដែរ ។ សព្វថ្ងៃ ការ​ធ្វើ​អាជីវកម្ម​បាន​មក​ពី​ទេសចរណ៍ ត្រូវ​បាន​ពល រដ្ឋ​នៅ​លើ​កោះ​ចាត់​ទុក ជា​ប្រភព​ចំណូល​ចម្បង​ពី​របរ​កសិកម្ម​។

ប្រធាន​សហ​គម​ទេសចរណ៍ លោក ប៊ុ​ន បាន បាន​ប្រាប់​ឱ្យ​ដឹង​ថា រាល់​ការ​ធ្វើ​អាជីវកម្ម លើ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះ​នេះ ត្រូវ​បាន​ចង់ក្រង​រៀបចំ​ធ្វើ​ជា​សហ​គម​រួម​គ្នា​ដោយ បែក​ចែក​ជា​ក្រុង​ផ្សេង​ៗ​ពី​គ្នា ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ