រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់រងរបួសជើង បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកលើផ្លូវអាទិភាពព្យាយាមគេចរែមិនផុតក៏ជ្រុលបុកគ្នា បណ្តាលឲ្យដួលរងរបួសកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខបញ្ជាការដ្ឋានកងវិស្វកម្ម អគ្គបញ្ជាការ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ អេប ជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 1A-6628 ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុភាគីខាងម៉ូតូវ៉េវ ជិះលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីត្បូងទៅជើង ហើយបើកឆ្លងផ្លូវទៅកើតត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កបើកបរលើផ្លូវអាទិភាពពីជើងទៅត្បូង ព្យាយាមខំគេចទៅឆ្វេងដៃ រីឯម៉ូតូវ៉េវព្យាយាមឆ្លងគេចទៅស្តាំដែរ ទីបំផុតគេចមិនរួចជ្រុលបុកគ្នា បណ្តាលឲ្យដួលរងរបួសម្នាក់ បែកដាច់ម្រាមជើងខាងស្តាំ និងប្រេះឆ្អឹងជង្គង់ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉កទោះជាមានតំណាងក៏មកដោះស្រាយគ្នានៅកន្លែងកើតហេតុ នៅតែមិនត្រូវគ្នា បន្ទាប់ពីភាគីខាងម៉ូតូវ៉េវ ទាមទារសំណង៥០០ដុល្លារ ទើបមិនត្រូវគ្នា សមត្ថកិច្ចសម្រេចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕
ប្រទេសស៊ីលី ៖ ខណៈដែលយន្តហោះមិនទាន់ត្រូវ បានរកឃើញនៅឡើយនោះ អ្នកជំនាញខ្លះបាន លើកឡើងថា យន្តហោះយោធាស៊ីលីធុន C-130 ដែលផ្ទុកមនុស្ស៣៨នាក់ ទំនងជាធ្លាក់នៅក្នុង...
រាជធានីភ្នំពេញ ៖ ទីក្រុងប៉ោយប៉ែតអតីតកាលគេដឹងថាជាទីលានសមភូមិក្តៅមួយតែមកដល់ពេលនេះបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសជាយដែនសំខាន់មួយសម្រាប់ទាក់ទាញបណ្តា...
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុះ ម៉ាច បានអះអាងថា រហូតមកទល់ពេលនេះខ្លួននៅមិនទាន់រកឃើញកូនខ្លួនណាម្នាក់អាចស្នងសិល្បៈចម្រៀងពីរូបលោកឡើយ បើទោះបីជាលោកមានកូន...
ខេត្តប៉ៃលិន ៖ នារដូវប្រមូលផលស្រូវនិងកសិផលមួយចំនួនទៀតបានឈានមកដល់ តែកសិករបែរជាបង្ហាញនូវក្តីបារម្មណ៍ទៅវិញ បន្ទាប់ពីតម្លៃស្រូវ តម្លៃម្រេចខ្មៅបានធ្លាក់...
ក្រុងហាណូយ-វៀតណាម ៖ ខណៈជម្លោះ ដែនទឹកជាមួយចិននៅសមុទ្រចិនខាងត្បូងបន្តអូសបន្លាយ វៀតណាមត្រូវបានគេមើលឃើញថា បានបង្កើនសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង តាមរយៈ...
រាជធានីភ្នំពេញ ៖ ក្រោយការចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីប្រទេសកម្ពុជា ជាពិសេសជនជាតិចិនដែលប្រកបអាជីវកម្មល្បែងអនឡាញនោះ ធ្វើអោយប្រជាជនដែលទទួលផលពីវត្តមាន...
រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតកីឡាប្រដាល់ «កម្ពុជា សង្វៀនគុនខ្មែរ» ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពី...
ប្រទេសកូរ៉េខាងត្បូង ៖ របាយការណ៍មួយគូសបញ្ជាក់កាលពីថ្ងៃទី១០ធ្នូថា កូរ៉េខាងត្បូងអាចជាអ្នករងការប៉ះពាល់ខ្លាំងបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន...
ការថែរក្សាសាច់ដុំក្រោយហាត់ប្រាណរួច គឺចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាផ្សេងៗ ហើយធ្វើឱ្យសុខភាព និងការហាត់របស់អ្នកកាន់តែល្អជាងមុន។ភាគច្រើននៃពួកយើងប្រហែលជា...
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...