ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​សុខ​ៗ​ឡើង​ចង​.​ក​សម្លា.ប់​ខ្លួន​បែប​នេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ឡើង​លើ​ដើម​ម្ជូរអំពិល​ចង​.​ក​សម្លាប់​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​ចោមរោម​មើល​ទាំង​ហួសចិត្ត ។ ហេតុ​ការ​ណ៌​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​ទួល​ព្រៃ​ដំបង…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ឡើង​លើ​ដើម​ម្ជូរអំពិល​ចង​.​ក​សម្លាប់​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​ចោមរោម​មើល​ទាំង​ហួសចិត្ត ។ ហេតុ​ការ​ណ៌​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​ទួល​ព្រៃ​ដំបង ដែល​ស្ថិត​ក្នុងភូមិ​ចារ ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ បុរស​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ អ៊​ន់ ជ្រីវ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ា​ប ញ៉ អាយុ​៣២​ឆ្នាំ ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​កើតហេតុ​នោះ​ពេល​ដែល​រូប​គាត់​កំពុង​ដើរទៅ​រក​កន្លែង​បត់ជើង​នៅ​គុម្ពោត​ព្រៃ​ខាងកើត​ផ្ទះ​ក៏​ស្រាប់តែ​ឃើញ​សាកសព​ជន​រង​គ្រោះ​បាន​ចង​.​ក​នៅ​លើ​ដើម​អំពិល​ស្លាប់​បាត់​ទៅ​ហើយ ដោយ​ប្រើ​ខ្សែ​លី​ឡុ​ង​ពណ៌​ខ្មៅ​ចង​រឹត​.​ក​ខ្លួនឯង​ឃើញ​បែប​នេះ​គាត់​ក៏​រាយ​ការ​ណ៌​ប្រាប់​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុតែ​ម្តង ។

តាម​ការ​ពិនិត្យ​លើ​សាកសព​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​លើ​ដងខ្លួន​នៃ​សព​គឺ​ពុំ​ឃើញ​មាន​ស្លាកស្នាម​ជាំ ឬ​មុខរបួស​អ្វី​ដែល​បញ្ជាក់​ថា ជា​អំពើ​ឃាតកម្ម​នោះ​ទេ ជាមួយ​គ្នា​នេះ​ដោយ​ក្រុម​គ្រួសារ​នៃ​សព​បាន​អះអាង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​សរសៃរ​ប្រសាទ​ផង​នោះ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ការ​ធ្វើ​អត្តឃាត​នេះ​គឺ​ដោយសារ​តែ​ជម្ងឺ​សរសៃរ​ប្រសាទ​រើ​ឡើង ឬ​អាច​មក​ពី​ជន​រង​គ្រោះ​ខូចចិត្ត​ខ្លួនឯង​មាន​ជម្ងឺ​ទើប​គិត​ខ្លី​ហើយ​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ