ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​៖ កម្ពុជា និង​ថៃ គឺជា​ប្រទេស​ជិតខាង​រហូត​តទៅ​មុខ ដែល​មានការ​ទទួលខុសត្រូវ​រួម​គ្នា​ ដើម្បី​ធានា​សន្តិភាព ស្ថិរ​ភាព  

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​កា​រវិ​វត្ត​ចុង​ក្រោយ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ​រដ្ឋមន្ត្រី​ការ​ទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ កម្ពុជា និង​ថៃ គឺជា​ប្រទេស​ជិតខាង ហើយនឹង​នៅ​តែ​ជា​ប្រទេស​ជិតខាង​រហូត​តទៅ​មុខ ដែល​មានការ​ទទួលខុសត្រូវ​រួម​គ្នា​…

រាជធានី​ភ្នំពេញ​ ៖ ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​កា​រវិ​វត្ត​ចុង​ក្រោយ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ​រដ្ឋមន្ត្រី​ការ​ទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ កម្ពុជា និង​ថៃ គឺជា​ប្រទេស​ជិតខាង ហើយនឹង​នៅ​តែ​ជា​ប្រទេស​ជិតខាង​រហូត​តទៅ​មុខ ដែល​មានការ​ទទួលខុសត្រូវ​រួម​គ្នា​ ដើម្បី​ធានា​សន្តិភាព ស្ថិរភាព​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ​បទ​បង្ហាញ​ជូន​ប្រធាន និង​តំណាង​នៃ​ស្ថាន​បេសកកម្ម​ការទូត និង​អង្គ​ការ​អន្តរជាតិ​នៅ​ភ្នំពេញ អំពី​បច្ចុប្បន្នភាព​នៃ​កា​រវិ​វត្ត​ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បន្ត​ចូលរួម សកម្ម​ភាព​របស់​អង្គទូត និង​បាន​កត់​សម្គាល់ថា បន្ទាប់​ពី​កំណើន​ភាព​តានតឹង​ថ្មី​ៗ​នេះ ស្ថាន​ការណ៍ ដូច​បាន​ឆ្លុះ​បញ្ចាំង​ដោយ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ផ្នែក នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ហាក់ដូចជា​កំពុង​វិល​មក​រក​ផ្លូវត្រូវ​វិញ​ការទូត​សំខាន់​ៗ ដែល​រួម​មាន​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ថ្ងៃ​ទី ២២ ខែធ្នូ កិច្ចប្រជុំ​ពិសេស​លើក​​ទី​៣​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) រវាង​កម្ពុជា​-​ថៃ នា​ថ្ងៃ​ទី ២៧ ខែធ្នូ និង​កិច្ចប្រជុំ​ត្រីភាគី​រវាង​កម្ពុជា ថៃ និង​ចិន នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន នា​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​២០២៥​ ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​អំពី​លទ្ធផល​វិជ្ជមាន​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ ពិសេស ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) រវាង​កម្ពុជា​-​ថៃ ដែល​ឆ្លើយ​តប​នឹង​អាទិភាព​សំ​ខាន់​ៗ​សំដៅ​កាត់​បន្ថយ​ភាព​តានតឹង ការ​កសាង​ទំនុកចិត្ត ក៏​ដូច​ជា​ការ​ស្តារ​សន្តិភាព និង​ភាព​ប្រក្រតី​ឡើង​វិញ ក្នុង​នោះ​រួម​មាន​បទ​ឈប់​បាញ់​ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ ការ​ព្រមព្រៀង​ដើម្បី​ធានា​ឱ្យ​ជនភៀសសឹក​ផ្ទៃក្នុង​ប្រទេស​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ដោយ​គ្មាន​ការ​រារាំង និង​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ ចំពោះ​ដំណោះ ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាម​រយៈ​ការ​ដោះស្រាយ​ឫសគល់​នៃ​ជម្លោះ រួម​ទាំង​ការ​បន្ត​ឡើង​វិញ​នូវ ការងារ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ស្វាគមន៍ ចំពោះ​ការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង​១៨​រូប ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ និង​បាន​សម្តែង​នូវ​អំណរ​​គុណ​ដល់​គ្រប់​ភាគី​ទាំងអស់​ដែល​បាន​គាំទ្រ និង​ចំណែក​ដល់​កា​រវិ​វត្ត​ជា​វិជ្ជមានទាំងនេះ ​។

ទោះជា​យ៉ាងណា​ក្តី​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជា​ជន ភៀស​សឹក​កម្ពុជា​រាប់​សិប​ម៉ឺន​នាក់ ​នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គេ នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​ចំនួន​បួន​របស់​កម្ពុជា​ ។ វត្តមាន​យោធា ព្រមទាំង​សកម្ម​ភាព​ទាំងឡាយ​ដែល​បាន​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ស៊ី​វិល និង​វិល​ត្រឡប់ចូល​ទៅ​តំបន់​ទាំងនេះ​ ។  

ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ធានា​ឱ្យ​សកម្មភាព​ជាក់ស្តែងដើរ​ស្រប​នឹង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​បទ​ឈប់​បាញ់ និង​គោលការណ៍​អន្តរជាតិ​ពាក់ព័ន្ធ ក៏​ដូច​ជា​ស្មារតី​កិច្ច សហប្រតិបត្តិការ​អាស៊ាន​ ។ស្តី​ពី​បញ្ហា​ព្រំដែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា និង​ថៃ​មាន​ព្រំដែន​រួម​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ កំណត់​ដោយ​ផែនទី​ដែល​ផលិត​ឡើង​ស្រប​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​ ។

ឯកឧត្តម​បាន​លើក​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការងារ​កំណត់ព្រំដែន ដែល​សម្រេច​បាន​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ ទីតាំង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៥២-៥៩ និង​៤២-៤៧ និង​បាន​រំលឹក​ឡើង​វិញ​នូវ​ចំណុច​ទី​៣​នៃ សេចក្តី​ប្រកាស​រួម​របស់​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា​-​ថៃ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាល់​ការ​ព្រមព្រៀង​ទាំងអស់​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ គឺ​មិន​ប៉ះ​ពាល់ ដល់​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឡើយ​។ ក្នុង​ន័យ​នេះ កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​ការ​កោះ​ប្រជុំ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ជា​បន្ទាន់ ដើម្បី​ព​ន្លឿ​ន​ការងារ​ស្រប​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ ធានា​ការ​រក្សា​បទ​ឈប់​បាញ់​បច្ចុប្បន្ន​ឱ្យ​នៅ​ខ្ជាប់ខ្ជួន​។ អាទិភាព​បន្ទាន់​របស់​កម្ពុជា​គឺ​ការ​អនុ​វត្តបទ​ឈប់ បាញ់ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ឱ្យ​បាន​ពេញលេញ ដោយ​ស្មោះត្រង់ និង​ប្រកបដោយ​សុច្ឆន្ទៈ រួម​ទាំង ការ​អនុញ្ញាត​ឱ្យ​ប្រជាជន​ស៊ី​វិល​ភៀស​សឹក​បាន​វិល​ត្រឡប់​ទៅ​ទីលំនៅ​វិញ​ប្រកបដោយ​សុវត្ថិ​ភាព និង សេចក្តី​ថ្លៃថ្នូរ ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់ ការ​បន្តការងារ វាស់វែង និង​កំណត់​ខណ្ឌសីមា​ព្រំដែន​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក កិច្ច​សហ ប្រតិបត្តិការ​ជាក់ស្តែង​ក្រោម​ក្របខ័ណ្ឌ​ដែល​បាន​ព្រមព្រៀង​គ្នា រួម​ទាំង​ការ​ដោះ​មីន​មនុស្សធម៌​តាម​រយៈ ក្រុមការងារ​សម្របសម្រួល​រួមការ​ដោះ​មីន​ស្រប​តាម​ស្តង់ដារ​នីតិវិធី​ប្រតិបត្តិការ​ដែល​បាន​ព្រមព្រៀង​គ្នានិង​ការ​រក្សា​ច្រក​ទំនាក់ទំនង​បើកចំហ​រវាង​អាជ្ញាធរ​យោធា និង​ក្រសួងការបរទេស​។

ឯកឧត្តម​បាន សង្កត់ធ្ងន់​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​តួនាទី​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន ដើម្បី ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុវត្ត​ពេញលេញ​នៃ​បទ​ឈប់​បាញ់ ព្រមទាំង​វិធានការ​ចាំបាច់​ផ្សេង​ទៀត​ដែល បាន​ព្រមព្រៀង​គ្នា ដើម្បី​តម្លាភាព ការ​កសាង​ទំនុកចិត្ត និង​ការ​ជឿ​ទុកចិត្ត​គ្នា​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​៖«កម្ពុជា និង​ថៃ គឺជា​ប្រទេស​ជិតខាង ហើយនឹង នៅ​តែ​ជា​ប្រទេស​ជិតខាង​រហូត​តទៅ​មុខ ដែល​មានការ​ទទួលខុសត្រូវ​រួម​គ្នា​ដើម្បី​ធានា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ចីរកាល​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ សម្រាប់​តំបន់ និង​សម្រាប់​គ្រួសារ​អាស៊ាន​»។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា​៖«កម្ពុជា​ជ្រើសរើស​យក​សន្តិភាព និង​ការ​ដោះ​ស្រាយ ជម្លោះ​ដោយ​សន្តិវិធី និង​តាម​ផ្លូវ​ការទូត​ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណ​ភាព​​ទឹកដី​របស់​ខ្លួន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ