ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​នឹង​ចុះ​ទប់ស្កាត់​ការ​លក់ដូរ​នៅ​លើ​ផ្លូវ​មុខព្រះរាជ​ដំណាក់ ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​នៅ​ថ្ងៃស្អែក​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់ ការ​លក់ដូរ​នៅ​លើ​ផ្លូវ​មុខ​ព្រះរាជ​ដំណាក់ ក្នុង​បរិវេណ មុខ និង​ក្រោយ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដឹកនាំ​ដោយ​លោក…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់ ការ​លក់ដូរ​នៅ​លើ​ផ្លូវ​មុខ​ព្រះរាជ​ដំណាក់ ក្នុង​បរិវេណ មុខ និង​ក្រោយ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប នា​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា កម្លាំង​របស់​លោក នឹង​ចុះ​ទៅ​ទប់ស្កាត់​កន្លែង​លក់ដូរ នៅ​សួនច្បារ​មុខ​ព្រះរាជ​ដំណាក់​នៅ​ព្រលឹម ថ្ងៃ​ទី​២ ឧសភា​ស្អែក​នេះ​ព្រោះថា ទីតាំង​ទី​១/​ជាទី​សក្ការៈបូជា ដែល​មាន​សាធារណៈជន​ជា​ច្រើន​ចេញ ចូល អុជ​ធូប បួងសួង សុំ​សេចក្តីសុខ​សប្បាយ​។

ទីតាំង​ទី​២/ ជា​តំបន់​ទេសចរណ៍ ដែល​កន្លង​មក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ជា​ពិសេស​អ្នក​ទេសចរណ៍ ជនជាតិ​ចិន ដែល​ចេញចូល​ទស្សនា​ព្រះរាជ​ដំណាក់ ព្រមទាំង​នាំ​គ្នា​មក​អុជ​ធូប នៅ​ទី​សក្ការៈបូជា របស់ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ផង​ដែរ​។ និង​ទីតាំង​ទី​៣/ ដែល​ជា​តំបន់ ជា​បេះដូង​នៃ​ក្រុង​សៀមរាប ដូច្នេះ​ទីនោះ​មិន​គួរ​ឱ្យ​មានការ​លក់ដូរ​ពេញ​ផ្លូវ​បែប​នេះ​ទេ​។

លោក​អភិបាលក្រុង​សៀមរាប បាន​បញ្ជាក់​ទៀត​ថា អាជីវករ​ទាំងនោះ​បាន​ចូល​មក​លក់​នៅ​តំបន់​ខាងលើ ក្នុងអំឡុងពេល​ចូល​ឆ្នាំ ហើយ​ពួក​គេ បែរជា​មិន​ចេញ នៅ​បន្ត​លក់​រហូត​មក​ពេល​នេះ ដោយ​មិន​ព្រម​ចាកចេញ​ឡើយ ហើយ​លើស​ពី​នេះ ពួក​គេ​បាន​ពង្រីក​ការ​លក់ដូរ​របស់​ពួក​គេ​ច្រើន​លើស​ដើម ដែល​ជា​ក្ដី​បារម្ភ​របស់​អាជ្ញាធរ ថា នឹង​អាច​មានការ​កើនឡើង​នៃ​ចំនួន​អាជីវករ ប្រសិនបើ​គ្មាន​ការ​ទប់ស្កាត់ និង​គ្រប់គ្រង​បាន​ទាន់​ពេល វេលា ខណៈ​នេះ​អាជីវករ​ដែល​កំពុង​លក់​ទាំងអស់ សរុប​មាន​ចំនួន​ជិត​១០០​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ