ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​បែប​ណា​ទៅ​ទើប​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​គេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​យ៉ាង​លឿន ហើយ​ក៏​រ៉េ​ចង្កូត​បុក​រះ​ទ្រូងផ្លូវ​ដួល​អស់​៤​កង់ និង​បង្គោល​ភ្លើង​មួយ​ដើម តែ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ទ្វារផ្ទះ​គេ​ខូច ចំណែក​អ្នក​បើករថយន្ត​បាន​កាច់​ផ្លា​ក​លេខ ហើយ​គេចខ្លួន​បាត់​តែ​ម្ដង ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​យ៉ាង​លឿន ហើយ​ក៏​រ៉េ​ចង្កូត​បុក​រះ​ទ្រូងផ្លូវ​ដួល​អស់​៤​កង់ និង​បង្គោល​ភ្លើង​មួយ​ដើម តែ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ទ្វារផ្ទះ​គេ​ខូច ចំណែក​អ្នក​បើករថយន្ត​បាន​កាច់​ផ្លា​ក​លេខ ហើយ​គេចខ្លួន​បាត់​តែ​ម្ដង ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ បង្ក​ការ​ភ្ងា​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដា​យ​ផ្លូវ​៥៩៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក Lexus ៥៧០ ​ពណ៌​ស បើកបរ​ដោយ​យុវជន​ម្នាក់​តាម​បណ្ដា​យ​ផ្លូវ​៥៩៨ ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ រថយន្ត​រ៉េ​ច​ង្កួ​តទៅ​បុក​រះ​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង ភ្លាម​ៗ​នោះ​អ្នក​បើក​បាន​ទាញ​ច​ង្កួ​តម​ក​ស្ដាំ​ដៃ​ក៏​ជ្រុល​បុក​ចូល​ផ្ទះ​គេ បណ្ដាល​ឲ្យ​ខូចខាត​ទ្វា​ផ្ទះ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ចេញ​មក​ក៏​ឃើញ​យុវជន​នោះ​បាន​កាច់​ផ្លា​ក​លេខ​រថយន្ត​ដែល​មាន​លេខ​2AE- 0808 ហើយ​ឡើង​រថយន្ត​មួយ​គ្រឿង​ទៀត​គេចខ្លួន​បាត់​ទៅ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រថយន្ត​បាន​បុក​ខូចខាត​ទ្រូងផ្លូវ​ដួល​អស់​៤​កង់ និង​ខូច​បង្គោល​ភ្លើង​មួយ​ដើម​រួម​នឹង​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កក់​២ បាន​ចុះ​មក​ដល់ ហើយ​ក៏​ហៅ​ខាង​ប៉ូលិស​ចរាចរណ៍​ក្រុង ដើម្បី​មក​ធ្វើការ​វាស់វែង និង​ស្ទួ​ច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទោះ​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ស្រាយ​ពេល​ក្រោយ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ