ការស្រាវជ្រាវថ្មីបានបង្ហាញថា ប្រហែលម្នាក់ក្នុងចំណោមអ្នកជំងឺដែលត្រូវបានវះកាត់បេះដូង១០នាក់ មានការឈឺចាប់ជាប់ក្នុងរយៈពេលលើសពី២ឆ្នាំក្រោយវះកាត់ ។
ការស្រាវជ្រាវបានមើលទៅលើអ្នកជំងឺជាង១.២០០នាក់ ដែលមានអាយុលើសពី១៨ឆ្នាំដែលបានវះកាត់បេះដូង ។
ការឈឺចាប់ក្រោយវះកាត់ គឺមានប្រហែល៤០%ក្រោយពី៣ខែ,២២%នៃអ្នកជំងឺក្រោយពី៦ខែ,១៧%ក្រោយពីមួយឆ្នាំ និង១០%ក្រោយពី២ឆ្នាំ, នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង CMAJ (Canadian Medical Association Journal)។
វេជ្ជបណ្ឌិតម៉ានុន ឈ័រនីញ៉ែរ (Manon Choiniere) បាននិយាយថា អត្រានៃការកើតមាននេះមិនត្រូវបានផ្តល់ឲ្យថា អ្នកជំងឺជាង៤០០.០០០នាក់ បានវះកាត់បេះដូងប្រចាំឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ។
អ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលមានការកើនឡើងហានិភ័យនៃការឈឺចាប់២ឆ្នាំក្រោយការវះកាត់បេះដូងរួមមាន មនុស្សវ័យក្មេង, អ្នកដែលមានការឈឺចាប់រ៉ាំរ៉ៃមុនការវះកាត់, អ្នកដែលថប់បារម្ភខ្លាំងមុននឹងវះកាត់ និងអ្នកដែលមានកម្រិតនៃការឈឺចាប់ខ្ពស់អំឡុងពេលសប្តាហ៍ដំបូងក្រោយវះកាត់។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា វាអាចសម្គាល់បានថា កម្រិតនៃការឈឺចាប់ភ្លាមៗ (ត្រូវបានសង្កេតឃើញអំឡុងពេលប៉ុន្មានថ្ងៃដំបូងក្រោយវះកាត់) គឺខ្ពស់បន្តិចនៅក្នុងការស្រាវជ្រាវ ។ វាពិបាកថា ការសង្កេតឃើញដូចគ្នាត្រូវបានធ្វើឡើងម្តងហើយម្តងទៀតក្នុង៣ទសវត្សចុងក្រោយនេះ ហើយការឈឺចាប់ក្រោយការវះកាត់បន្តព្យាបាលតាមការថែទាំនៃការឈឺចាប់ និងតាមរយៈផ្តល់ចំណេះដឹង។
អ្នកស្រាវជ្រាវបាននិយាយថា ការថប់បារម្ភមុនការវះកាត់ និងការឈឺខ្លាំងប៉ុន្មានថ្ងៃដំបូងក្រោយការវះកាត់ គឺជាកត្តាហានិភ័យប្រែប្រួលសម្រាប់ការឈឺរយៈពេលយូរក្រោយការវះកាត់បេះដូង ។ ការស្រាវជ្រាវបានចង្អុលបង្ហាញថា ហើយអ្នកជំងឺត្រូវបានប្រាប់អំពីហានិភ័យនៃការឈឺចាប់ រ៉ាំរ៉ៃដែលអាចបន្ថយគុណភាពនៃជីវិត ។
អ្នកស្រាវជ្រាវបានសរុបថា ការស្រាវជ្រាវទៅថ្ងៃក្រោយចាំបាច់រកមើលពីយុទ្ធសាស្ត្រដើម្បីការពារ និងបន្ថយការឈឺចាប់រយៈពេលយូរក្រោយការវះកាត់បេះដូង ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ