ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីជាអនីតិជន ខណៈនាងដើរត្រឡប់មកពីផ្ទះយាយតែម្នាក់ឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាតីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែចំងាយប្រមាណ៥០០ម៉ែត្រពីផ្ទះរបស់ក្មេងស្រីរងគ្រោះដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីរំលោភសេពសន្ថវៈមួយនេះបង្កឡើងដោយជនសង្ស័យឈ្មោះ អាន ពុទ្រា ហៅយុត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃជនាង ឃុំបានាល ស្រុកឈូក ខេត្តកំពត មុខរបរកម្មករបើកអាអ៊ិច បច្ចុប្បន្នស្នាក់នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយជនរងគ្រោះដែលជាក្មេងស្រីអនីតិជនផងនោះមានឈ្មោះ ជ.ស.ផ.ណ អាយុ១៤ឆ្នាំ មុខរបរធ្វើស្រែ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ។
ប្រភពបានបន្តថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នាមួយរយៈពេលកន្លងមកហើយតែមិនដែលមានរឿងអ្វីកើតឡើងនោះឡើង លុះដល់ថ្ងៃកើតហេតុវេលាម៉ោងប្រហែល០៨និង០០នាទីយប់ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះយាយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ក្រោយពេលជនរងគ្រោះហូបបាយពេលល្ងាចនៅផ្ទះយាយរបស់ខ្លួនរួច ។ ពេលធ្វើដំណើរត្រឡប់មកផ្ទះតែម្នាក់ឯងក្មេងស្រីរងគ្រោះក៏បានជួបជនសង្ស័យដែលកំពុងរង់ចាំនៅពាក់កណ្តាលផ្លូវ ហើយជនសង្ស័យក៏បានចាប់ទាញដៃជនរងគ្រោះឡើងលើម៉ូតូ ហើយធ្វើដំណើរទៅវាលស្រែចំងាយប្រហែល៥០០ម៉ែត្រពីផ្ទះជនរងគ្រោះហើយក៏បានចាប់រំលោភតែម្តង ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យមិនបានរត់គេចទៅណាទេដោយនារីរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឱ្យចុះទៅចាប់ឃាត់ខ្លួនបានតែម្តង បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលស្ដៅកោងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ