ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ស្ទើរ​ស្រក់​ទឹកភ្នែក​! កូនប្រុស​រៀបរាប់​ពី​ម្តាយ​មុន​កើតហេតុ

7 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គួរ​ឱ្យ​សង្វេគ​ក្រៃលែង​ ក្រោយ​ពី​កូន​ប្រុស​បាន​ប្រទះ​ឃើញ​ម្តាយ​របស់​ខ្លួន​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​គួរ​ឱ្យ​អាណោច​អាធ័ម​ពន់ពេក ហេតុ​ការណ៍​នេះ​បាន​​បង្ក​​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិតក្នុងភូមិ​ពោធិ៍ ឃុំ​បន្ទាយ​ស្ទោង…

ខេត្តកំពង់ធំ ៖ គួរ​ឱ្យ​សង្វេគ​ក្រៃលែង​ ក្រោយ​ពី​កូន​ប្រុស​បាន​ប្រទះ​ឃើញ​ម្តាយ​របស់​ខ្លួន​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​គួរ​ឱ្យ​អាណោច​អាធ័ម​ពន់ពេក ហេតុ​ការណ៍​នេះ​បាន​​បង្ក​​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិតក្នុងភូមិ​ពោធិ៍ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊​ត ឈ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​កូនប្រុស​បង្កើត​ឈ្មោះ​មី ធា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។

បើ​តាម​ការ​បំភ្លឺ​ពី​កូនប្រុស​ធា​រ៉ា ប្រាប់​ថា ម្តាយ​របស់​ខ្លួន​គាត់​មាន​ជំងឺលើសឈាម គាត់​លេប​ថ្នាំ​គ្រាប់​ជា​ប្រចាំ ហើយ​នៅ​ថ្ងៃ​ទី​៣០ មេ​សា ម៉ោង​ប្រហែល​១១​និង​៣០​នាទី​រសៀល ពេល​រូបគេ​ត្រឡប់​មក​ពី​សាលារៀន​វិញ​ឃើញ​ម្តាយ​ដើរ​ច្របាច់ក​ញ្ចឹ​ង​.​ក រួច​ក៏​សួរ​គាត់​ថា «​ម៉ែ​កើត​អីហ្នឹង?​» គាត់​ប្រាប់​ថា «​គាត់​វិលមុខ និង​ងងឹតមុខ​ឈឹង​តែ​ម្តង​» ។ ក្រោយមក​ម្តាយ​​ក៏​ប្រាប់​រូបគេ​ឱ្យ​ទិញ​ប្រេងកូឡា​មួយ​ដប​យក​មក​កោសខ្យល់​ឲ្យ​គាត់ ពេល​កោស​រួច​គាត់​ក៏​សម្រាន្ត​នៅ​គ្រែ​ក្រោមផ្ទះ រហូត​ដល់​ម៉ោង​ប្រហែល​២​រសៀល​ខ្លួន​ក៏​ទៅ​សាលា​បាត់ លុះ​ម៉ោង​៨​និង​៣០​នាទី​យប់​ខ្លួន​ត្រឡប់​មក​វិញ​ឃើញ​ម្តាយ​កំពុង​សម្រាន្ត​នៅ​លើ​ផ្ទះ​ក៏​យក​ភួយ​ទៅ​ដណ្តប់​ឱ្យ​គាត់ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឮ​បងប្រុស​របស់​គេ​ស្រែកហៅ​ឪពុក​របស់​ពួក​គេ​ដែល​ដេក​នៅ​ក្រោមផ្ទះ​យ៉ាង​ខ្លាំង​ៗ​ថា «​ម៉ែ​ស្លាប់​បាត់​ហើយ​» រូបគេ​ក៏​ភ្ញាក់​ឡើង​ហៅ​ម្តាយ តែ​ជា​អកុសល​ណាស់ គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​គាត់​ស្លាប់​ពី​ថ្មើ​ណា​ទេ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​​ភូមិ​-​ឃុំ និង​សាច់ញាតិ​ចុះ​ទៅ​ធ្វើ​ពិនិត្យ​សព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​បណ្តាល​មក​ពី​ជំ​អឺ​លើសឈាម​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ