ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ជន​ដាច់​ទំនប់​(​ស្តេច​)​នៅ​ស្រុក​ថ្មពួក

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជំនន់​ទឹកភ្លៀង​ជន​ដាច់​ទំនប់ (​ស្តេច​) ដែល​កសាង​ពី​សម័យ​រា​ស្គ្រ​និយម​ដែល​ដាច់​ប្រវែង​ជាង​១០​ម៉ែត្រ​រយៈពេល​៤​ថ្ងៃ នៅ​ស្ថិត​ភូមិ​ស្តៅ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។ លោក…

បន្ទាយ​មាន​ជ័យ ៖ ជំនន់​ទឹកភ្លៀង​ជន​ដាច់​ទំនប់ (​ស្តេច​) ដែល​កសាង​ពី​សម័យ​រា​ស្គ្រ​និយម​ដែល​ដាច់​ប្រវែង​ជាង​១០​ម៉ែត្រ​រយៈពេល​៤​ថ្ងៃ នៅ​ស្ថិត​ភូមិ​ស្តៅ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨​ថា ទំ​បន់ (​ស្តេច​) ដែល​កសាង​នា​សម័យ​រា​ស្គ្រ​និយម​ដែល​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​បាន​ច្រុះ​ដាច់​ប្រវែង​ជាង​១០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨​នេះ ដែល​ស្ថិត​ភូមិ​ស្តៅ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ។

លោក​បាន​បញ្ជាក់​ថា ទំនប់​(​ស្តេច​)​នេះ គឺ​ដាច់​រាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ជំនន់​ទឹកភ្លៀង ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទប់ ដើម្បី​គៀង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ។ ហើយ​ឆ្នាំ​នេះ​លោក ប្រាក់ សា​រ៉ា​ក់ អនុប្រធាន​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដែល​បានការ​ឧ​ត្ថ​ម្ភ​ជួយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួសជុល​ខ្នង​ទំនប់​ឡើង​វិញ​រួចរាល់ កាលពី​២​ទៅ​៣​ខែ​មុន ហើយ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន​ដាច់​។

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា តាម​សំណូមពរ​ប្រជាពលរដ្ឋ​ស្រុក​ថ្មពួក​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ជួសជុល​ខ្នង​ទំនប់​ឡើង​វិញ ដើម្បី​គៀង​ទឹក​ទុក​ប្រើប្រាស់ តែ​អាជ្ញាធរ​ស្រុក​រួម​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ឃើញ​ថា បើ​ជួសជុល​ទំនប់​ឡើង​វិញ អាច​ដាច់​នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង ពិគ្រោះ និង​សិក្សា​គម្រោង​ធ្វើ​ផ្លូវ​បង្ហៀរទឹក​ទើប​អាច​ទប់ទល់​បាន​កំពុង​សុំ​ទៅ​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ចុះ​សិក្សា​គម្រោង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ