ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​កម្ពុជា​ប្រើ​រូបមន្ត​គណិត​វិទ្យា​សាងសង់​មនុស្ស​យន្ត​ដណ្តើម​បាន​ពានរង្វាន់​លេខ​១(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវ​សិស្ស​កម្ពុជា​ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសារ​មនុស្ស​យន្ត តំបន់​អាស៊ាន «2018 ASEAN Regional Robotics Competition» ហើយ​ទទួល​បាន​ជ័យ​លា​ភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១…

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវ​សិស្ស​កម្ពុជា​ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសារ​មនុស្ស​យន្ត តំបន់​អាស៊ាន «2018 ASEAN Regional Robotics Competition» ហើយ​ទទួល​បាន​ជ័យ​លា​ភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ចំណោម​៤​ប្រទេស បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​០១ ឧសភា កន្លង​ទៅ​នេះ ។

ក្រុម​យុវ​សិស្ស​កម្ពុជា​ដែល​ដណ្តើម​បាន​ជ័យ​លា​ភី​លេខ​១​ជូន​ជាតិ​នេះ​ត្រូវ​បាន​លោក ច័ន្ទ រ័​ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុម​យុវ​សិស្ស​រាប់​សិប​នាក់​បាន​ទៅ​ទទួល​ស្វាគមន៍​ដល់​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ជាមួយនឹង​បាច់ផ្កា​កិត្តិយស ។

លោក ច័ន្ទ រ័​ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អញ្ជើញ​មក​ទទួល​យុវ​សិស្ស​ជ័យ​លា​ភី​ម្ចាស់​ពានរង្វាន់​លេខ​១​ថ្នាក់​ជាតិ​ដល់​ព្រ​លាន​យន្តហោះ មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ពិតជា​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​យុវ​សិស្ស​កម្ពុជា​យើង​ដែល​ដណ្តើម​បាន​ជ័យ​លា​ភី​នេះ ។

គួរ​រំឭក​ថា យុវ​សិស្ស​ជ័យ​លា​ភី​គឺជា​ម្ចាស់​ពានរង្វាន់​លេខ​១​ថ្នាក់​ជាតិ​បាន​រៀបចំ​ឡើង​លើក​ទី​១ នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​វិទ្យាសាស្ត្រ និង​គណិត​វិទ្យា​លើក​ទី​៤ កាលពី​ខែមីនា​កន្លង​ទៅ​ហើយ​យុវ​សិស្ស​ដែល​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​មនុស្ស​យន្ត​ដោយ​ទាញ​យក​រូបមន្ត​គណិត​វិទ្យា​មក​ធ្វើ​ជា​អំណះអំណាង​នោះ​គឺ​យុវ​សិស្ស​ឈ្មោះ តេ​ង ទិ​ត្យ​វិទូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ទួល​ទំពូង និង​មាន​លំនៅ​ក្នុង​សង្កាត់ បឹង​ត្របែក ខណ្ឌចំការមន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ