ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ស្លា.ប់​មនុស្ស​៣​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ​១៥៥-​១៥៦ ស្ថិត​ក្នុងភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ…

ខេត្តពោធិ៍សាត់ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ​១៥៥-​១៥៦ ស្ថិត​ក្នុងភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

លោក​វរសេនីយ៍ឯក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ ១G-៧៨៦៤ ជិះ​គ្នា​ពីរ​នាក់​បុក​ជាមួយ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ ជិះ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​សងខាង​ចំនួន​៣​នាក់ ។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ កុប ហ្វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម រស់នៅ​ភូមិ​ផ្សារ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​(​អ្នក​បើក​ម៉ូតូ​), ទី​២-​ឈ្មោះ ជឿន ដេ​វីត ហៅ​ម៉េ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ជា​អ្នក​រួម​ដំណើរ​(​ស្លាប់​នៅ​មន្ទីរពេទ្យ​) និង​ទី​៣-​ឈ្មោះ ឌុ​ម សា​រុន ហៅ​គក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

សាកសព​ជន​រង​គ្រោះ​ទាំង​៣​នាក់​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​រក្សា​ទុកជា​ប​ណ្ណោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​រង់ចាំ​វាស់វែង និង​ដោះស្រាយ​គ្នា​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ