ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ជា​មួយ​​​ប្រិយ​មិត្ត​អ្ន​ក​អាន​កាសែត «​កោះ​សន្តិភាព » តាំង​ពី​សង្គម​លន់​ នល់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញៈ ​ផ្តើម​ចេញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​សារព័ត៌មាន ធ្វើ​ឱ្យ​យើងដិត​អារម្មណ៍​​គ្រប់​សកម្ម​ភាព​ដែល​កើត​មាន​នៅ​ជុំ​វិញ​ខ្លួនទាំង​អស់ ហើយ​សកម្ម​ភាព​ទាំង​នោះ​គឺ​សុទ្ធ​តែ​ជា​ប្រភព​ព័ត៌មានល្អ​ៗ​​សម្រាប់​ប្រិយ​មិត្ត​អ្នក​អាន គ្រប់​មជ្ឈដ្ឋាន ។

​ផ្អែកលើ​​ផ្នត់​គំនិត​បែប​នេះ បាន​ធ្វើ​ឱ្យ​យើង​ឈាន​ទៅ​ច្បិច​យក​នូវ​ទិដ្ឋ​ភាព​មួយ ​​ដែល​បង្ហាញ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​ជក់​ចិត្ត​ដិត​អារម្មណ៍​​អាន​កាសែត​កោះ​សន្តិភាព ដោយ​មិន​ខ្វល់​ពី​អ្វី​នៅ​ជុំ​វិញ​ខ្លួន និង​របររកស៊ី​របស់​គាត់ សូម្បី​តែ​អ្នក​យក​ព័ត៌មាន​ទៅ​ថត ក៏​គាត់​មិន​ដឹង​ខ្លួន​ដែរ ។

ជ្រក​ក្រោម​ដើម​ឈើ អង្គុយ​លើ​ម៉ូតូ​ ក្បែរ​ចិញ្ចើម​ផ្លូវលេខ​២៧១​ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ ហ៊ុន នាង ទួល​ទំពូង​២ កំពុង​អាន​កាសែត​កោះ​សន្តិ​ភាព យ៉ាង​ជក់​ចិត្តដិត​អារម្មណ៍​នោះ លោក​ទិត្យ ប៊ុនសាត អាយុ​៥៤​ឆ្នាំ បាន​រៀប​រាប់​​ពី​ហេតុ​ផល​​ខ្លះ​ៗដែលលោក​​ចូល​ចិត្ត​អាន​កាសែត​កោះ​សន្តិ​ភាពនោះគឺ​ដោយ​សារ កាសែត​កោះ​សន្តិ​ភាព សរសេរ​ពិត​អាច​យក​ជា​ផ្លូវ​ការ​បាន​ មាន​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ច្រើន ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​សរសេរ​ពាក្យ​ពេចន៍​ទៀត​សោធន៍ គឺ​សរសេរ​តាម​វិជ្ជា​ជីវៈសារព័ត៌​មាន​​បាន​ត្រឹម​ត្រូវ និង​ឈរ​លើ​គោ​ល​ជំហរ​អាព្យាក្រឹត ។

ដោយ​ឡែក​ ​សោភ័ណ​ភាព​នៃ​ការ​រចនា​ទំព័រ​​​វិញ លោក​បាននិយាយ​ថា កាសែត​កោះ​សន្តិភាព មាន​ការ​រៀប​ចំ​ទំព័របាន​ល្អ​ ដោយ​រៀប​រឿង​តាម​លំដាប់​លំដោយ​ប្រកប​ដោយ​ក្រម​សីលធម៌​ល្អ​ណាស់​ ដែល​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​តែ ​ម្តង ។

ទាក់​ទឹន​នឹង​ការ​ដិត​អារម្មណ៍​អាន​កាសែត​កោះ​សន្តិ​ភាព​បែប​នេះ លោក​ទិត្យ​ ប៊ុន​សាត បាន​ប្រាប់​ថា លោក​អាន​កាសែត​កោះ​សន្តិភាព តាំង​ពី​សង្គម​លន់ នល់​ មក​ម៉្លេះ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ លោក​កាន់​តែ​ចូល​ចិត្ត​អាន​ថែម​ទៀត​ រហូត​ដល់​ទិញ​កាសែត​កោះ​សន្តិភាព​អាន​ដាក់​ខែ​ទៀត​ផង ។

លោក ទិត្យ ប៊ុន​សាត ក៏​បាន​រៀប​រាប់​ខ្លះៗ​ពី​ប្រវិត្ត​របស់​លោក​ប្រាប់​ឱ្យ​យើង​ដឹង​ថា លោកគឺ​ជា​មន្ត្រី​យោធា ចូល​និវត្តន៍ម្នាក់ ឆ្លៀត​ពេល​ទំនេរ​រត់​ម៉ូតូ​ឌុបគ្រាន់​បាន​កម្រៃ​ខ្លះ​ជួយ​សម្រួល​សេដ្ឋ​កិច្ច​គ្រួសារ ។ លោក​មាន​ទី​លំនៅផ្ទះ​លេខ ៤២Eo ផ្លូវ​លេខ៥១ សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌ​ ដូន​ពេញ ៕