ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរ​សុខ​ទុក​្ខនាយទាហាន​និង​ពល​ទាហាន​នៅ​បញ្ជាការដ្ឋាន​កងរថក្រោះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង ៖ ដៃគូ​សម្ព័ន្ធមេត្រីភាព​របស់​បញ្ជាការដ្ឋាន​រថក្រោះ ស្ថិត​នៅ​ភូមិ​ឥ​ន្ធ​ជិត ស្រុក​បាណ​ន់ ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ដែល​មាន​អគ្គនាយកដ្ឋាន​ពន្ធដារ…

ខេត្តបាត់ដំបង ៖ ដៃគូ​សម្ព័ន្ធមេត្រីភាព​របស់​បញ្ជាការដ្ឋាន​រថក្រោះ ស្ថិត​នៅ​ភូមិ​ឥ​ន្ធ​ជិត ស្រុក​បាណ​ន់ ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ដែល​មាន​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហេ​រញ្ញ​វត្ថុ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​រង​កងទ័ពជើងគោក តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គ​នាយ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដឹកនាំ​យក​អំណោយ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មក​ចែក​ជូន​ដល់​យោធិន និង​គ្រួសារ​និវត្តជន​ក្នុង​កងរថក្រោះ រថពាសដែក ចំនួន​២៩៣​នាក់ ។

លោក​ឧត្តមសេនីយ៍ឯក ពៅ ស៊ី​ថា មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋាន​រថក្រោះ រថពាសដែក​កងទ័ពជើងគោក បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​ការ​រីក​ចម្រើន​ក្នុង​អង្គភាព ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ការងារ​អប់រំ​ចិត្តសាស្ត្រ ការ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​ដើម្បី​ធានា​គុណភាព ការ​ថែទាំ​រថពាសដែក ការ​បង្កបង្កើន​ផល ការ​ចិញ្ចឹមសត្វ​ដើម្បី​ធានា​ជីវភាព​កងទ័ព​បន្ថែម​ទៀត ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ណ៍​រួម​គ្នា​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​រួម​សហការ​គ្នា​រក្សា​សណ្ដាប់ធ្នាប់​សង្គម រក្សាសុខ​សន្តិភាព និង​បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ តែងតែ​ចុះ​ជួយ​សួរសុខទុក្ខ​ជា​ប្រចាំ និង​ឧបត្ថម្ភ​អគារ​ទីបញ្ជាការ ផ្លូវថ្នល់ គ្រឿង​បរិក្ខា​ជា​ច្រើន​ទៀត​ជួយ​ដល់​អង្គភាព​យើងខ្ញុំ ។

លោក គង់ វិបុល អគ្គនាយក នាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា ប្រមាណ​៦​ឆ្នាំ​កន្លង​មក​ហើយ ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ អង្គភាព​លោក​តែងតែ​ជួយ​ជា​ប្រចាំ​រាល់ពេល​មាន​តម្រូវការ ដោយ​មាន​សប្បុរសជន​លោកស្រី ភាព ហៀ​ក នាយក​ក្រុមហ៊ុន ជីប ម៉ុង ជួយ​បន្ថែម​ទៀត​ផង​ដែរ ហើយ​ពេល​នេះ​បាន​ជួយ​បន្ថែម​ដល់​កងការពារ​ព្រំដែន​លេខ​៥០១​បន្ថែម​ទៀត ព្រោះ​កងទ័ព​គឺជា​អ្នក​ធានា​ឲ្យ​យើង​បាន​សុខ​សន្តិភាព ទើប​យើង​អាច​មាន​សេដ្ឋកិច្ច​ដំណើរការ​ក្រុមហ៊ុន​ឯកជន​រកស៊ី​បាន​ចូល​ចំណូល​ជា​ថវិការដ្ឋ​បាន​ល្អ​ប្រសើរ​រហូត​ដល់​សព្វថ្ងៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ហើយ​ប្រាក់បៀវត្ស​ន៍​កងកម្លាំងប្រដាប់អាវុធ គ្រប់​មន្ត្រីរាជការ កម្មករ កម្មការិនី​ទាំងអស់​ត្រូវ​បាន​តម្លើង​ជា​រៀង​រាល់​ឆ្នាំ ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ជំរុញ​យ៉ាង​ខ្លាំង​ប្រព័ន្ធ​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​សំខាន់​ក្នុង​កិច្ចការ​ការពារ​ប្រទេស ដឹក​ជញ្ជូន​កសិផល​បាន​ឆាប់រហ័ស សេដ្ឋកិច្ច​ដើរ​លឿន មានការ​អភិវឌ្ឍន៍​ខ្ពស់ ដែល​ពី​មុន​មក​តំបន់​ទាំងនោះ​សុទ្ធតែ​ជា​ព្រៃ​គ្មាន​មនុស្ស គ្មាន​ផ្លូវ​ដែល​អាច​ឲ្យ​យើង​ចូល​ទៅ​ដល់ ។

លោក​ឧត្តមសេនីយ៍ឯក បាន​ផ្តាំផ្ញើ​ទៀត​ថា សូម​បងប្អូន​ដែល​បាន​ប្រើ​គ្រប់​ប្រព័ន្ធ​បច្ចេកវិទ្យា (​ហ្វេ​ស​ប៊ុ​ក​) កុំ​ជឿ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​ក្លែងបន្លំ​ព័ត៌មាន​មួលបង្កាច់​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​សោះ ហើយ​កងទ័ព​ពេល​នេះ​មិន​ដូច​កងទ័ព​ក្នុង​ឆ្នាំ​១៩៧៥ ដែល​ចាប់បង្ខំ​ឲ្យ​ទៅ​ច្បាំង​គ្នា​នោះ​ឡើយ គឺ​ពេល​នេះ​បងប្អូន​យើង​មានការ​ទុកចិត្ត​ស្រឡាញ់​កងទ័ព​បាន​ចូលរួម​ការពារ​ជាតិ​ដោយ​ស្ម័គ្រចិត្ត ដោយ​បាន​បង្ហាញ​ថា​គ្រាន់តែ​តម្រូវការ​ជ្រើសរើស​កងទ័ព​ទៅ​ប្រចាំការ​នៅ​ភូមិភាគ​ទី​១​ចំនួន​តែ​៤​ពាន់​នាក់​សោះ មាន​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ​១​ម៉ឺន​នាក់ បាន​ដាក់​ពា​ក្ស​សុំ​ដូច្នោះ​នេះ គឺជា​ការ​មាន​ជំនឿ​ទុកចិត្ត​ទៅ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ការពារ​ប្រទេស​ជាតិ ហើយ​គ្រប់​កងកម្លាំង​ទាំងអស់​នាំ​គ្នា​ថែរក្សា​សុខភាព​បន្ថែម​ទៀត​ដោយ​បន្ទាប់​ពី​កិច្ច​ការពារ​ជាតិ ដែល​មាន សម្ដេច​នាយក​រដ្ឋមន្ត្រី តែងតែ​មានការ​ជឿ​ទុកចិត្ត​លើ​បងប្អូន​កងទ័ព​ទាំងអស់​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សុខ​សន្តិភាព​កន្លង​មក​ដោយ​ការ​លំបាក​នេះ​បាត់បង់​ទៅ​វិញ ហើយ​សូម​បងប្អូន​មានការ​ជឿជាក់​លើ​ថ្នាក់ដឹកនាំ​របស់​យើង ដែល​បាន​ខិតខំ​ពុះពារ​ការពារ​សុខ​សន្តិភាព និង​កសាង​ប្រទេស​បន្ត​ទៅ​ទៀត​នេះ​គឺ​មិន​ចង់​ឲ្យ​សង្គ្រាម​កើត​មាន​ជា​ថ្មី​ម្តងទៀត​លើ​ទឹកដី​កម្ពុជា​យើង​ទៀត​បាន​ឡើយ ព្រោះ​ការ​លំបាក​គឺ​វា​ស្ថិត​នៅ​លើ​បងប្អូន​កងទ័ព​ទាំងអស់​ជា​អ្នក​ប្រឈម​មុខ ហើយ​សូមកុំ​ជឿ​ពួក​អគតិ​ផ្នែក​គណបក្ស​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ល្មោភ​អំណាច​ក្បត់ជាតិ ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​កំពុង​តែ​រិះរក​វិធី​ញុះញង់​ជា​ច្រើន​ដង​ទាំង​នៅ​ក្នុងស្រុក និង​នៅ​បរទេស​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​ស្រុក​ទេស​យើង​រស់នៅ​បាន​សុខ​ឡើយ ហើយ​សូម​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត​ដើម្បី​ស្រុក​ទេស​យើង​ទាំងអស់​គ្នា​នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ កុំបី​ខាន​ឡើយ ។

ជា​ចុង​ក្រោយ​អំណោយ​ទាំងអស់​ផ្តល់​ឲ្យ​អង្គភាព​រថក្រោះ​មាន មី​យើង​៤០០​កេស ត្រីខកំប៉ុង​៥០​កេស ទឹកត្រី​៨០​យួរ ទឹកស៊ីអ៊ីវ​៨០​យួរ ស្រា​បៀរ​៤០០​កេស ទឹកក្រូច​៤០០​កេស ទឹកដោះគោ​២៥​កេស ពិល​២៨០ ក្រមា​២៨០ ឧបត្ថម្ភ​កង​ល្បាត​៦​កង​ល្បាត​១​លាន​រៀល ជូន​អង្គភាព​១០​លាន​រៀល ប្រេងសាំង​២៥០០​លី​ត្រ ម៉ា​ស៊ូ​ត​២៥០០​លី​ត្រ និង​ថវិកា​ជូន​កងទ័ព​ក្នុង​ម្នាក់​៨​ម៉ឺន​រៀល កសាង​ឧបត្ថម្ភ​ទីបញ្ជាការដ្ឋាន​ម៉ាស៊ីន​ចម្រោះ​ទឹក ទុយោ​ទឹក ចំណាយ​ប្រាក់​ប្រមាណ​៦​ម៉ឺន​ដុល្លារ ថវិកា​លោក ហ៊ុន ម៉ា​ណែ​ត​៥​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ