ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម៉្លេះ! ផ្លែ​ម្នាស់អាច​ព្យា​បាល​ជំងឺ​បាន​​ច្រើន​យ៉ាង​នេះ

5 ឆ្នាំ មុន

* អត្ថប្រយោជន៍​លម្អិត​នៃ​ការ​ញ៉ាំ​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​៖– ព្យាបាល​ការ​រលាក​សន្លាក់ ម្នាស់​មាន​សមត្ថភាព ក្នុង​ការ​បន្ថយ​ការ​រលាក​សន្លាក់ និង​សាច់ដុំ ជា​ពិសេស​អ្នក​ដែល​មាន​​ជំងឺ​រលាក​សន្លាក់​។ វា​ផ្ទុក​ទៅ​ដោយ​អង់ស៊ីម​ដ៏​កម្រ​មួយ​ឈ្មោះ​ថា Bromelain ដែល​មាន​នាទី​ជួយ​ដល់​ការ​បំបែក​ប្រូតេអ៊ីន…

* អត្ថប្រយោជន៍​លម្អិត​នៃ​ការ​ញ៉ាំ​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​៖– ព្យាបាល​ការ​រលាក​សន្លាក់

ម្នាស់​មាន​សមត្ថភាព ក្នុង​ការ​បន្ថយ​ការ​រលាក​សន្លាក់ និង​សាច់ដុំ ជា​ពិសេស​អ្នក​ដែល​មាន​​ជំងឺ​រលាក​សន្លាក់​។ វា​ផ្ទុក​ទៅ​ដោយ​អង់ស៊ីម​ដ៏​កម្រ​មួយ​ឈ្មោះ​ថា Bromelain ដែល​មាន​នាទី​ជួយ​ដល់​ការ​បំបែក​ប្រូតេអ៊ីន និង​ប្រឆាំង​ការ​រលាក​ផង​ដែរ ។

– បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ
ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​ជួយ​ដល់​ការ​បន្ថយ​ការ​កើត​ជំងឺ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​តាម​រយៈ​ការ​ភ្ញោ​ច​ដល់​សកម្មភាព​របស់​កោសិកា​គ្រាប់​ឈាមស និង​ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​ដើម្បី​ប្រឆាំង​ឥទ្ធិពល​គ្រោះថ្នាក់​របស់​រ៉ា​ឌី​កាល​សេរី ។

– បង្កើន​ការ​ជា​សះ​របួស
វីតាមីន​ដ៏​ខ្ពស់​របស់​វីតាមីន​C ក្នុង​ផ្លែ​ម្នាស់​នឹង​ជួយ​របួស​ដែល​អ្នកមាន​ឆាប់​ជា ហើយ​ក៏​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ផង​ដែរ ។ វីតាមីន C ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្កើត​ជា​កូ​ឡា​ជែ​ន ។ នេះ​ជា​ហេតុផល​មួយ​ដែល​វា​ជួយ​ឲ្យ​របួស​ឆាប់​ជា​ឡើង​វិញ​ផង​ដែរ ។

– បង្ការ​មហារីក
ផ្លែ​ម្នាស់​មានការ​ទាក់ទង​ដោយ​ផ្ទាល់​មួយ​ក្នុង​ការ​បង្ការ​ការ​លូតលាស់​មហារីក​ក្នុង​មាត់ បំពង់ក និង​សុដន់ ដោយសារ​តែ​វា​សម្បូរ​អង់​ទី​អុក​ស៊ី​ដង់​ដូច​ជា វីតាមីន A, Beta-carotene, Bromelain, Flavonoids, និង​ម៉​ង​ហ្គាណេ​ស​។ ម៉​ង​ហ្គា​ណេ​ស គឺជា Cofactor ដ៏​សំខាន់​នៃ Superoxide Dismutase សម្រាប់​ទប់ស្កាត់​រ៉ា​ឌី​កាល់​សេរី ដូច្នេះ​វា​នឹង​បង្ការ​ជំងឺមហារីក​បាន​ច្រើន​ប្រភេទ ។

– ជួ​​យ​ដល់​ការ​រំលាយ​អាហារ
ការ​ញ៉ាំ​ម្នាស់​ទៀងទាត់​អាច​ការពារ​អ្នក​ពី​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា ការ​ទល់លាមក រាករូស រលាក​ពោះវៀន ក្រិន​រឹង​សរសៃឈាម និង​ការ​កកឈាម ព្រមទាំង​លើស​សម្ពាធ​ឈាម​ផង​ដែរ ។ ម្នាស់​សម្បូរ​ជាតិ​សរសៃ នឹង​ជំរុញ​ដល់​ការ​ដឹក​ជញ្ជូន​អាហារ​ក្នុង​ផ្លូវ​រំលាយ​​អាហារ​លើ​កម្រិត​ធម្មតា និង​ភ្ញោ​ច​ដល់​ការ​បញ្ចេញ​រស​រំលាយ​អាហារ​ផង​ដែរ ។ វា​នឹង​ជួយ​ធ្វើ​ឲ្យ​លាមក​ទន់ ដែល​អាច​ព្យាបាល​ការ​រាករូស និង​ការ​រលាក​ពោះវៀន​ផង​ដែរ។

– ព្យាបាល​ការ​ក្អក និង​ផ្តាសាយ
ម្នាស់​សម្បូរ​ទាំង Bromelain និង​វីតាមីន C ដូច្នេះ​វា​ជួយ​បង្ការ និង​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ខណៈ​ពេល​ដែល​ជួយ​រំលាយ​ស្លេស្ម និង​បញ្ចេញ​វា​ពី​ក្នុង​ខ្លួន​បើសិនជា​អ្នក​ឆ្លង​ជំងឺ​នេះ​រួច​ហើយ​។ ជីវជាតិ​ទាំង​ពីរ​នេះ​ក៏​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​ផ្លូវដង្ហើម និង​ទឹករំអិល​ក្នុង​ប្រហោង​ឆ្អឹង​នៅ​មុខ​ផង​ដែរ ។

– ពង្រឹង​ដល់​សុខភាព​ឆ្អឹង
ម្នាស់​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ម៉​ង់​ហ្គា​ណេ​ស​ដែល​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ដល់​សុខភាព​ឆ្អឹង ព្រមទាំង​ការ​លូតលាស់ និង​ជួសជុល​ឆ្អឹង ។ វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉​ង​ហ្គា​ណេ​ស​ច្រើន​ជាង ៧០​ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង ។

– បំបាត់​ជំងឺហឺត
ផ្លែ​ម្នាស់​ជួយ​ដល់​ការ​បំបាត់រោគ​សញ្ញា​នៃ​ជំងឺហឺត ។ វា​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ដ៏​សំខាន់​ដូច​ជា វីតាមីន C, Bromelain និង Beta-carotene ដែល​ជួយ​បន្ថយ​ការ​រលាក​ដែល​ទាក់ទង​នឹង​ជំងឺហឺត​តែ​ម្តង ។

– គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ តែ​ជា​អាហារ​ល្អ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម ។ សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ វា​ជួយ​ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ។ សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ វា​នឹង​ពង្រឹង​ដល់​ជាតិ​ស្រក​ក្នុង​ឈាម អាំង​ស៊ុ​យ​លី​ន និង​ជាតិ​ខ្លាញ់​ផង​ដែរ ។

– បង្កើន​លទ្ធភាព​អាច​មានកូន
ផ្លែ​ម្នាស់​ត្រូវ​បាន​គេ​ដឹង​ថា ជួយ​បង្កើន​លទ្ធភាព​នៃ​ការ​មានកូន​បាន​ដោយសារ​តែ​អង់​ទី​អុក​​ស៊ី​ដង់​ដែល​វា​មាន ។ វីតាមីន និង​ជាតិ​រ៉ែ​ដូច​ជា វីតាមីន C, Beta-carotene ទង់ដែង ស័ង្កសី និង Folate សុទ្ធតែ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ដល់​ភាព​អាច​មានកូន​បាន​របស់​មនុស្ស​ស្រី ។

– ថែរក្សា​ស្បែក
វីតាមីន​C ដែល​មាន​ក្នុង​ផ្លែ​ម្នាស់​គឺជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​អស្ចារ្យ​មួយ​ដែល​ជួយ​បង្កើន​ថាមពល​របស់​ស្បែក ។ វា​ក៏​ជួយ​បោសសម្អាត​ស្បែក ប្រឆាំង​ការ​ខូចខាត​របស់​ស្បែក និង​បន្ថយ​ភាព​ចាស់​តាម​រយៈ​បន្ថយ​ភាព​ជ្រីវជ្រួញ​លើ​ស្បែក ។ យ៉ាងណាមិញ​ការ​បង្កើត​កូ​ឡា​ជែ​ន​គឺជា​រឿង​ដ៏​ល្អ​មួយ​ដែល​វីតាមីន C អាច​ធ្វើ​បាន ដើម្បី​ថែរក្សា​ជាលិកា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ។

– ពង្រឹង​ដល់​សុខភាព​មាត់​ធ្មេញ
ជាមួយ​គ្នា​នឹង​អង់​ទី​អុក​ស៊ី​ដង់​ដែល​ការពារ​មហារីក​មាត់​ធ្មេញ តែ​ផ្លែ​ម្នាស់​ក៏​មាន​សារធាតុ Astringent ដែល​អាច​ពង្រឹង​ដល់​សុខភាព​អញ្ចាញធ្មេញ និង​ធ្មេញ​បាន ។ ផ្លែ​ម្នាស់​គឺ​មាន​សារធាតុ Astringent ខ្លាំង​បំផុត ហើយ​ក៏​ច្រើន​តែ​ប្រើ​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ពុក​ធ្មេញ ឬ​អញ្ចាញធ្មេញ​ផង​ដែរ ។ សារធាតុ Astringent អាច​ជួយ​បន្តឹង​ជាលិកា និង​កម្លាំង​របស់​រាង​កាយ ដូច្នេះ​ការ​បាក់​ធ្មេញ​ក៏​មិនកើត​ឡើង​ដែរ ។

– ពង្រឹង​ដល់​សុខភាព​ភ្នែក
ផ្លែ​ម្នាស់​មាន​សមត្ថភាព​ពង្រឹង​ដល់​ភ្នែក និង​បង្ការ​ជំងឺ​ភ្នែក​ដែល​ទាក់ទង​នឹង​អាយុ​។ ជំងឺ​ភ្នែក Macular Degeneration ប៉ះពាល់​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ភាគច្រើន ហើយ​វត្ត​មាន​របស់ Beta-carotene ក្នុង​ផ្លែ​ម្នាស់​អាច​ជួយ​បង្ការ​បញ្ហា​ភ្នែក​បាន​ដែរ ។

– សម្រួល​ដល់​សម្ពាធ​ឈាម
ផ្លែ​ម្នាស់​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ។ សកម្មភាព​ពង្រីក​សរសៃឈាម​របស់​ជីវជាតិ​មួយ​នេះ​នឹង​ជួយ​បន្ធូរ​ភាព​តឹង និង​ស្ត្រេ​ស​ក្នុង​សរសៃឈាម ព្រមទាំង​បង្កើន​របត់​ឈាមរ​ត់ទៅ​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ ។ នៅ​ពេល​សរសៃឈាម​ធូ សម្ពាធ​ឈាម​ត្រូវ​បាន​ថយ​ចុះ ហើយ​លំហូរ​ក៏​ស្រួល​ជាង​វិញ​ដែរ​។

– ការពារ​សុខភាព​បេះដូង
សមត្ថភាព​ពង្រីក​សរសៃឈាម​របស់​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ម្នាស់​អាច​បង្ការ​កុំ​ឲ្យ​មាន​កំណក​ឈាម​ស្ទះ​ក្នុង​លំហូរ​ឈាម និង​បន្ថយ​ការ​កកកុញ​កំណក​ក្នុង​សរសៃឈាម​អាក់ទែ​បាន។ រឿង​នេះ​នឹង​ជួយ​បង្ការ​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ក្រិន​រឹង​សរសៃឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។

– ពង្រឹង​របត់​ឈាម​រត់
ជាមួយ​គ្នា​នឹង​សមត្ថភាព​ពង្រីក​សរសៃឈាម​របស់​ប៉ូ​តា​ស្យូ​ម ផ្លែ​ម្នាស់​ក៏​ផ្តល់​នូវ​ជាតិ​ទង់ដែង ដែល​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​សម្រាប់​រាង​កាយ​ផង​ដែរ ។ ទង់ដែង​ជាស​មា​ធាតុ​ដ៏​សំខាន់​លើ​កា​រប​ង្កើ​ក​គ្រាប់​ឈាមក្រហម​ដ៏​មាន​សុខភាព​ល្អ ។ ការ​ដែល​កោសិកា​គ្រាប់​ឈាមក្រហម​មាន​ច្រើន​វា​នឹង​បង្កើន​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​គ្រប់​សរីរាង្គ និង​ធ្វើ​ឲ្យ​វា​មាន​មុខងារ​កាន់តែ​ប្រសើរ​។ វា​ជួយ​បង្កើន​សមត្ថភាព​នៃ​ភាព​ឆ្លាត​វៃ និង​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ។

– រំលាយ​ក្រួស​ក្នុង​តម្រងនោម
តាម​រយៈ​ការ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​បន្ថយ​កំណក​ឈាម ផ្លែ​ម្នាស់​នឹង​ជួយ​រំលាយ​ដល់​ក្រួស​ក្នុង​តម្រងនោម​បាន ។ ផ្លែ​ឈើ​ដែល​សម្បូរ​សារធាតុ Bromelain នឹង​ជួយ​ថែរក្សា​តម្រងនោម​មាន​សុខភាព​ល្អ និង​មិន​ឲ្យ​កើត​ក្រួស​ឡើយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ