ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​កូនចៅ​ពី​ណា​ទេ លោក​អើយ​អាណិត​ណាស់

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ស្រុក​គី​រី​សាគរ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ​បាន​ទទួល​ព័ត៌មាន​ថា មាន​សព​អណ្តែត​ទឹក នៅ​ចំណុច​ផែ​កោះ​ស្មាច់…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ស្រុក​គី​រី​សាគរ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ​បាន​ទទួល​ព័ត៌មាន​ថា មាន​សព​អណ្តែត​ទឹក នៅ​ចំណុច​ផែ​កោះ​ស្មាច់ ស្ថិត​ក្នុងភូមិ​-​ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​អធិការដ្ឋាន​បាន​ចាត់​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កោះ​ស្តេច  ពេទ្យ​មណ្ឌល​សុខភាព​ស្រុក  និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ពិនិត្យ​ឃើញ​ថា សព​ជា​មនុស្ស​ប្រុស គ្មាន​អាវ ស្លៀកខោរ​ខ្លី​ពណ៌​ខ្មៅ មាន​សភាព​ហើម​រលួយ​ស្អុយ ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។
តាម​ការ​សន្និដ្ឋាន​សព​ជា​កម្មករ​ទូក​អណ្តែត​មក​ពី​សមុទ្រ​ក្រៅ ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​យក​ទៅ​កប់​ទុក​នៅ​ក្បែរ​ទីតាំង​នោះ (​លើ​កោះ​ស្មាច់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ