ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​មួយ​ស្ដី​អំពី «​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​»

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​សំណូមពរ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​អាជីវកម្ម​នានា…

ខេត្តកំពង់ឆ្នាំង ៖ លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​សំណូមពរ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​អាជីវកម្ម​នានា សូម​រួម​គ្នា​ទប់ស្កាត់​ការ​ជួញដូរ​កុមារ ដើម្បី​ឈាន​ទៅ​កុមារ​មិន​ត្រូវ​បាន​រង​គ្រោះ​ក្នុង​វិស័យ​ទេសចរណ៍​ឡើយ ។ ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សិក្ខាសាលា​មួយ​ស្ដី​អំពី «​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​» នៅ​សណ្ឋាគារ​រស្មី​សុខា​ញូយ៉ក ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ ។

លោក​បាន​បន្ត​ថា កិច្ច​ការពារ​កុមារ គឺជា​ការងារ​ចាំបាច់​បំផុត​របស់​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួងទេសចរណ៍​ដែល​កំពុង​តែ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​កុមារ​មាន​ន័យ​ថា កុមារ​មិន​ត្រូវ​បាន​រង​គ្រោះ​ក្នុង​វិស័យ​ទេសចរណ៍​ឡើយ ។ បច្ចុប្បន្ន យើង​មាន​គណៈកម្មការ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ទៅ​នឹង​ការ​ជួញ​ដួ​រ ដែល​មាន​លោកស្រី ជូ ប៊ុ​ន​អេ​ង ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​មាន​លេខាធិការដ្ឋាន​ទាំងអស់​នៅ​តាម​បណ្តា​រាជធានី​ខេត្ត ។ ដោយឡែក​ក្រសួងទេសចរណ៍ ក៏​បាន​បង្កើត​គណៈកម្មការ​មួយទៀត​ឈ្មោះ​ថា គណៈ​កម្ម​ជាតិ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ផង​ដែរ ។ គណៈកម្មការ​នេះ មានមុខ​ងារ​ទុបស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន ក្នុង​វិស័យ​ទេសចរណ៍ ដែល​ទន្ទឹម​នឹង​វិស័យ​នេះ កំពុង​តែ​រីក​ចម្រើន យើង​ក៏​បាន​គិតគូរ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដូច​ជា​ករណី​គ្រឿងញៀន ឧក្រិដ្ឋកម្ម បេ​ស្យា​ចា​រ្យ ការ​ជួញដូរ ពិសេស​សំដៅ​ទៅ​លើ​ការ​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​នេះ​តែ​ម្តង ។ ដូ​ច្ឆេះ​សិក្ខាសាលា​ថ្ងៃនេះ ក៏​ចង់​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍ រួម​ទាំង​សិក្សា​នុ​សិស្ស​ទាំងអស់ ត្រូវ​ចួ​ល​រួម​ទុបស្កាត់​ការពារ​កុមារ ដែល​ជា​សសរទ្រូង​ដល់​ប្រទេស​ជាតិ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ដល់​វិស័យ​ទេសចរណ៍ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ស្រុក​យើង​ដោយ​ការ​ពេញចិត្ត និង​មាន​ភាព​កក់ក្តៅ ហើយ​ពេល​គេ​ត្រលប់​ទៅ​វិញ គេ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​យើង​ថែម​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏​បាន​លើក​ឡើង​ពី​ការងារ​រីក​ចម្រើន​ក្នុង​ខេត្ត និង​ការងារ​ចំពោះ​មុខ​លើ​វិស័យ​ភ្ញៀវ​ទេសចរណ៍ ដោយ​ខេត្ត​កំពុង​រៀបចំ​ដើម្បី​ត្រៀម​ធ្វើបុណ្យ​ទន្លេ ក្នុង​ខែ​មិ​នា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​រៀបចំ​ចាក់​ខឿន​ធ្វើ​ច្រាំង​ទន្លេ ធ្វើ​សួនច្បារ កន្លែង​ធ្វើ​វេទិការ​ជាដើម ។ ក្នុង​ខេត្ត​នឹង​ធ្វើ​ផ្លូវ​បេតុង​ពី​ចំណុច​ស្ពានថ្ម ដល់​ចុង​កោះ​ផ្សារ​ក្រោម និង​ចាក់​ដី​បំពេញមុខ វត្ត​យាយ​ទេព ប្រវែង​១០០​ម៉ែត្រ គុណ​និង​១៥០​ម៉ែត្រ ជាមួយ​គ្នា​នេះ​នឹង​ចាក់​បេតុង​ច្រាំង​ទន្លេ ពី​ចំណុច​មុខ​វត្ត​យាយ​ទេព​ដល់​ដើម​ពោធិ៍ និង​បន្ត​ចាក់​ដល់​ចុង​កោះ ជាមួយ​គ្នា​នេះ នឹង​ធ្វើ​ផ្លូវ​ថ្មី​ពី​ចំណុច​ចុង​កោះ ដល់​ស្ថានីយ៍​ប្រេង​តូ​តា​ល់​ផ្លូវជាតិ​លេខ​៥​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ