ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១១​និង​០២​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​លើ​បង្គោល​ភ្លើង​បែកចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​តាម​បង្គោល​ខ្សែរ​ភ្លើង​មួយ​ដើម ដែល​បំពាក់​ទៅ​ដោយ​ខ្សែរ​កាប​អុ​ប​ទិ​ក តាម​បណ្តោយ​វិ​ថី​មិត្តភាព ស្ថិត​ក្នុង​សង្កាត់​លេខ​០២…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១១​និង​០២​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​លើ​បង្គោល​ភ្លើង​បែកចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​តាម​បង្គោល​ខ្សែរ​ភ្លើង​មួយ​ដើម ដែល​បំពាក់​ទៅ​ដោយ​ខ្សែរ​កាប​អុ​ប​ទិ​ក តាម​បណ្តោយ​វិ​ថី​មិត្តភាព ស្ថិត​ក្នុង​សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​នៅ​លើ​បង្គោល​ភ្លើង​បាន​បង្ក​ឡើង​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​កន្លែង​កើតហេតុ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដង​វិ​ថី​ខាងលើ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈ​ដែល​អណ្ដាតភ្លើង​បាន​ឆេះ​ខ្សែភ្លើង​ដាច់​ធ្លាក់​រាយ​ប៉ាយ​មក​លើ​ដងផ្លូវ​អាច​ប្រឈម​គ្រោះថ្នាក់​ឆក់​ដល់​ស្លាប់ ខណ​:​មន្ត្រី​ជំនាញ​អគ្គិសនី​មិន​ទាន់​បាន​បិទ​ទូ​បញ្ជាការ​ចែកចាយ​ចរន្ត​ប្រើប្រាស់ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​ខាងលើ មាន​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​កំពង់​ផែរ​ស្វយ័ត​បាន​ជួយ​អន្តរាគមន៍​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​ការ​ឆេះ​ឆ្លង​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ៕

bmd
bmd
bmd

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ