ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសែនព្រេន​លេង​របាំ​វាយគង​ជា​ប្រពៃណី​ដ៏​ចំណាស់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ដើម​ភាគតិច តែង​យក​របាំ​វាយគង​លេង​ក្នុង​ពិធីសែនព្រេន និង​ពិធីបុណ្យ​ផ្សេង​ៗ​ទៅ​តាម​ទំ​លាម​ទំលាប់​ប្រពៃណី​សល់​ពី​បុរាណ​របស់​បងប្អូន​ជនជាតិ ។ គង គឺជា​ឧបករណ៍​ភ្លេង ដែល​គេ​សង្កេត​ឃើញ​ជនជាតិភាគតិច​លេង នៅ​ក្នុង​ពិធី​ប្រពៃណី​របស់​ពួក​គាត់…

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ដើម​ភាគតិច តែង​យក​របាំ​វាយគង​លេង​ក្នុង​ពិធីសែនព្រេន និង​ពិធីបុណ្យ​ផ្សេង​ៗ​ទៅ​តាម​ទំ​លាម​ទំលាប់​ប្រពៃណី​សល់​ពី​បុរាណ​របស់​បងប្អូន​ជនជាតិ ។ គង គឺជា​ឧបករណ៍​ភ្លេង ដែល​គេ​សង្កេត​ឃើញ​ជនជាតិភាគតិច​លេង នៅ​ក្នុង​ពិធី​ប្រពៃណី​របស់​ពួក​គាត់ សម្គាល់​អត្តសញ្ញាណ​ជនជាតិ​ដើម ដោយ​វាយគង​លាយឡំ​ជាមួយ​ការ​ច្រៀង​បទ​ជនជាតិ​ក្លែមស្រា​ពាង ។

តាម​ការ​ឲ្យ​ដឹង​ពី​បងប្អូន​ជនជាតិ របាំ​វាយគង​នេះ មាន​ឧបករណ៍​៤​ប្រភេទ សម្រាប់​ប្រគំ​លេង តែ​បច្ចុប្បន្ន​នៅ​តែ​គងតូច​៤ ឬ​៥​តែ​ប៉ុណ្ណោះ ចំណែក​គង​ឡា​ខ្នាត​ធំ​-​ស្នែង​ផ្លុំ​-​នឹង​ប៉ីអរ ធ្វើ​ពី​ស្លឹក ទ្រាំង​ឫស្សី បាន​បាត់បង់​ទៅ​ហើយ តែ​ទោះជា​យ៉ាងណា បងប្អូន​ជនជាតិ​ការ​វែ​ត ព្នង និង​ជនជាតិ​ព្រៅ នៅ​តែ​លេង​បាន​គ្រាន់​ច្រៀង និង​ប្រើ​គងតូច​ៗ​ជា​ឧបករណ៍​ភ្លេង ។

លោក ព្រឺស ណៃ ជនជាតិ​កា​វែ​ត នៅ​ភូមិ​អូរ​ចាយ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង បានឱ្យ​ដឹង​ថា បងប្អូន​ជនជាតិ​នៅ​តែ​នាំ​គ្នា​រក្សា​ទុក ដូច​ជា​ភាសា​-​សម្លៀក​បំពាក់​-​ពិធីសែនព្រេន​-​របាំ​-​បទ​ចម្រៀង​-​និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ដើម ។

លោក ព្រឺស ណៃ បន្ត​ថា របាំ​វាយគង​នេះ ចង់ឱ្យ​អាជ្ញាធរ និង​ស្ថា​ប​ន័​ពាក់​ព​ន្ធ័ ជួយ​គាំទ្រ​នឹង​រៀបចំ​បង្កើត​ឱ្យ​មាន​ក្រុម​សម្តែង​ត្រឹមត្រូវ ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​ទៅ​ថ្ងៃ​មុខ ព្រោះ​ពួក​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ ។

លោក ប៉ា​ង ច្រែស រស់នៅ​ឃុំ​សន្តិភាព តំណាង​ឲ្យ​បងប្អូន​ជនជាតិ​បាន​គាំទ្រ​យន្តការ​ដ៏​ល្អ​នេះ ហើយ​លោក​នឹង​ចលនា​បងប្អូន មាន​ជនជាតិ លន់​-​គ្រឹ​ង​-​កញ្ចក់​-​ចា​រាយ​-​និង​ការ​វែ​ត នៅ​ស្រុក​សៀម​ប៉ា​ង ឲ្យ​ថែរក្សា​ឧបករណ៍​របាំង​នេះ ទុក​សម្រាប់​លេង ព្រោះ​កន្លង​មក​ពិនិត្យ​ឃើញ​ថា បាន​បាត់បង់​អស់​ជា​ច្រើន​រួច​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ