ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​របស់​សារជាតិ​ស័ង្កសី​ចំពោះ​រាង​កាយ

5 ឆ្នាំ មុន

រាល់​កោសិកា នីមួយ​ៗ នៅ​ក្នុង​រាង​កាយ​គឺ​មាន​ផ្ទុក​នូវ​សារជាតិ​រ៉ែ​សំខាន់​មួយ ដែល​ត្រូវ​បាន​គេ​ហៅ​ថា សារជាតិ​ស័ង្កសី ។ ជា​ធម្មតា​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់ដុំ​រឹង​មាំ​របស់​រាង​កាយ ហើយ​វា​ក៏​មាន​ស្តុក​ទុក​ផង​ដែរ​នៅ​ក្នុង​បរិមាណ​ដ៏​ខ្ពស់ នៅ​ក្នុង​កោសិកា​គ្រាប់​ឈាមស និង​ក្រហម​,​ថ្លើម​,​ឆ្អឹង​,​លំពែង​,​តម្រងនោម​,​ស្បែក…

រាល់​កោសិកា នីមួយ​ៗ នៅ​ក្នុង​រាង​កាយ​គឺ​មាន​ផ្ទុក​នូវ​សារជាតិ​រ៉ែ​សំខាន់​មួយ ដែល​ត្រូវ​បាន​គេ​ហៅ​ថា សារជាតិ​ស័ង្កសី ។ ជា​ធម្មតា​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់ដុំ​រឹង​មាំ​របស់​រាង​កាយ ហើយ​វា​ក៏​មាន​ស្តុក​ទុក​ផង​ដែរ​នៅ​ក្នុង​បរិមាណ​ដ៏​ខ្ពស់ នៅ​ក្នុង​កោសិកា​គ្រាប់​ឈាមស និង​ក្រហម​,​ថ្លើម​,​ឆ្អឹង​,​លំពែង​,​តម្រងនោម​,​ស្បែក និង​រ៉េ​ទី​ន​នៃ​គ្រាប់ភ្នែក ។

ចំពោះ​បុរស​នៅ​ក្នុង​ទឹកកាម និង​ក្រពេញ​ប្រូ​ស្តា​ត គឺ​មាន​រួម​បញ្ចូល​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​ស័ង្កសី ។ សរុប​បញ្ចូល​វា​ទាំងអស់​មក សារជាតិ​ស័ង្កសី​ប្រមាណ​ជា​២​ទៅ​៣​ក្រាម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រាង​កាយ​មនុស្ស​ធម្មតា ដែល​មាន​សុខភាព​ល្អ​ម្នាក់ ។

ជា​ធម្មតា​មនុស្ស​ភាគច្រើន​តែង​គិត​ថា អាហារ​និង​ថ្នាំ​គ្រាប់​សារជាតិ​បន្ថែម​គឺជា​ប្រភព​ដើម​នៃ​ជាតិ​ស័ង្កសី ។ ប៉ុន្តែ​ការ​ពិត​នោះ​គឺថា មាន​សិរី​រៈ​មួយ​ចំនួន​នៅ​ក្នុង​រាង​កាយ ក៏​កំពុង​តែ​បង្កើត​នូវ​បរិមាណ​នៃ​ជាតិ​ស័ង្កសី​ក្នុង​ចំនួន​មួយ​ជាក់លាក់​ផង​ដែរ ។ វា​មាន​ដូច​ជា លំពែង​,​ក្រពេញ​ប្រូ​ស្តា​ត​,​ក្រពេញទឹកមាត់ និង​ពពួក​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​សុំា​។

តែ​ជា​សំណាងអាក្រក់ វា​មាននូវ​ស្ថានភាព​មួយ​ចំនួន ដែល​អាច​កែប្រែ​នូវ​បរិមាណ​នៃ​ជាតិ​ស័ង្កសី​ទាំងនេះ នៅ​ក្នុង​រាង​កាយ ដែល​អាច​នឹង​ឈាន​ឲ្យ​មាន​កង្វះខាត​នូវ​ពួក​វា​បាន​ផង​ដែរ ។ ហើយ​កាន់តែ​អភ័ព្វ​ជាង​នេះនោះ គឺ​មាន​មនុស្ស​ជា​ច្រើន​ហាក់​នឹង បោះ​បង់​ចោល​នូវ​សារ​ប្រយោជន៍​របស់​ជាតិ​រ៉ែ​នេះ ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​រាង​កាយ​ដ៏​មាំមួន​មួយ ។

ជាតិ​ស័ង្កសី គឺ​មាន​តួនាទី​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​នៃ​ជីវគីមី​នៅ​ក្នុង​ខ្លួនប្រាណ​តាម​រយៈ​ការ​ភ្ញោ​ច​ឲ្យ​មាននូវ​អង់ស៊ីម​ប្រមាណ​ជា​១០០​ប្រភេទ ។ វា​ក៏​មាន​ភាព​ចាំបាច់​ចំពោះ​កា​រវិ​វ​ឍ្ឍ​របស់​មេជី​វិត​ឈ្មោល និង​មាន​តម្រូវការ​ផង​ដែរ ក្នុងអំឡុងពេល​នៃ​ការ​បញ្ចេញ​គ្រាប់​អូវុល និង​ការ​បង្ក​កំណើត ។ ជាតិ​ស័ង្កសី ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ នៅ​ក្នុង​ការ​សំយោគ​របស់ DNA ។ វា​ក៏​ត្រូវ​បាន​គេ​ត្រូវការ​ផង​ដែរ សម្រាប់​ថែរក្សា​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​មុខរបួស​ឆាប់​ជា​សះស្បើយ ។ ការ​រីក​ធំធាត់ និង​លូតលាស់​នៅ​ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌​, វ័យ​កុមារភាព និង​វ័យ​ជំទង់​គឺ សុទ្ធតែ​ត្រូវ​បាន​ទ្រទ្រង់​ដោយសារ​ជាតិ​ស័ង្កសី​នេះ ។

ក្រៅពី​មុខងារ​ធម្មតា​របស់​វា​ទាំងនេះ​នៅ​ក្នុង​រាង​កាយ អ្នក​ក៏​អាច​ទទួល​បាន​ផង​ដែរ​នូវ អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ដែល​មាន​ប្រភព​មក​ពី​ជាតិ​រ៉ែ​ប្រភេទ​នេះ ។ វា​ជំរុញ​ឲ្យ​មានការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​ល្អ និង​ផ្តល់​ថាមពល​ក្នុង​ការ​បំបែក​អាហារ​នៅ​ក្នុង​រាង​កាយ​,​ជួយ​គ្រប់គ្រង​នូវ​ជំងឺ​ទឹកនោមផ្អែម និង​ការ​កកើត​នៃ​ជំងឺ​មុន​,​ធ្វើ​ឲ្យ​ស្ថាន​ភាព​នៃ​ស្ត្រេ​ស​ប្រសើរ​ឡើង​,​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ថែរក្សា​សុខភាព​សក់​,​ជំងឺ​ត្រអក​,​ការ​ស្រក​ទម្ងន់ និង​ជួយ​ក្នុង​ការ​គ្រប់គ្រង​ដល់​ការ​មើល​មិនឃើញ​ក្នុង​ពេល​យប់​, ផ្តាសាយ​,​ការ​ថែរក្សា​ភ្នែក និង​ការ​មិន​ឃ្លាន​អាហារ ។ សារជាតិ​ស័ង្កសី បាន​ជួយ​គ្រប់គ្រង​នូវ​រាល់​កត្តា​ទាំងនេះ ដើម្បី​រក្សាខ្លួន​វា​និង​ធ្វើ​ឲ្យ​រាង​កាយ​មានមុខ​ងារ​បាន​ដូច​ធម្មតា ។

លើស​ពី​នេះ​ទៅ​ទៀត ទាំងនេះ​គឺជា​អត្ថប្រយោជន៍ សំខាន់​ៗ​ចំពោះ​សុខភាព ផ្សេង​ៗ​ទៀត ដែល​យើង​អាច​ទទួល​បាន​ពី​សារជាតិ​ស័ង្កសី ៖

•​ការពារ​ពី​ការ​បង្ក​រោគ ដោយ​ការ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​មាន​ភាពរឹងមាំ ។ ភាព​មិន​ប្រក្រតី​ដោយ​ការ​ចម្លងរោគ​នៃ​ពពួក​ផ្សិត និង​មេរោគ​ដទៃ​ទៀត មាន​ដូច​ជា​ជំងឺ​ឈឺភ្នែក និង​ជំងឺ​រលាក​សួត គឺ​អាច​ត្រូវ​បាន​ទប់ស្កាត់​បាន​នៅ​ពេល​ដែល​រាង​កាយ​ត្រូវ​បាន​​ទទួល​នូវ​សារជាតិ​ស័ង្កសី​ក្នុង​បរិមាណ​មួយ​ដ៏​ត្រឹមត្រូវ​មួយ ។

•​មាន​ឥទ្ធិពល នៃ​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ។

•​បង្ការ​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត ដោយសារ​តែ​ជាតិ​ស័ង្កសី​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ ការពារ​នូវ​ការ​បំផ្លាញ​របស់​ក្រពេញ​ប្រូ​ស្តា​ត តាំងពី​ពេល​ដំបូង​មក​ម្ល៉េះ ។

•​ជំងឺ​ជ្រុះ​សក់​ដែល​កើត​មាន​ទាំង​មនុស្ស​ពេញវ័យ​និង​កុមារ គឺ​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​បរិភោគ​នូវ​អាហារ ដែល​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ខ្ពស់ ។ ការ​លេបថ្នាំ​គ្រាប់​ដែល​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ខ្ពស់ ក៏​អាច​ជួយ​ផង​ដែរ​ក្នុង​ការ​បង្ការ​នូវ​ការ​សក់​ជ្រុះ​បន្ថែម​ទៀត ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ