ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​លើ​ការ​គេង​របស់​ទារក​តាំងពី​កើត​ដល់​៣​ខែ

6 ឆ្នាំ មុន

ជាតិ​ជា​ទារក​ទើបនឹង​កើត​គឺ​ត្រូវការ​ការ​គេង​ច្រើន​ណាស់ រហូត​ដល់​១៦​ទៅ​១៧​ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ ។ ប៉ុន្តែ​ទារក​ភាគច្រើន​មិន​គេង​ជាប់​លើស​ពី​២​ទៅ​៤​ម៉ោង​ក្នុង​មួយ​ដង​មួយ​ថ្ងៃ ឬ​យប់ ឡើយ​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ដំបូង​នៃ​ជីវិត ។ ការ​គេង​ច្រើន​សម្រាប់​ទារក​អាច​នឹង​មានការ​ប្រែប្រួល​ដែរ​។ សម្រាប់​ឪពុក​ម្តាយ​ថ្មីថ្មោង អ្នក​ត្រូវ​ភ្ញាក់​ពី​គេង​ច្រើន​ដង​ក្នុង​ពេល​យប់​ដើម្បី​ផ្លាស់​ប្តូរ​ខោ​ទឹកនោម…

ជាតិ​ជា​ទារក​ទើបនឹង​កើត​គឺ​ត្រូវការ​ការ​គេង​ច្រើន​ណាស់ រហូត​ដល់​១៦​ទៅ​១៧​ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ ។ ប៉ុន្តែ​ទារក​ភាគច្រើន​មិន​គេង​ជាប់​លើស​ពី​២​ទៅ​៤​ម៉ោង​ក្នុង​មួយ​ដង​មួយ​ថ្ងៃ ឬ​យប់ ឡើយ​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ដំបូង​នៃ​ជីវិត ។

ការ​គេង​ច្រើន​សម្រាប់​ទារក​អាច​នឹង​មានការ​ប្រែប្រួល​ដែរ​។ សម្រាប់​ឪពុក​ម្តាយ​ថ្មីថ្មោង អ្នក​ត្រូវ​ភ្ញាក់​ពី​គេង​ច្រើន​ដង​ក្នុង​ពេល​យប់​ដើម្បី​ផ្លាស់​ប្តូរ​ខោ​ទឹកនោម បំបៅ​កូន និង​លួង​គេ ។

វដ្ត​នៃ​ការ​គេង​របស់​ទារក​មាន​លក្ខណៈ​ខ្លី​ជាង​មនុស្ស​ធំ​បន្តិច ហើយ​ទារក​ត្រូវការ​ពេល​ច្រើន​ដើម្បី​គេង ដែល​រឿង​នេះ​សំខាន់​សម្រាប់​ការ​លូតលាស់ និង​ធំធាត់​របស់​ខួរក្បាល​គេ​តែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​គេង​របស់​គេ​ច្រើន​បែប​នេះ គឺ​មិន​អាច​គិត​ទុក ឬ​ទស្សន៍​ទាយ​ទុក​មុន​បាន​ថា គេ​ត្រូវ​គេ​យូរ ឬ​តិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​គ្រប់គ្រាន់​សម្រាប់​អ្នក​មើល ឬ​ឪពុក​ម្តាយ​គេង​មិន​បាន​ឆ្អែត​ហើយ ។

នៅ​ពេល​កូន​អាយុ​ពី​៦​ទៅ​៨​ស​ប្តា​ហ៍ ទារក​ភាគច្រើន​ចាប់ផ្តើម​គេង​តិច​ជាង​មុន​នៅ​ពេល​ថ្ងៃ និង​គេង​ច្រើន​នៅ​ពេល​យប់ ថ្វីបើ​ភាគច្រើន​ការ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​ម្តង​ៗ​ត្រូវ​តែ​បំបៅ​កូន​បន្ថែម​រហូត​។

ដល់​ពេក​កូន​អាយុ​ចន្លោះ​៤​ទៅ​៦​ខែ ទារក​ភាគច្រើន​អាច​គេង​យូរ​ពី​៨​ទៅ​១២​ម៉ោង​ក្នុង​មួយ​យប់​តែ​ម្តង ។ ទារក​ទើបនឹង​កើត​ខ្លះ​អាច​គេង​យូរ​ៗ​ដែរ នៅ​ពេល​យប់ ជា​ពិសេស​ពេល​ជិត​ចូល​ដល់ ស​ប្តា​ហ៍​ទី​៦ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ