ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​តុ​ដែក​មួយ​ដាក់​លើ​ម៉ូតូ ​«​កាត់សក់​»ក៏​រស់​បាន​​​​ស្រួល​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រឹម​តុ​ដែក​មួយ​ ដាក់​លើ​ម៉ូតូ​និង​សរសេរ​ថា «​កាត់សក់​» ជាមួយនឹង​ឧបករណ៍​បន្តិច​បន្តួច បុរស​ម្នាក់​អាច​រក​ចំណូល​ជា​មធ្យម​បាន​៥​ម៉ឺន​រៀល ដោយ​មិនបាច់​ខំប្រឹង​ ។ មិនតែប៉ុណ្ណោះ​…

ខេត្តបន្ទាយមានជ័យ ៖ ត្រឹម​តុ​ដែក​មួយ​ ដាក់​លើ​ម៉ូតូ​និង​សរសេរ​ថា «​កាត់សក់​» ជាមួយនឹង​ឧបករណ៍​បន្តិច​បន្តួច បុរស​ម្នាក់​អាច​រក​ចំណូល​ជា​មធ្យម​បាន​៥​ម៉ឺន​រៀល ដោយ​មិនបាច់​ខំប្រឹង​ ។ មិនតែប៉ុណ្ណោះ​ យប់​ឡើង​អាច​ជួយ​កិច្ចការ​សង្គម​ជាតិ​ថែម​ទៀត​ផង ។ ជាងកាត់សក់​ច​ល័​ត្រ​រូប​នេះ​ ឈ្មោះ សៅ ចាន់​ម៉ុ​ន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​ប្រជា​ការពារ​ភូមិ​ផង​ដែរ ។ ស្រ​ប​តាម​សម័យ​ទំនើប​ជាងកាត់សក់​ចល័ត​រូប​នេះ ​ប្រើ​ឧបករណ៍​កាត់សក់​កន្ត្រៃ​អគ្គិសនី ​ដូច​ហាង​ទំនើប​ៗ​ដែរ ប៉ុន្តែ​អ្វី​ដែល​មិន​ដែល​ប្រទះ​នោះ​ កន្ត្រៃ​អគ្គិសនី​របស់​គាត់​​ កែ​ច្នៃ​ប្រើ​ត្រឹម​ដោត​ខ្សែភ្លើង​ចេញពី​អា​គុយ​ម៉ូតូ​អាច​ដំណើរការ​ និង​កាត់សក់​បាន​គ្រប់កន្លែង ។

ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ជាងកាត់សក់​រូប​នេះ​​បាន​និយាយ​ថា គាត់​ប្រកប​របរ​នេះ ​ជាង​១៥​ឆ្នាំ​ហើយ គឺ​ដំបូង​មាន​រយៈពេល​៤​ខែ ​នៅ​ឯ​ខេត្តព្រះវិហារ ខណៈ​ទៅ​ស្នាក់​នៅ​ទីនោះ និង​១៥​ឆ្នាំ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ គាត់​អះអាង​ថា របរ​នេះ​មិនល្អ​ភ្នែក​មើល​ទេ តែ​អាច​រក​លុយ​ចិញ្ចឹម​គ្រួសារ​ ដែល​មានកូន​ក្នុង​បន្ទុក​រហូត​
ដល់​ទៅ​៣​នាក់​ឲ្យ​រៀនសូត្រ​បាន ។ គាត់​ថា តម្លៃ​កាត់សក់​សម្រាប់​មនុស្ស​ចាស់​ម្នាក់​៣០០០​រៀល ឯ​ក្មេង​
តាម​អាយុ​បើ​ក្មេង​តូច​១៥០០​រៀល និង​វ័យ​ជំទង់​២០០០​រៀល​ជាដើម ។ គាត់​ថា បើ​ប៉ះ​ចំ​គ្រួសារ​ខ្វះ​ទីទ័ល ក្រ ​កូន​ច្រើន​ក្នុង​បន្ទុក​ក៏​មាន​ករណី​លែ​កលែង​អាច​យក​ក្នុង​តម្លៃ​តិចតួច​បំផុត​រហូត​កន្លែង​ខ្លះ​មិន​យក​កម្រៃ​ទៀត​ផង។

ជាងកាត់សក់​រូប​នេះ​បន្ត​ថា ដោយសារ​ម៉ូយ​ (​អតិថិជន​)​ ស្គាល់​ច្រើន​ធ្វើ​ឲ្យ​អាជីព​គាត់​បន្ត​តាំងពី​ដើម​រហូត​ទល់​បច្ចុប្បន្ន​មិន​ថា ប្រជាពលរដ្ឋ​តាម​ភូមិ​ សូ​ម្បី​តែ​ព្រះសង្ឃ​និង​ដូនជី​តាម​វត្ត​មួយ​ចំនួន​ ក៏​ត្រូវការ​គាត់​កាត់​ឬ​កោរសក់​ឲ្យ​ដែរ ។