ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ទាវ​ឡើង.ក​​២​នាក់​ក្នុង​ចំណោម​​៥​នាក់ ​រំលោ.ភ​​នាង​ក្រមុំ​ម្នាក់​បាន​សម្រេច​ជា​បន្ត​បន្ទាប់​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ពួក​ស្ទាវ​​ឡើង.ក​​ចំនួន​២​នាក់​ក្នុង​ចំណោម​​បក្ស​ពួក៥​នាក់ ​ដែ​ល​ធ្វើ​សកម្ម​ភាព​​រំលោ.ភ​​សេព​សន្ថវៈ​​​ទៅលើ​​នាង​ក្រមុំ​ម្នាក់​បាន​សម្រេច​គ្រប់ៗ​គ្នា​នោះ​ត្រូវ​​​កម្លាំង​​នគរបាល​ស្រុក​អូរ​ជ្រៅ ស្រាវជ្រាវ និង​ចាប់​ឃាត់​ខ្លួន​បាន​ចំនួន​២​នាក់​យក​ទៅ​សាលាដ​ំបូង​​​ខេត្ត​បន្ទាយ​មាន​ជ័យ កាល ពីថ្ងៃទី​​១៩ មករា ២០១៣ ​ដើម្បី​ចាត់​ការ​តាម​​នីតិ​វិធី ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ពួក​ស្ទាវ​​ឡើង.ក​​ចំនួន​២​នាក់​ក្នុង​ចំណោម​​បក្ស​ពួក៥​នាក់ ​ដែ​ល​ធ្វើ​សកម្ម​ភាព​​រំលោភ​​សេព​សន្ថវៈ​​​ទៅលើ​​នាង​ក្រមុំ​ម្នាក់​បាន​សម្រេច​គ្រប់ៗ​គ្នា​នោះ​ត្រូវ​​​កម្លាំង​​នគរបាល​ស្រុក​អូរ​ជ្រៅ ស្រាវជ្រាវ និង​ចាប់​ឃាត់​ខ្លួន​បាន​ចំនួន​២​នាក់​យក​ទៅ​សាលាដ​ំបូង​​​ខេត្ត​បន្ទាយ​មាន​ជ័យ កាល ពីថ្ងៃទី​​១៩ មករា ២០១៣ ​ដើម្បី​ចាត់​ការ​តាម​​នីតិ​វិធី ។

​លោក​វរសេនីយ៍​ទោ អ៊ុន សំអន ​នាយ​ការិយា​ល័យ​​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​​​ឱ្យ​ដឹងថា ​នាងក្រមុំ​​ដែល​ត្រូវ​ក្រុម​ស្ទាវ​​ចាប់​រំលោភ​សេពសន្ថវៈ​​ចាប់​អូស​ដៃ​ចេញពី​ផ្ទះ​យក​ទៅ​រំលោភ​​បាន​សម្រេច​គ្រប់​គ្នា​​កាល​ពីវេលា​ម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​​១០ មករា ២០១៣ ​កន្លងទៅ​នោះ​មា​ន​អាយុ​២៤​ឆ្នាំ ​នៅ ឃុំ​អូរ​បីជាន់ ស្រុកអូរជ្រៅ ​​ខេត្ត​បន្ទាយមានជ័យ ។ ​ចំណែក​​​ក្រុម​​ជន​ល្មើស​៥​នាក់​ក្នុង​នោះ​មាន​២​នាក់​ត្រូវបាន​ចាប់​ឃាត់​ខ្លួន​ម្នាក់​ឈ្មោះ​ថេង ឌី ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ​​អ៊ុង ប៊ុន​ណាន់ ភេទប្រុស អាយុ​១៨​ឆ្នាំ ​ទាំង​២​​នាក់ នៅភូមិ​ជា​មួយ​នារីរងគ្រោះ​ ។ ចំពោះការ​ចាប់​ឃាត់​ខ្លួន​នេះ​សមត្ថ​កិច្ច​​បានធ្វើ​ឡើង​នៅថ្ងៃទី​១៦ ម​ករា ២០១៣ បន្ទាប់​ពីទទួល​ពាក្យ​បណ្តឹងរបស់​​នារី​រងគ្រោះ ៕​