ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត CPP បណ្តេញ​លោក ឡាយ វ​ណ្ណៈ ចេញពី​សមាជិក CPP

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច វិបុល ភក្តី សាយ ឈុំ អនុប្រធាន​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ សម្តេច វិបុល ភក្តី សាយ ឈុំ អនុប្រធាន​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ បាន​សម្រេច​បណ្តេញ​លោក ឡាយ វណ្ណៈ​អតីត​អភិបាល​ខេត្តតាកែវ ចេញពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​សម្រេច​នេះ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​ស្ត្រី​រង​គ្រោះ​នៅ​ខេត្តតាកែវ ។ យោង​តាម​សេចក្តីសម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​សម្តេច​សាយ ឈុំ ស្តី​ពី​ការ​បណ្តេញ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ការ​បញ្ចេញ​នេះ យោង​តាម​មាត្រា​២៦ នៃ​លក្ខន្តិកៈ​គណបក្ស និង​មាត្រា​៣០ នៃ​បទបញ្ជាផ្ទៃក្នុង​របស់​បក្ស ។

សម្តេច​សាយ ឈុំ អនុប្រធាន​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ក្នុង​សេចក្តីសម្រេច​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សម្រេច ។ ប្រការ​១ -បញ្ចេញ​​លោក​ឡាយ វណ្ណៈ​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។ ប្រការ​២- ខុ​ទ្ទ​ការ​ល័យ​គណៈកម្មាធិការ​កណ្តាល គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ និង​លោក​ឡាយ វណ្ណៈ​ត្រូវ​ប្រតិបត្តិ​សេចក្តីសម្រេច​នេះ ។

បញ្ជាក់​ថា លោក​ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់ ក្នុង​នោះ​មាន​ស្នងការ​រង​ខេត្តតាកែវ​ម្នាក់ ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​កក្រើក​សម្លាប់​ស្ត្រី​ស្រស់​ស្អាត​ម្នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៨​នេះ ។

ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​៨​នាក់ ដែល​ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​សួរនាំ​ជុំវិញ​ករណី​ស្ត្រី​ម្នាក់​ស្លាប់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨ បន្ទាប់​ពី​ករណី​ស្លាប់​នេះ មាន​ហេតុផល​មិន​សមរម្យមួយចំនួន ។

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ជជីក​សួរនាំ​ករណី​ស្ដ្រី​ស្រស់​សោភា​វ័យ​៣៦​ឆ្នាំ ចែវ សុ​វ​ឌ្ឍ​នា ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្រុង​ដូន​កែវ​នោះ បាន​លេច​ចេញពី​ពន្លឺ​ថា គឺ​ករណី​នេះ មិនមែន​ជា​អំពើ​អត្តឃាត​នោះ​ទេ គឺ​វា​ជា​អំពើ​ឃាតកម្ម ។

សូម​បញ្ជាក់​ថា អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ដែល​មានកូន​៣​នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ក្នុង​បន្ទប់ដេក​នៃ​ផ្ទះ​ជួល​ដ៏​ធំ​របស់​ខ្លួន​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ ដែល​ករណី​នេះ ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា មាន​វិបត្តិ​ស្នេហា ។ អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពី​បទ ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹ​ម វុ​ធ ពី​បទ លាក់បាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​សម្រេច​បញ្ជូន​បុគ្គល​ទាំងនេះ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

តុលាការ​បាន​ឃុំខ្លួន​លោក​ឡាយ វណ្ណៈ និង​លោក​ឡាយ ណា​រិ​ទ្ធ នៅ​ពន្ធនាគារ​(PJ) និង​មនុស្ស​២​នាក់​ទៀត​នៅ​ព្រៃ​ស ។
គួរ​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​សួរ​ចម្លើយ​លោក​ឡាយ វណ្ណៈ បន្ថែម​ទៀត​បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពីដើម​ខែមេសា ៕

កែសម្រួលដោយ