ព័ត៌មាន​ជាតិ » ព្រឹត្តិការណ៍សង្គម

ប៉ូលិស​ពាក់​ឯក​សណ្ឋាន​ឃាត់​រថយន្ត​​ដឹក​ម្ទេស​មិន​ឈប់​បាញ់​១​គ្រាប់​​ត្រូវ​ដោះ​ខាង​ឆ្វេងរបួសធ្ងន់

ដោយ ៖ បុប្ជា   

ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ ម៉ោង ១០:៣៥   (28-01-2013 10:35)

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​មាន​​គ្នា​២​នាក់​បាន​បាញ់​បុរស​បើក​បរ​រថយន្ត​ដឹក​​ម្ទេស​​ម្នាក់​ត្រូវ​ដោះ​ខាង​ឆ្វេង​​រង​របួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​​កាល​ពីវេលាម៉ោង​១១​និង​៥០​នាទី​​យប់​ថ្ងៃទី​២៧ មករា ​២០១៣ ​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ស្វាយ​ប៉ាក សង្កាត់​​ស្វាយ​ប៉ាក ​ខណ្ឌ​ឫស្សី​កែវ។

​យោងតាម​ប្រភព​​​​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា ​បុរស​រងគ្រោះ​មាន​ឈ្មោះ​ឌី វិចិត្រ ភេទប្រុស អាយុ​​២៩ឆ្នាំ មុខរបរ​​បើក​បរ​រថយន្ត​ដឹក​ផ្លែ​​ឈើ​ មាន​ទី​លំនៅ​ម្តុំ​​ផ្សារ​​នាគ​មាស ។ ​មុន​ពេល​កើត​ហេតុ​​បុរស​រងគ្រោះ​២​នាក់​​ប្តី​ប្រពន្ធ​​ជា​មួយ​នឹង​ប្អូន​ប្រុស​​បាន​បើក​រថយន្ត​​ម៉ាកសាំងយ៉ុង​​ដឹក​ម្ទេស​​ពី​​​ស្រុក​កោះ​ធំ ខេត្ត​​កណ្តាល​​​ទៅ​ឱ្យ​ម៉ូយ​នៅ​ប៉ៃលិន​មកដល់​ចំណុច​កើតហេតុ​​​​ខាងលើ ប៉ូលិស​បាន​ឃាត់​ទារលុយ​មិន​ព្រម​ឈប់​ ប៉ូលិស​មាន​គ្នា​​២​នាក់​បាន​ជិះ​​ម៉ូតូតាម​ ហើយ​​យក​ដុំ​ថ្ម​​គប់​បំបែក​កញ្ចក់​រថយន្ត និង​​បាញ់​​ជនរងគ្រោះត្រូវ​ដោះ​​ខាងឆ្វេង​​មួយ​គ្រាប់​រង​របួស​ធ្ងន់ ។ ជន​រងគ្រោះ​​ត្រូវ​បាន​គេ​បញ្ជូន​​​​ទៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត ​ហើយ​ជន​បង្ក​​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ៕