ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស៣នាក់​វ​ង្វេ​ង​ស្មារតី ការ​ពិត​ត្រូវ​គេ​ឲ្យ​ផឹកទឹក​មាន​លាយ​សារធាតុ «BAMA»

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​​លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា​ ក្រោយ​ពី​ការ​ស្រាវជ្រាវ​ចំពោះ​ករណី​ក្មេង​៣​នាក់​ដែល​ពុល​ភេសជ្ជៈ​នៅ​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​បាន​រក​ឃើញ​ថា…

ខេត្ត​ព្រះ​សីហនុ ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​​លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា​ ក្រោយ​ពី​ការ​ស្រាវជ្រាវ​ចំពោះ​ករណី​ក្មេង​៣​នាក់​ដែល​ពុល​ភេសជ្ជៈ​នៅ​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​បាន​រក​ឃើញ​ថា ក្មេង​ប្រុស​៣​នាក់​ដែល​បាន​ស្រែក​ឡូឡាវ​ង្វេ​ង​ស្មារតី បន្ទាប់​ពី​ត្រូវ​បាន​បុរស​ម្នាក់​​ឲ្យ​ទឹកក្រូច​ផឹក ហើយ​បាន​ទៅ​សំរាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ គឺ​ពួក​គេ ​បាន​ផឹក​ទឹក​មាន​លាយ​សារធាតុ «BAMA» ដែល​ជា​ប្រភេទ​ថ្នាំ​សប្បាយ​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក​របស់​លោក​​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា​៖ «​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ចំពោះ​ករណី​ក្មេង​៣​នាក់ ដែល​ពុល​ភេសជ្ជៈ​នៅ​ក្រុងព្រះសីហនុ កម្លាំង​នគរ​បាល​របស់​ខ្ញុំបាទ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ក្លិប «Men-​បុរស​» បន្ទាប់​ពី​ឃាត់ខ្លួន​បាន​បុគ្គលិក​របស់​ក្លិបម្នាក់​ដែល​បាន​យក​ដប​ថ្នាំ​ម្យ៉ាង​មក​លាយ​ទឹក​ឲ្យ​ក្មេង​ៗ​ទាំងនោះ​ផឹក​។ នៅ​ម៉ោង​ប្រមាណ​១១​យប់ម៉ិញ​នេះ បន្ទាប់​ពី​​មានការ​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរ​បាល​បាន​ធ្វើ​ប្រតិបត្តិការ​ឆ្មក់​ចូល​ក្លឹ​ប Men ហើយ​ក្នុង​ប្រតិបត្តិការ​នោះ ដោយ​បាន​ធ្វើ​តេស្ត​​ទឹកនោម​បុគ្គលិក​ទាំងអស់ ប៉ុន្តែ​ពួក​គេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន​នោះ​ទេ​»​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បន្ថែម​ទៀត​ថា​៖ «​ដោយឡែក​សម្រាប់​ការ​ធ្វើ​តេស្ត​ទឹកនោម ចំពោះ​យុវជន​ដែល​យក​ថ្នាំ​លាយ​ឲ្យ​ក្មេង​ផឹក និង​ក្មេង​៣​នាក់ ដែល​បាន​ផឹក​ទឹក​ថ្នាំ​នោះ គឺ​រក​ឃើញ​ថា ពួក​គេ​បាន​ផឹកទឹក​មាន​លាយ​សារធាតុ «BAMA» ដែល​ជា​ប្រភេទ​ថ្នាំ​សប្បាយ​»​។ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ក្មេង​ប្រុស​ចំនួន​៣​នាក់ បាន​ស្រែក​ឡូឡាវង្វេ​ង​ស្មារតី បន្ទាប់​ពី​ត្រូវ​បាន​​បុរស​ម្នាក់​ឲ្យ​ទឹកក្រូច​ផឹក ហើយ​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ (​អ្នក​ដែល​ឲ្យ​ទឹកក្រូច​ក្មេង​ផឹក​) ឈ្មោះ វ៉ា​ន់ វុ​ត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​២១ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មុខរបរ​ធ្វើ​ការ​នៅ​ក្លិ​ប​មួយ​ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​សារភាព​ថា «នៅ​យប់​ថ្ងៃ​ទី​២៦ ឈាង​ចូល​ថ្ងៃ​ទី​២៧ ខែមេសា វេលា​ម៉ោង​ប្រហែលជា​១២​ជាង​រំលង​អ​ធ្រា​ត្រ រូបគេ​បាន​យក​សំរាម​ទៅ​បោះចោល​នៅ​ក្រៅ​ក្លិ​ប នៅ​ពេល​គេ​ត្រឡប់​មក​ពី​បោះ​សំរាម​ចោល ក៏​ប្រទះ​​ឃើញ​ដប​ពណ៌​មាស​មួយ​ដប ដំបូង​គេ​ស្មាន​តែ​គ្រាប់កាំភ្លើង ពេល​នោះ​រូបគេ​ក៏​បាន​​រើស​យក​មក​ទើប​ដឹង​ថា មិនមែន​ជា​គ្រាប់កាំភ្លើង​ទេ រូបគេ​ក៏​បាន​ក្រឡុក​មើល និង​ចាក់​មើលឃើញ​មានទឹក​ពណ៌​ស្វាយ ហើយ​ដប​វា​ពណ៌​មាស ហើយ​រូបគេ​ក៏​មានការ​សង្ស័យ​ថា ជា​ថ្នាំ​គ្រវី ភ្លាម​នោះ​ក៏​ចាក់​ចូល​ក្នុង​ដប​ទឹក​សុទ្ធ សំរាប់​ទុក​សាក​ខ្លួនឯង លុះ​ដល់​ម៉ោង​០៥៖០០​នាទី​ទៀប​ភ្លឺ រូបគេ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ និង​យក​ដប​ទឹក​នោះ​មក​ជាមួយ ពេល​​មក​ដល់​ផ្ទះ​រូបគេ​ដេក​បាន​ប្រហែលជា​៤​ម៉ោង​ ក៏​ក្រោក​ឡើង​ទៅរ​កអី​ញាំ ទិញ​បារី​ជក់ និង​ទិញ​ទឹក​ភេសជ្ជៈ​មួយ​កំប៉ុង ពេល​នោះ​រូបគេ​ក៏​លាយ​ទឹក​ពណ៌​ស្វាយ ដែល​គេ​រើស​​បាន​នោះ​ចូល​ទៅ​ក្នុង​ទឹក​ភេសជ្ជៈ​ រួច​ផឹក​បាន​បន្តិច​ក៏​មាន​ក្មេង​ៗ​ប្រហែលជា​៣​នាក់ ដើរ​មក​ជិត​រូបគេ នឹង​បាន​សុំ​ទឹកក្រូច​នោះ​ផឹក ហើយ​រូបគេ​ក៏​បាន​ឲ្យ​ពួកក្មេង​ៗ​នោះ​ផឹក»។

ហើយ(​បើ​តាម​ការ​ស្រាវជ្រាវ ជនសង្ស័យ​នេះ​មិន​បាន​ទៅ​ធ្វើការ​នៅ​ក្លិប​យប់​ថ្ងៃ​នោះ​ទេ ) រហូត​មក​ដល់​ពេល​នេះ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៣​នាក់ បាន​ធូរស្បើយ​វិញ​ហើយ ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ​។ ក្មេង​ទាំង​៣​នោះ​មាន ១-ឈ្មោះ ឆ​ន ឆ​វិ​ន ភេទ​ប្រុស អាយុ​១០​ឆ្នាំ​, ទី​២-​ឈ្មោះ សូ រតនា ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​​៣-​ឈ្មោះ សូ រិ​ទ្ធី ភេទ​ប្រុស អាយុ​៧​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ