ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដ​ន្ទ​ទោស​អង្គរក្ស​២​នាក់​រឿង​ឆបោក​ប្រាក់​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​អង្គរក្ស​២​នាក់​ពាក់​ពន្ធ​សំណុំរឿង​ព្រហ្ម​ទ័​ណ្ឌ ដាច់​ដោយឡែក​ពី​គ្នា​លើ​ករណី​ឆបោក​ប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ សំណុំរឿង​ទី​១.​សាលក្រម​បាន​ផ្តន្ទាទោស​ជន​ជាប់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​អង្គរក្ស​២​នាក់​ពាក់​ពន្ធ​សំណុំរឿង​ព្រហ្ម​ទ័​ណ្ឌ ដាច់​ដោយឡែក​ពី​គ្នា​លើ​ករណី​ឆបោក​ប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សំណុំរឿង​ទី​១.​សាលក្រម​បាន​ផ្តន្ទាទោស​ជន​ជាប់​ឈ្មោះ ស៊ុន សៀន និង ហេង សាន ដាក់​ពន្ធនាគារ​១៨​ខែ តែ​អនុវត្ត​ទោស​៦​ខែ និង​ព្យួរទោស​១​ឆ្នាំ បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន​៧៥​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​ទៅ​ដើមបណ្តឹង ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ និង​បទ​ឆបោក ។

សំណុំរឿង​ទី​២.​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៦​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ទៀត ក្រោម​ការ​ចោទប្រកាន់​ពី​បទ ក្លែងបន្លំ​ឯកសារ និង បទ​ឆបោក ។

គួរ​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​អង្គរក្ស​២​នាក់​ខាងលើ​នេះ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ពី​បទ ឆបោក នឹង ក្លែងបន្លំ​ប្រើប្រាស់​លិខិត​ក្លែង តាម​រូបភាព​លក់​ដី​ខ្យល់ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នឹង​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​ជា​អង្គរក្ស បាន​ឆ្លើយ​បដិសេធ​នៅ​ពេល​សវនាការ​ថា ខ្លួន​មិន​បាន​ឆបោក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​៧៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ។ ចំណែក​រឿង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ខ្លួន​ក៏​មិន​បាន​ក្លែងបន្លំ ឬ​ប្រើប្រាស់​លិខិត​ក្លែង​នោះ​ដែរ ។ នៅ​ចុងបញ្ចប់​សវនាការ​ជនជាប់ចោទ​ទាំង​២​នាក់ បាន​សំណូមពរ​ដល់​លោក​ចៅក្រម​ជំនុំជម្រះ​ឲ្យ​លើកលែងទោស​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ