ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង ជម្រុញ​ឲ្យ​អភិបាលខេត្ត​ក្រចេះ​ថ្មី​ត្រូវ​បង្កើន​ការ​អភិវឌ្ឍន៍

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថ្លែង ដោយ​បាន​ជម្រុញ​ឲ្យ​លោក​អភិបាលខេត្ត​ក្រចេះ​ដែល​បាន​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​ត្រូវ​បន្ត​ពង្រឹង​កិច្ច​ការងារ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​សម​ទ្ឋិ​ផល និង​ស្នាដៃ​ពី​អតីត​លោក​អភិបាលខេត្ត…

ខេត្តក្រចេះ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថ្លែង ដោយ​បាន​ជម្រុញ​ឲ្យ​លោក​អភិបាលខេត្ត​ក្រចេះ​ដែល​បាន​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​ត្រូវ​បន្ត​ពង្រឹង​កិច្ច​ការងារ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​សម​ទ្ឋិ​ផល និង​ស្នាដៃ​ពី​អតីត​លោក​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត​មុន​ៗ ឲ្យ​សម្រេច​បាន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

មាន​ប្រសាសន៍​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស់​តែងតាំង​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​អញ្ជើញ​ជា​អធិបតី​បាន​មាន​ប្រសាសន៍​ថា ដោយ​ពិនិត្យ​លើ​លក្ខណៈសម្បត្តិ សមត្ថភាព និង​បទ​ពិសោធន៍​ការងារ រាជរដ្ឋាភិបាល​បាន​លើក​សំណើរ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ស្នើរ​សុំ​តែងតាំង​លោក វ៉ា ថន អភិបាលរង​ខេត្តក្រចេះ​ឱ្យ​ទទួល​មុខ​តំណែង​អភិបាលខេត្ត​ក្រចេះ​ជំនួស​លោក សរ ចំរុង អតីត​អភិបាលខេត្ត​ក្រចេះ​ដែល ត្រូវ​ដល់​អាយុ​ដាក់​ចូល​និវត្តន៍​ក្រោយ​កាន់​តំណែង​ជា​អភិបាលខេត្ត​បាន​រយៈពេល​ជិត​៦​ឆ្នាំ ។

ជាមួយ​គ្នា​សម្តេច​ក្រឡាហោម​បាន​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលរង​ខេត្តក្រចេះ មន្ទីរ អង្គភាព​នានា កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ក៏​ដូច​ជា​ពលរដ្ឋ​ទូ​ទាំង​ខេត្ត ផ្តល់​នូវ​ការ​គាំទ្រ​និង​បន្ត​សហការ​រួម​គ្នា​ជាមួយ​លោក​អភិបាលខេត្ត​ដែល​ទើប​ចូល​កាន់ តំណែង​ដើម្បី​បន្ត​ថែរក្សា សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សុវត្ថិភាព​សង្គម សន្តិសុខ​សណ្តាប់ ធ្នាប់​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ