ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​កម្ម​ចម្លែក ស្រី​ស្រស់​ស្រាត​​​សម្អាតផ្ទះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បច្ចុប្បន្ន​អាជីព​ចម្លែក​នារី​ស្រាត​​​សម្អាតផ្ទះ​មាន​ពាសពេញ​នៅ​ចក្រភព​អង់គ្លេស​។ បាន​ន័យ​ថា ​អាជីព​នេះ​កំពុង​តែ​កាក់កប​មាន​តម្រូវការ​ខ្ពស់ ។ នាង​ឡូ​រ៉ា ស្មី​ត (Laura Smith)…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បច្ចុប្បន្ន​អាជីព​ចម្លែក​នារី​ស្រាត​​​សម្អាតផ្ទះ​មាន​ពាសពេញ​នៅ​ចក្រភព​អង់គ្លេស​។ បាន​ន័យ​ថា ​អាជីព​នេះ​កំពុង​តែ​កាក់កប​មាន​តម្រូវការ​ខ្ពស់ ។

នាង​ឡូ​រ៉ា ស្មី​ត (Laura Smith) អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ «The Naturist Cleaners» ឬ​អ្នក​សម្អាតផ្ទះ​បែប​ធម្មជាតិ​ដោយ​ស្រាត ពេល​បំពេញ​ការងារ​គ្មាន​ស្លៀកពាក់​បិទ​បាំង​រាង​កាយ លើកលែងតែ​ពាក់​ស្បែកជើង និង​ពាក់​ស្រោមដៃ ។ ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង​៣០០​នាក់ ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ក្នុង​មួយ​ម៉ោង​ពី​៤៣ ទៅ​៦៦​ដុល្លារ មាន​ន័យ​ថា ​អតិថិជន​ត្រូវ​ចំណាយ​ខ្ពស់​ ដើម្បី​ឲ្យ​ផ្ទះ​របស់​ខ្លួន​ស្អាត និង​បានឃើញ​វត្ថុ ប្លែក​ៗ​ជា​ការ​កម្សាន្ត​ភ្នែក ។

នាង​ឡូ​រ៉ា និយាយ​ថា ​«​ខ្ញុំ​សំដៅលើ​សមិទ្ធផល​ការងារ​មិនមែន​សំដៅ​តែ​លើ​ការ​កម្សាន្ត​ភ្នែក​​ទេ ។ បុគ្គលិក​ត្រូវ​មាន​ភាព​ជា​ចាស់ទុំ មិនមែន​ជានា​រី​ដ៏​សិច​ស៊ី ឬ​ឆើតឆាយ​ឡើយ រូបរាង​មិន​ចាំបាច់​ស្អាត​ផូរផង់​ទេ ចំណែក​អតិថិជន ឬ​ម្ចាស់ផ្ទះ​អាច​មើល​បាន តែ​ដៃ​ប៉ះ​ពាល់​ខ្លួន​មិន​បាន​ទេ ។ លទ្ធផល​បាន​បង្ហាញ​ថា​ ការងារ​មាន​ភាព​រីក​លូតលាស់​ល្អ​ប្រសើរ» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ