ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ស្ទៀង​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​នឹង​រថយន្ត​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ចំណុច​មុខ​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​តេ​លា​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦០ និង​គីឡូម៉ែត្រ​លេខ…

ខេត្តមណ្ឌលគិរី ៖ គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ស្ទៀង​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​នឹង​រថយន្ត​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ចំណុច​មុខ​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​តេ​លា​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦០ និង​គីឡូម៉ែត្រ​លេខ ៦១ ស្ថិត​នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ពី​លិចទៅ​កើត ។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចេ​ង ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ស្ទៀង មុខរបរ​គ្រូបង្រៀន ។

លោក​អធិការ​បន្ត​ថា ម៉ូតូ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បត់​ឆ្វេង​ក៏​ប៉ះ​ជាមួយ​រថយន្ត​បណ្ដាល​ឲ្យ​បុក​ប៉ើង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ ចំណែក​រថយន្ត​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២J-៨៥៧៣ ពណ៌​ទឹកប្រាក់ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ