ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាកាស​​​ធ្វើ​សមយុទ្ធ​លើ​ផ្ទៃសមុទ្រ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក SHEN JINKE អ្នកនាំពាក្យ​របស់​កងទ័ពអាកាស​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ថា កងទ័ពអាកាស​ចិន​បាន​ធ្វើ​នា​ពេល​ថ្មី​ៗ​នេះ​ការ​ហោះ​ល្បាត​លើ​ផ្ទៃ​សមុទ្រ​​ក្នុង​ឱកាស​នៃ​សមយុទ្ធ​ហ្វឹកហ្វឺន​មួយ​សំដៅ​កែ​លម្អ​សមត្ថភាព​ថែរក្សា​អធិប​តេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី…

ប្រទេស​ចិន ៖ លោក SHEN JINKE អ្នកនាំពាក្យ​របស់​កងទ័ពអាកាស​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ថា កងទ័ពអាកាស​ចិន​បាន​ធ្វើ​នា​ពេល​ថ្មី​ៗ​នេះ​ការ​ហោះ​ល្បាត​លើ​ផ្ទៃ​សមុទ្រ​​ក្នុង​ឱកាស​នៃ​សមយុទ្ធ​ហ្វឹកហ្វឺន​មួយ​សំដៅ​កែ​លម្អ​សមត្ថភាព​ថែរក្សា​អធិប​តេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី ។

តាម​លោក SHEN JINKE ថា សមយុទ្ធ​នេះ​ចូលរួម​ដោយ​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុន H-6K យន្តហោះ​ប្រដេញ SU-30 និង J-11 ព្រមទាំង​បណ្តា​យន្តហោះ​ស៊ើប​ការណ៍ និង​ប្រកាស​អាសន្ន ។ លោក​បន្ត​ថា កងទ័ពអាកាស​ចិន​នឹង​បន្ត​ហោះ​ល្បាត​លើ​ផ្ទៃសមុទ្រ និង​កោះ​ទាំងឡាយ​ដោយ​មានការ​ចូលរួម​របស់​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ផ្សេង​ៗ យោង​តាម​ផែនការ​ដែល​រៀបចំ​ទុក​មុន ។ កងទ័ពអាកាស​មាន​ទំនុកចិត្ត និង​មាន​សមត្ថភាព​ថែរក្សា​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ