ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ល្បាត​ការពារ​សុវត្ថិភាព​អ្នក​ភូមិថ្ងៃចូលឆ្នាំ បែរជា​ជួប​រឿងអាណោចអាធ័ម

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកនាយ​រង​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​គ្រួ​សម្នាក់​បាន​ដួល​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​កំពុង​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​គោក​គ្មាន​ទឹ​ត​ពេល​ដែល​គាត់​ចេញ​ល្បាត​តែ​ម្នាក់ឯង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​​បុណ្យចូលឆ្នាំ​ថ្មី ហេតុការណ៍​គួរ​ឲ្យ​សោកស្ដាយ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ លោកនាយ​រង​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​គ្រួ​សម្នាក់​បាន​ដួល​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​កំពុង​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​គោក​គ្មាន​ទឹ​ត​ពេល​ដែល​គាត់​ចេញ​ល្បាត​តែ​ម្នាក់ឯង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​​បុណ្យចូលឆ្នាំ​ថ្មី ហេតុការណ៍​គួរ​ឲ្យ​សោកស្ដាយ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ថ្នា ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ​ឲ្យ​ដឹង​ថា នាយ​រង​ប៉ុស្តិ៍​នគរបាល​គ្រួ​ស​ខាងលើ​នេះ ឈ្មោះ ព្រាប សា​ភួ​ន អាយុ​៥០​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ រស់នៅ​ភូមិ​ថ្នា​ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ​។ ហើយ​មុន​កើតហេតុ គាត់​បាន​ចេញ​ល្បាត​ចល័ត​តាម​គោលដៅ រហូត​ដល់​ចំណុច​លើ​ផ្លូវលំ​ក្នុងភូមិ​ថ្នា ស្រាប់តែ​ដួល​ម៉ូតូ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ដែល​គ្មាន​ទឹក​គោក​ប្រេះ​ក្រហែង​បោក​ផ្កាប់មុខ​ទៅ​លើ​ដី បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ដងខ្លួន​សព​រួច​ឃើញ​មាន​ស្នាម​ទ្រុឌ​ចំ​ដើមទ្រូង​ចំនួន​២​កន្លែង និង​សៀតផ្កា​ខាងឆ្វេង ១​កន្លែង ដោយ​ដួល​បុក​នឹង​កាំភ្លើង​ដែល​ជន​រង​គ្រោះ​ស្ពាយ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ