ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​ស្ថានីយ​បូមទឹក និង​បង្កើន​សមត្ថភាព​បូម​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​សាងសង់​ស្ថានីយ​បូមទឹក​បឹង​ទំពុន​បន្ថែម​ដែល​ស្ថានីយ​នេះ​មាន​សមត្ថភាព​បូមទឹក​បាន​៦​ម៉ែត្រគូប ក្នុង​១​វិនាទី ដើម្បី​រំដោះ​ទឹក​ចេញពី​៤​ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌមានជ័យ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​សាងសង់​ស្ថានីយ​បូមទឹក​បឹង​ទំពុន​បន្ថែម​ដែល​ស្ថានីយ​នេះ​មាន​សមត្ថភាព​បូមទឹក​បាន​៦​ម៉ែត្រគូប ក្នុង​១​វិនាទី ដើម្បី​រំដោះ​ទឹក​ចេញពី​៤​ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌមានជ័យ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ទឹក​ជន់​លិច​នៅ​តំបន់​បឹង​ទំពុន និង​តំបន់​ស្ទឹង​មាន​ជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​សាងសង់​បន្ថែម​ស្ថានីយ​បូមទឹក​បឹង​ទំពុន​ដែល​មាន​សមត្ថភាព​បូមទឹក​បន្ថែមចំនួន​៦​ម៉ែត្រគូប​ក្នុង​១​វិនាទី ។ លោក​បន្ត​ថា ក្រោយ​ពី​សាងសង់​រួច​ស្ថានីយ​នេះ​នឹង​មាន​សមត្ថភាព​បូមទឹក​សរុប​ចំនួន​១៦​ម៉ែត្រគូប ក្នុង​១​វិនាទី ដោយ​ទទួល​ទឹក​ពី​៤​ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌមានជ័យ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ការ​សាងសង់​បន្ថែម​ស្ថានីយ​បូមទឹក​បឹង​ទំពុន​នេះ យើង​មិន​ទាន់​ធ្វើ​ពិធី​បើក​ការដ្ឋាន​ជា​ផ្លូវការ​នូវឡើយ​ទេ ដោយ​គ្រោង​នឹង​ធ្វើ​ពិធី​បើក​ការដ្ឋាន​នៅ​ក្នុង​ខែឧសភា​នេះ ។ ស្ថានីយ​បូមទឹក​បឹង​ទំពុន គឺជា​ជំនួយ​របស់​ជប៉ុន​មាន​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៥​គ្រឿង​រួច​ហើយ តែ​ដោយ​ស្ថានីយ​ចាស់​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ​រួម និង​ការ​សាងសង់​បន្ថែម​ស្ថានីយ​បូមទឹក​បឹង​ទំពុន​ថ្មី​មួយទៀត​ផង​ដែរ  ។

ដែល​ស្ថានីយ​ថ្មី​នេះ បើ​តាម​គម្រោង​យើង​នឹង​សាងសង់​ដោយ​បំពាក់​ម៉ូ​ទ័​រ​ចំនួន​៤​គ្រឿង ប៉ុន្តែ​ជា​ជំហាន​ដំបូង​យើង​ស្ថាបនា​ដោយ​បំពាក់​ម៉ូ​ទ័​រ​ចំនួន​២​គ្រឿង​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ