ហាមឃាត់មិនឱ្យពលរដ្ឋទៅធ្វើការនៅគុយវ៉ែត
ប្រធានហ្វ៊ីលីពីន ៖ ប្រធានាធិបតីហ្វ៊ីលីពីន លោក RODRIGO DUTERTE អះអាងកាលពីថ្ងៃទី២៩ មេសា ថា ការហាមឃាត់មិនឲ្យពលរដ្ឋហ្វ៊ីលីពីនចេញទៅធ្វើការនៅប្រទេសគុយវ៉ែត…
ប្រធានហ្វ៊ីលីពីន ៖ ប្រធានាធិបតីហ្វ៊ីលីពីន លោក RODRIGO DUTERTE អះអាងកាលពីថ្ងៃទី២៩ មេសា ថា ការហាមឃាត់មិនឲ្យពលរដ្ឋហ្វ៊ីលីពីនចេញទៅធ្វើការនៅប្រទេសគុយវ៉ែត…
ប្រធានហ្វ៊ីលីពីន ៖ ប្រធានាធិបតីហ្វ៊ីលីពីន លោក RODRIGO DUTERTE អះអាងកាលពីថ្ងៃទី២៩ មេសា ថា ការហាមឃាត់មិនឲ្យពលរដ្ឋហ្វ៊ីលីពីនចេញទៅធ្វើការនៅប្រទេសគុយវ៉ែត ជាការហាមឃាត់ស្ថាពរ។ បែបនេះកំណត់ពីភាពធ្ងន់ធ្ងរថ្មីនៃវិបត្តិបណ្ដាលមកពីការរំលោភបំពានធ្វើបាបពលករបរទេសក្នុងប្រទេសនេះ។
កាលពីខែកុម្ភៈ លោក DUTERTE បានហាមឃាត់បណ្ដោះអាសន្នមិនឲ្យពលរដ្ឋហ្វ៊ីលីពីនចេញទៅធ្វើការនៅគុយវ៉ែត ក្រោយការសម្លាប់នារីបម្រើតាមផ្ទះហ្វ៊ីលីពីនម្នាក់នាង
JOANNE DEMAFELISដែលសាកសពរបស់នាងត្រូវបានរកឃើញក្នុងទូទឹកកកមួយ។
វិបត្តិកាន់តែធ្ងន់ធ្ងរពេលគុយវ៉ែតបញ្ជាឲ្យបណ្ដេញឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនចេញ ហើយហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំក្រុងម៉ានីលឲ្យទៅស្រុកវិញ ។ គុយវ៉ែតចាត់វិធានការទាំងនោះក្រោយការចេញផ្សាយវីដេអូដែលបង្ហាញក្រុមមនុស្សនៃស្ថានទូតហ្វ៊ីលីពីនកំពុងតែរៀបចំការនាំបណ្ដានារីបម្រើតាមផ្ទះចេញពីផ្ទះពួកថៅកែគុយវ៉ែតសង្ស័យធ្វើបាបពួកគេ។
នៅមុខបណ្ដាអ្នកកាសែតនាទីក្រុង DAVAO លោក DUTERTE ថ្លែងថា ការហាមឃាត់គឺស្ថាពរ។នឹងលែងមានការជ្រើសរើសពលករទៀតហើយពិសេសអ្នកបម្រើតាមផ្ទះ។
ក្រសួងការបរទសហ្វ៊ីលីពីនថាជនជាតិហ្វ៊ីលីពីនប្រមាណជា២៦២.០០០នាក់ធ្វើការនៅគុយវ៉ែតក្នុងនោះ៦០%ធ្វើការនៅតាមផ្ទះ ។ សរុបជនជាតិហ្វ៊ីលីពីន១០លាននាក់ចេញទៅធ្វើការនៅបរទេសក្នុងផ្នែកផ្សេងៗ ។ តាមធនាគារកណ្ដាលហ្វ៊ីលីពីនថាប្រាក់ចំណូលពួកគេបានជួយដល់សេដ្ឋកិច្ចជាតិជាមួយទឹកប្រាក់ដល់ជាង២៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៧៕
ចែករំលែកព័តមាននេះ