…រត់ហុយដី
- ភ្នំពេញ
ល្បែងបញ្ជល់មាន់…ខ្លះហៅបក្សីកីឡា…ជាល្បែងភ្នាល់ពេញនិយមក្រៃលែង…កើតមានគ្រប់ខេត្ត-ក្រុងដែលអ្នកពេញនិយមខ្លះជិះសុទ្ធតែរថយន្តទំនើបៗ…។ យូរៗចាប់ម្តងយកស្នាដៃ…កុំឱ្យមេស្នងការដ្ឋាននគរបាលឬមេអធិការដ្ឋានឆាប់អស់អាណត្តិ…។ រួចពីចាប់ឬដេញកំចាយ ហៅអ្នកកាសែតឱ្យជួយចុះផ្សាយយកស្នាដៃ…អ្នកពេញនិយមទាំងឡាយប្រមូលអាគក…ប្រកាសលេងវិញដដែល…។ សង្វៀនបញ្ចល់មាន់នីមួយៗ…តាមចំណាំបើលេងធំ ចាក់ឡាន ចាក់ម៉ូតូអស់ខោអស់អាវ…មិនមានការរំខានមិនភ័យខ្លាចរត់ទេ…ប៉ុន្តែបើលេងតូចតាច…ច្បាស់ជាភ្នែកនៅកញ្ចឹងកមិនខានឡើយ…រត់ហុយដី ចាប់បានតែស្បែកជើង ! បើបានជាលេងធំ…បើកលេងធំម៉ាសេរី…មិនភ័យខ្លាចចាប់…សូមអញ្ជើញទៅចាក់នៅច្រកទ្វារអូយ៉ាដាវខេត្តរតនគិរី…ប្រាកដជាបានត្រជាក់មេជើង…គ្មានអ្នកមានអំណាចណាហ៊ានចាប់ទេ…ព្រោះមេសង្វៀនក៏មានអំណាចធំដែរ…េហ…
ចែករំលែកព័តមាននេះ