ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ជិត​២​ម៉ឺន​ដុល្លារ ព្រោះតែ​ស្រឡាញ់​ឆ្មា​ពេក

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​គ្រូបង្រៀន​សំ​ណេ​រ​នៅ​មហាវិទ្យាល័យ ហ៊ាន​ជះ​លុយ​១៩០០០​ដុល្លារ ដើម្បី​ប្តូរ​តម្រងនោម​ឲ្យ​សត្វ​ឆ្មា​ដ៏​ចំណាស់​របស់​នាង​។ អ្នកគ្រូ​សាស្ត្រាចារ្យ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​គ្រូបង្រៀន​សំ​ណេ​រ​នៅ​មហាវិទ្យាល័យ ហ៊ាន​ជះ​លុយ​១៩០០០​ដុល្លារ ដើម្បី​ប្តូរ​តម្រងនោម​ឲ្យ​សត្វ​ឆ្មា​ដ៏​ចំណាស់​របស់​នាង​។

អ្នកគ្រូ​សាស្ត្រាចារ្យ Betsy Boyd មិនមែន​ជា​អ្នក​មានអី​ទេ ហើយ​ប្តី​របស់​អ្នកគ្រូ​ក៏​មិន​មែន​ជា​អ្នកធ្វើការ​រក​លុយ​បាន​ច្រើន​អី​ដែរ​។ តែ​នេះ​មក​ពី​ទឹកចិត្ត​ស្រឡាញ់​សត្វ​ឆ្មា​របស់​ពួក​គេ​ពេក ទើប​ហ៊ាន​ចំណាយ​ប្រាក់ ដែល​ពួក​គេ​សន្សំ​សម្រាប់​ទិញ​រថយន្ត​ថ្មី មក​បន្ត​ជីវិត​​របស់​សត្វ​ឆ្មា​បែប​នេះ​។ សត្វ​ឆ្មា​ដែល​មាន​ម្ចាស់​ស្រឡាញ់​ខ្លាំង​យ៉ាងនេះ មានឈ្មោះ Stanley​។ វា​មាន​ជំងឺ​ខូច​តម្រងនោម ហើយ​ពេទ្យ​ប្រមើល​ថា វា​នឹងរ​ស់បាន​តែ​៣​ខែ​ទៀត​ទេ​។

ទាំង​គ្រួសារ និង​គ្រូពេទ្យ​សុទ្ធតែ​មិន​គាំទ្រ​នឹង​ការ​សម្រេចចិត្ត​វះកាត់ ព្រោះ​ពួក​គេ​គិត​ថា វា​ជា​ការ​ចំណាយ​ប្រាក់​ឥតប្រយោជន៍​។ នេះ​ដោយសារ​តែ Stanley មាន​អាយុ​ចាស់​ខ្លាំង​ណាស់​ទៅ​ហើយ (១៧​ឆ្នាំ​)​។ បើ​ទោះបីជា​រួច​ផុត​ពី​សេចក្តីស្លាប់​នៅ​ពេល​នេះ មិនយូរ​ទេ​នឹង​អស់​អាយុ​ដដែល ព្រោះ​ឆ្មា​ជា​ទូទៅរ​ស់បាន​ពី​១៣​ឆ្នាំទៅ​១៧​ឆ្នាំ​ប៉ុណ្ណោះ​។

ទោះបីជា​មានការ​ពន្យល់​យ៉ាងណា​ក៏​ដោយ ក៏ Betsy យក​ឆ្មា​របស់​នាង​ទៅ​មន្ទីរ​ពេទ្យ​សត្វ​នៅ​ទីក្រុង Philadelphia ដែរ​។ នៅ​ទីនោះ Stanley បាន​ទទួល​ការ​វះកាត់​បាន​ដោយ​ជោគជ័យ​។ ប្រាក់​ដែល​ត្រូវ​ចំណាយ​គឺ​១៩.០០០​ដុល្លារ​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកគ្រូ​សាស្ត្រាចារ្យ​មួយ​រូប​នេះ ហ៊ាន​ចំណាយ​ច្រើន​ម្លឹ​ង​ៗ​លើ​សត្វ​ឆ្មា គឺ​មក​ពី​ទឹកចិត្ត​ស្រឡាញ់​កាត់​មិន​បាន ទោះបីជា​វះ​ហើយ​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​ខាង​មុខ​ដដែល ក៏​នាង​នៅ​តែ​មិន​ខ្លាច​នឹង​ចំណាយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ