រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានប្រើហិង្សាវាយកម្ទេចរបស់របរនៅក្នុងផ្ទះរបស់ខ្លួនត្រូវបងប្អូនសាច់ញាតិប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅសាកសួរផងដែរហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះអត់លេខ ជិតនឹងស្តុបផ្សារថ្នល់បត់ ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ យុវជនដែលគេសង្ស័យថា បែកថ្នាំនោះមិនបានឱ្យស្គាល់អត្តសញ្ញាណនោះទេ ។
តាមសម្តីសមត្ថកិច្ចប្រចាំការនៅគោលដៅថ្នល់បត់បានឱ្យដឹងថា មុនពេលឃាត់ខ្លួនយុវជនខាងលើគឺពួកគាត់កំពុងតែប្រចាំការនៅគោលដៅខាងលើស្របពេលនោះដែរក៏ស្រាប់តែមានបងប្អូនរបស់យុវជនខាងលើបានរត់ទៅប្រាប់ពួកគាត់ថា កូនក្មួយរបស់គាត់មិនដឹងជាយ៉ាងមិចនោះទេគឺបានយកកាំបិតទៅកាប់បំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ មានដូចជាទូកញ្ចក់ និងទ្វារផ្ទះ ឡើងបែកបាក់អស់ហើយដោយឮសូរដំណឹងបែបនេះសមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅដល់ផ្ទះខាងលើដើម្បីឃាត់យុវជននោះតែពេលសមត្ថកិច្ចទៅដល់យុវជនរូបនោះបែរជាមិនខ្លាចសមត្ថកិច្ចថែមទាំងបក់ដៃហៅសមត្ថកិច្ចឱ្យចូលមកចាប់ខ្លួនទាំងដៃមានកាន់កាំបិតបុ័ងតោនៅជាប់ខ្លួនទៀតផង ។
ក្នុងករណីនេះដែរខាងបងប្អូនយុវជនដែលគេសង្ស័យថា បែកថ្នាំនោះមិនអាចបំភ្លឺពីរឿងដំបូងឱ្យអ្នកយកព័ត៌មានយើងបានដឹងនោះទេថែមទាំងថា ឱ្យអ្នកសារព័ត៌មាននៅពេលដែលចូលទៅថតរូបនៅក្នុងផ្ទះរបស់គាត់ដែលគ្មានការអនុញ្ញាតពីពួកគាត់ជាម្ចាស់ផ្ទះផងដែរ ។
ទម្រាំតែសមត្ថកិច្ចអាចឃាត់យុវជនខាងលើបានប្រើពេលវេលាអស់ជាងមួយម៉ោងទើបអាចឃាត់ខ្លួនយុវជនរូបនោះបានព្រមទាំងដកហូតកាំបិតប៉័ងតោមួយ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ៕
ចែករំលែកព័តមាននេះ