ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​អង្ករ​ក្នុង​ត្រីមាស​ទី​១ឆ្នាំ​នេះ ធ្លាក់​ចុះ​ជាង​៣%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ធ្លាក់​ចុះ​ប្រមាណ​ជាង​៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ តាម​រយៈ​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បញ្ជាក់​ថា ក្នុង​រយៈពេល​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ធ្លាក់​ចុះ​ប្រមាណ​ជាង​៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។
តាម​រយៈ​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បញ្ជាក់​ថា ក្នុង​រយៈពេល​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ប្រមាណ​១៦,១​ម៉ឺន​តោន ធ្លាក់​ចុះ​៣,៤០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧​មាន​ប្រមាណ​១៦,៦​ម៉ឺន​តោន ។

ការ​ធ្លាក់​ចុះ​នេះ បើ​តាម​របាយការណ៍ ដោយសារ​ការ​នាំ​ចេញ​អង្ករ​នៅ​២​ខែ​ចុង​ក្រោយ​ធ្លាក់​ចុះ (​កុម្ភៈ​២៧% និង​មីនា​១២,៧០%) ។ ទោះបី​យ៉ាងនេះ​ក្ដី របាយការណ៍​បាន​បញ្ជាក់​ថា វា​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ តែ​ផ្ទុយ​មក​វិញ​វិស័យ​ស្រូវ​អង្ករ​នៅ​តែ​បង្ហាញ​ការ​នាំ​ចេញ​ខ្លាំងក្លា​ដូច​ពេល​មុន​ៗ ។

លោក​ឧកញ៉ា សុង សា​រ៉​ន នាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ៖« កម្ពុជា​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​ធ្លាក់​ចុះ ដោយសារ​យើង​ធ្វើការ​សម្រុក​នាំ​ចេញ​ច្រើន​កាលពី​ចុងឆ្នាំ​២០១៧ តែ​ជា​រួម​នៅ​ឆ្នាំ​នេះ ការ​នាំ​ចេញ​នៅ​តែ​ខ្លាំងក្លា​ដដែល ហើយ​កំណើន​នៃ​ការ​នាំ​ចេញ​នឹង​កើនឡើង​វិញ​ក្នុង​ត្រីមាស​ក្រោយ ដោយសារ​យើង​ដល់​រដូវ​ប្រមូល​ផល​ស្រូវ​ស្តុក​ទុក​សម្រាប់​កែ​ច្នៃ​នាំ​ចេញ » ។

តាម​លោកនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍​ថា ៖« ខ្ញុំ​មានគំនិត​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​នាំ​ចេញ​អង្ករ​នៅ​ត្រីមាស​ទី​២​ក្រោយ នឹង​មាន​កំណើន​ខ្លាំង​ឡើង​វិញ ដោយសារ​យើង​មើលឃើញ​សន្ទុះ​នៃ​តម្រូវការ​អង្ករ​ខ្មែរ នៅ​តែ​មាន​ភាព​ខ្លាំងក្លា​នៅឡើយ គ្មាន​អ្វី​ថមថយ​នោះ​ទេ » ។

យោង​តាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ក្នុង​ត្រីមាស​ទី​១ ទិស​ដៅ​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​ច្រើន​ជាងគេ​សម្រាប់​ប្រទេស​សមាជិក​អឺរ៉ុប រួម​មាន បារាំង​, ប៉ូ​ឡូញ​, ន័​រ​វែ​ស​, អង់គ្លេស​, ស្វ៊ី​ស និង​អា​ល្លឺ​ម៉​ង់ ។ សមាជិក​អាស៊ាន​មាន ព្រុយ​ណេ​, វៀតណាម និង​សិង្ហ​បុរី រីឯ​ទិស​ដៅ​ប្រទេស​ផ្សេង​ទៀត​មាន​ដូច​ជា ចិន​, ហ្គា​បុ​ង និង​ហុងកុង ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ