ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយផ្សាយរបស់កោះសន្តិភាព… មុខរបរ​មួយនេះកាក់កប

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កោះសន្តិភាពបាន​ចុះផ្សាយ​រួច​មក​ហើយ ​ស្តី​ពី​កសិករ​២​នាក់​ប្តី​-ប្រពន្ធបាន​ចាប់​យកមុខ​របរ​ភ្ញាស់​កូន​មាន់​លក់ ​ដែល​អាច​បង្កើន​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត ។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​រួច​មក ធ្វើ​ឲ្យ​គ្រួសា​រសិករ​មួយ​នេះ ​កាន់តែ​ល្បី​ជា​បន្តបន្ទាប់​ រហូត​ដល់​បច្ចុប្បន្ន​ពួក​គាត់​បាន​ទទួល​ជោគជ័យ​លើ​មុខ​របរ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ កោះសន្តិភាពបាន​ចុះផ្សាយ​រួច​មក​ហើយ ​ស្តី​ពី​កសិករ​២​នាក់​ប្តី​-ប្រពន្ធបាន​ចាប់​យកមុខ​របរ​ភ្ញាស់​កូន​មាន់​លក់ ​ដែល​អាច​បង្កើន​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត ។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​រួច​មក ធ្វើ​ឲ្យ​គ្រួសា​រសិករ​មួយ​នេះ ​កាន់តែ​ល្បី​ជា​បន្តបន្ទាប់​ រហូត​ដល់​បច្ចុប្បន្ន​ពួក​គាត់​បាន​ទទួល​ជោគជ័យ​លើ​មុខ​របរ​នេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ពួក​គាត់​និយាយ​ថា គាត់​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​បាន​ទេ និង​បាន​ទម្លាក់​ចោលការ​កុម្ម​ង់​ទិញ​ខ្លះ​របស់ ក្នុង​ខែមេសា និង​ឧសភា ខាង​មុខ​នេះ ។

លោក ប៉ែន ចាន់​ណា អាយុ​៤០​ឆ្នាំ និង​ភរិយា ឈ្មោះ ប៊ី ធី​រ៉េ​ន អាយុ​៣០​ឆ្នាំ ជា​កសិករ​ប្រកប​មុខរបរ​ភ្ញាស់​កូន​មាន់​ស្រែ​លក់ រស់នៅ​ក្នុងភូមិ​ក្បាលដំរី ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ។គាត់​និយាយ​ថា ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាប់ដៃ​គ្នា​ប្រកប​របរ​ភ្ញាស់​កូន​មាន់​ស្រែ​លក់ មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ។ ក្នុង
ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​កាន់តែ​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ​នេះ ដោយ​បានការ​គាំទ្រ​ពី​អតិថិ​ជន​យ៉ាង​ច្រើន ដែល​មាន​មក​ពី​ខេត្តកំពង់ចាម កំពត ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង​និង​ខេត្ត​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ក្រុម​គ្រួសារ​គាត់​អាច​ភ្ញាស់​កូន​មាន់​ស្រែ​លក់​ក្នុង​១​ខែ​ៗបាន​ពី​៣​ពាន់​ទៅ​៤​ពាន់​ក្បាល ប៉ុន្តែ​ចំនួន​នេះ
មិន​អាច​បំពេញ​បាន​តាម​ការ​កុម្ម​ង់​ទិញ​របស់​អតិថិជន​ឡើយ ហើយ​គាត់​បាន​សុំ​ទោស​និង​អង្វរ​ចំពោះ​អតិថិ​ជន​​ដែល​មក​ក្រោយ​គេ ដោយ​ប្រាប់​ថា គាត់​ផលិត​កូន​មាន់​លក់​មិន​ទាន់​ទេ តែ​បាន​សន្យា​លក់​ឲ្យ​នៅ​ខែ​បន្ទាប់​​​ទៀត ។ កសិករ​រូប​នេះ​បញ្ជាក់​ថា ពងមាន់​ស្រែ​ដែលគាត់​ទិញ​ចូល​១​គ្រាប់​៨​រយ​រៀល យក​មក​ដាក់​ទូក​ម្តៅ​ភ្ញាស់​ដោយ​ចរន្តអគ្គិសនី រយៈពេល​ពី១៨​ទៅ​២១​ថ្ងៃ​កូន​មាន់បាន​ញាស់ ហើយ​រយៈពេល​ត្រឹម​១​ស​ប្តា​ហ៍ កូន​មាន់​ទាំងនោះ​នឹង​ចាប់លក់​ហើយ​ក្នុង​តម្លៃ​៣.៧០០​រៀល​ក្នុង​កូន​មាន់​១​ក្បាល តែ​មុន​នឹង​ចាប់​លក់​គាត់​ត្រូវ​ចាក់​វ៉ា​ក់សាំង​ជា​មុន ។ គាត់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើ​ចង់​ទិញ​កូន​មាន់​មាន​សុខភាព​ល្អ​ទៅ
ចិញ្ចឹម ឬ​បងប្អូន​ខ្លះ​ដែល​ចង់​ចេះ​ភ្ញាស់​កូន​មាន់ដូច​គាត់ សូម​មក​ទាក់ទង​ជាមួយ​គាត់​តាម​អា​សយដ្ឋា​ន​​ដូច​ខាងលើ ។

សូម​បញ្ជាក់​ថា កសិករ​រូប​នេះបច្ចុប្បន្ន​មាន​ទូ​សម្រាប់​ភ្ញាស់​កូនមាន់​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ចំនួន៥​ទូ តែ​នៅ​មិន​ទាន់​អាច​បំពេញសេចក្តី​ត្រូវការ​របស់​អតិថិជន​បាន ដែល​គាត់​ត្រូវ​បង្កើន​ការភ្ញាស់​កូន​មាន់​ស្រែ​ឱ្យ​បាន​ច្រើនទៀត ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន ។ មុខរបរ​មួយ​នេះ បើ​យើង​គណនា​ជា​មធ្យម គាត់​លក់​កូន​មាន់បាន​៣​ពាន់​ក្បាល ក្នុង​១​ក្បាល​ថ្លៃ​៣.៧០០​រៀល នោះ​យើង​ឃើញ​ចំណូល​របស់​គាត់ ហើយ​បើ​យើង​ដក​ថ្លៃ​ពងមាន់​ទិញ​ចូល​៨​រយ​រៀល​ក្នុង​១​គ្រាប់ បូ​ករូម​ទាំង​ថ្លៃ​ភ្លើងអគ្គិសនី ក្នុង​១​ខែ ៥៥​ម៉ឺន​រៀល នោះ​យើង​នឹង​ឃើញ​ប្រាក់​ចំណេញ​គាត់​ហើយ គឺ​មិនធម្មតា​ទេ​៕


អត្ថបទសរសេរ ដោយ