ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​ថ្នាំ​ផ្សេង​ៗ សម្រាប់​ព្យាបាល​ជំងឺ​រលាក​ក្រពះ

5 ឆ្នាំ មុន

ការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​ច្បាស់លាស់​ណាមួយ ។ ជំងឺ​រលាក​ក្រពះ​ធ្ងន់​ដែល​បណ្តាល​មក​ពី​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ( NSAIDs) ឬ មក​ពី​សុរា អាច​នឹង​ត្រូវ​បាន​ធូរស្រាល​មក​វិញ ដោយ​ការ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​សារជាតិ​ទាំងនោះ​។…

ការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​ច្បាស់លាស់​ណាមួយ ។ ជំងឺ​រលាក​ក្រពះ​ធ្ងន់​ដែល​បណ្តាល​មក​ពី​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ( NSAIDs) ឬ មក​ពី​សុរា អាច​នឹង​ត្រូវ​បាន​ធូរស្រាល​មក​វិញ ដោយ​ការ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​សារជាតិ​ទាំងនោះ​។ រីឯ​ជំងឺ​រលាក​ក្រពះ​រុំ​ា​រ៉ៃ ដែល​មាន​ប្រភព​មក​ពី​ការ​ចម្លងរោគ​របស់​ពពួក​មេរោគ H.pylori ជា​ធម្មតា​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​កម្ចាត់​បាក់តេរី​ទាំងនោះ​ចោល ។ ចំពោះ​គម្រោង​ការ​នៃ​ការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ​ភាគច្រើន ក៏​ត្រូវ​បាន​រួម​សហការ​ផង​ដែរ ជាមួយនឹង​ឱសថ​ទាំងឡាយ​ណា ដែល​ព្យាបាល​ទៅ​លើ​ជាតិ​អាស៊ីត​នៅ​ក្នុង​ក្រពះ ដើម្បី​ជួយ​កាត់​បន្ថយ​សញ្ញាណ និង​រោគ​សញ្ញា​ដែល​អ្នក បាន​ជួប​ប្រទះ​និង​ជម្រុញ​ដល់​ការ​ជា​សះ​ស្បើយ នៅ​ក្នុង​ក្រពះ​របស់​អ្នក ។

ឱសថ​ដែល​ប្រើ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ​រួម​មាន​៖

•​ ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក សម្រាប់​សម្លាប់​មេរោគ H.pylori ។ ប្រសិនបើ​មេរោគ​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក នោះ​វេជ្ជបណ្ឌិត​នឹង​ណែនាំ​អ្នក​ឲ្យ​ប្រើ​នូវ​សមាសធាតុ​នៃ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដើម្បី​សម្លាប់​មេរោគ​ទាំងនេះ ។ ប្រភេទ​ក្រុម​នៃ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក គឺ​មាន​ច្រើន​ប្រភេទ ផ្សេង​ៗ​គ្នា ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង​ពិភពលោក​នេះ ។

នៅ​ក្នុង​សហរដ្ឋអាមេរិក ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ដែល​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​សម្រាប់​ការ​ព្យាបាល​មេរោគ H.pylori រួម​មាន​ដូច​ជា​៖ អា​ម៉ុ​ក​ស៊ី​លី​ន (Amoxicillin ), ក្លា​រី​ដ្រូ​មី​ស៊ី​ន (clarithromycin) ឬ Biaxin ,​មេត្រូ​ណី​ដា​ហ្សូ​ល (metronidazole ) ឬ Flagyl និង​តេ​ត្រា​ស៊ី​គ្លី​ន ( tetracycline) ។ អ្នក​នឹង​អាច​លេប​វា​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍ ដោយ​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ និង ចំនួន​របស់​វា ។

•​ឱសថ ដែល​រាំង​ខ្ទប់​ដល់​ការ​ផលិត​ជាតិ​អាស៊ីត ជំរុញ​ឲ្យ​មានការ​ជា​សះស្បើយ ។ ថ្នាំ​រារាំង​ប្រូ​តុ​ន (Proton) សប់​បាន​ជួយ​កាត់​បន្ថយ​នូវ​ជាតិ​អាស៊ីត​ដោយ​ការ​រាំង​ខ្ទប់​នៅ​សកម្មភាព​នៃ​ផ្នែក​របស់​កោសិកា ដែល​មានមុខ​ងារ​ផលិត​ជាតិ​អាស៊ីត ។ ប្រភេទ​ថ្នាំ​ទាំងនេះ រួម​មាន​ទាំង​ថ្នាំ​ដែល​ត្រូវការ​វេជ្ជបញ្ជា និង​ថ្នាំ​ដែល​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា​មាន​ដូច​ជា​៖ អូ​មេ​ប្រា​ហ្សូ​ល (omeprazole ) ឬ Prilosec ឡេ​ន​សូ​ប្រា​ហ្សូ​ល (lansoprazole ) ឬ Prevacid រ៉ា​បេ​ប្រា​ហ្សូ​ល (rabeprazole ) ឬ Aciphex អឺ​សូ​មេ​ប្រា​ហ្សូ​ល (esomeprazole ) ឬ Nexium ឌិ​ច​ឡង់​សូ​ប្រា​ហ្សូ​ល ( dexlansoprazole ) ឬ Dexilant និង ប៉ង់​តូ​ប្រា​ហ្សូ​ល (pantoprazole ) ឬ Protonix ។

ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំង​នេះ​ក្នុង​រយៈពេល​យូរ ជា​ពិសេស​ក្នុង​កម្រិត​ដូ​ស​ថ្នាំ​ខ្ពស់​នោះ គឺ​អាច​នឹង​បង្កើន​ឱកាសនូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​បាក់​ឆ្អឹងត្រគាក​,​កដៃ និង​ឆ្អឹងខ្នង ។ អ្នក​អាច​សាកសួរ​វេជ្ជបណ្ឌិត​ថា​តើ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​កាល់ស្យូម​បន្ថែម អាច​កាត់​បន្ថយ​នូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​បាន​ដែរ​ឬទេ ?

• ​ឱសថ​ដែល​ជួយ​កាត់​បន្ថយ​នូវ​ផលិតផល​របស់​ជាតិ​អាស៊ីត ។ ថ្នាំ​រាំង​ខ្ទប់​នូវ​ជាតិ​អាស៊ីត ឬ​ត្រូវ​បាន​គេ​ហៅ​ម្យ៉ាងទៀត​ផង​ដែរ​ថា ( H-2) blockers បាន​ជួយ​កាត់​បន្ថយ​នូវ​ចំនួន នៃ​ជាតិ​អាស៊ីត​ដែល​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​បំពង់​អាហារ​របស់​អ្នក ដែល​វា​អាច​ជួយ​ធ្វើ​ឲ្យ​ភាព​ឈឺចាប់​នៃ​ការ​រលាក​ក្រពះ​នេះ មាន​ភាព​ធូរស្រាល និង​ជំរុញ​វា​ឆាប់​មានការ​ជា​សះស្បើយ ។ វា​មាន​ដាក់​លក់​ទាំង​ក្នុង​ទម្រង់​ជា​ឱសថ​ដែល​ត្រូវការ​វេជ្ជបញ្ជា ឬ​ក៏​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា​នោះ​ទេ ។

ប្រ​ភ​ទ​ថ្នាំ​ទាំងនេះ រួម​មាន​ដូច​ជា​៖ រ៉ា​នី​ទី​ឌី​ន (ranitidine ) ឬ Zantac ហ្វា​ម៉ូ​ទី​ឌី​ន (famotidine) ឬ Pepcid, ស៊ី​មេ​ទី​ឌី​ន (cimetidine ) ឬ Tagamet និង នី​ហ្សា​ទី​ឌី​ន (nizatidine ) ឬ Axid ។

•​ឱសថ​ប្រភេទ​អង់​តា​ស៊ី​ដ ដែល​ជួយ​បន្សាប​ដល់​ជាតិ​អាស៊ីត​នៅ​ក្នុង​ក្រពះ ។ វេជ្ជបណ្ឌិត​អាច​នឹង​បន្ថែម​នូវ​ថ្នាំ​អង់​តា​ស៊ី​ដ ទៅ​ក្នុង​ប្រភេទ​ថ្នាំ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់ ។ ថ្នាំ​អង់​តា​ស៊ី​ដ អាច​ជួយ​បន្សាប​ជាតិ​អាស៊ីត ដែល​មាននៅ​ក្នុង​ក្រពះ និង​អាច​ធ្វើ​ឲ្យ​ការ​ឈឺចាប់​មាន​ភាព​ធូរស្បើយ ។ ផល​រំខាន​របស់​វា អាច​មាន​ដូច​ជា​៖ ទល់លាមក ឬ​រាក គឺ​អាស្រ័យ​ទៅ​លើ​ធាតុ​ផ្សំ​សំខាន់​របស់​វា ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ