ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ស្រួល​ៗ​ផ្គើន​មិន​ស្តាប់​ទាល់តែ​លេង​ធម៌​ក្តៅ​ឱ្យ​ចាស់ដៃ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ដេប៉ូ​លក់​ក្រួស​ខ្សាច់​ចំនួន​០២​កន្លែង​នៅ​ទល់មុខ​សាលា​បឋម​សិក្សា​ទន្លេ​បិទ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នា​ពេល​កន្លង​មក​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​មាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​បរិស្ថានខេត្ត អាជ្ញាធរ​មូលដ្ឋាន ហៅ​ឲ្យ​មក​ស្តាប់​ការ​ណែនាំ…

ខេត្ត​ត្បូងឃ្មុំ ៖ ដេប៉ូ​លក់​ក្រួស​ខ្សាច់​ចំនួន​០២​កន្លែង​នៅ​ទល់មុខ​សាលា​បឋម​សិក្សា​ទន្លេ​បិទ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នា​ពេល​កន្លង​មក​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​មាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​បរិស្ថានខេត្ត អាជ្ញាធរ​មូលដ្ឋាន ហៅ​ឲ្យ​មក​ស្តាប់​ការ​ណែនាំ និង​បាន​ធ្វើ​កិច្ចសន្យា​យល់ព្រម​ចាក់​បេតុង​ឲ្យ​ស្អាត និង​ពំនូក​ខ្សាច់​ថយ​ពី​ផ្លូវ​បេតុង​ផង​ដែរ តែ​ម្ចាស់​ទីតាំង​ខាងលើ​នេះ​ហាក់បីដូចជា​ផ្គើន​ដោយ​មិន​បាន​នាំ​គ្នា​គោរព​តាម​នោះ​ទេ​ហើយ​ក្នុង​ពេល​ខាង​មុខ​គណៈកម្មការ​ចម្រុះ​នឹង​ត្រៀម​ចុះ​បិទ​បណ្តោះអាសន្ន ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ ថា​កន្លង​មកនេះ​មាន​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​លើ​លិខិតស្នើ​សុំ​ទៅ​លោក​អភិបាលខេត្ត​ឲ្យ​មាន​វិធានការ​ជាមួយនឹង​ក្រុម​រថយន្ត​ដឹកក្រួស ខ្សាច់ ចេញពី​ដេប៉ូ​ជា​ច្រើន​កន្លែង​ដោយ​មិន​បាន​គ្រប​ឲ្យ​បាន​ត្រឹម​ត្រូវធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​បេតុង និង​ប៉ើង​ចូល​ផ្ទះ​ជាដើម ។

លោក​មេឃុំ​ទន្លេ​បិទ​ប្រាប់​បន្ត​ថា ដេប៉ូ​លក់​ក្រួស​ខ្សាច់​ចាប់ពី​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​មក​ដល់​ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ទន្លេ​បិទ​ក្នុង​នោះ​មាន​តែ​២​កន្លែង​ទេ ដែល​មើលទៅ​យ៉ាប់​ជាងគេ​នោះ​គឺ​ត្រង់​មុខ​សាលា​បឋម​សិក្សា​ទន្លេ​បិទ​តែ​ម្តង ។ មាន​តែ​វិធានការ​ផាកពិន័យ​ឲ្យ​ចាស់ដៃ​នោះ​ទេ ទើប​ម្ចាស់​ដេប៉ូ​រាងចាល និង​ចេះ​រៀបចំ​កន្លែង​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ​មិន​បង្ក​ផល​ប៉ះពាល់​បរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ