ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជល់​ក្បាល​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ឡើង​រួញ​មុខ​ខ្ទេច​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​បាន​បើក​បោះពួយ​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កន្លែង​បណ្ដាល​ឲ្យ​ក្រពឹត​រួញ​មុខខូច​ខាត​ទាំងស្រុង ។ ហេតុ​ការណ៍​​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៦ ខែមេសា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​បាន​បើក​បោះពួយ​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កន្លែង​បណ្ដាល​ឲ្យ​ក្រពឹត​រួញ​មុខខូច​ខាត​ទាំងស្រុង ។ ហេតុ​ការណ៍​​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 

នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​នេះ ព​ណ៍​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២O-៤១២៨ ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ភ្លាម​ៗ​នោះ​បាន​ចាកចេញ​ទៅ​បាត់​មិន​បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ។

នៅ​មុន​ពេល​កើតហេតុ​ខាងលើ​រថយន្ត​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ​មិន​មាន​នរណា​បាន​ចាប់អារម្មណ៍​ថា មាន​បញ្ហា​អ្វី​កើតឡើង​ទេ ទើប​មាន​គ្រោះថ្នាក់​បែប​នេះ ។

ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​សង្ស័យ​ថា អ្នក​បើ​បរ​បាន​បើក​ជែង​រថយន្ត​ផ្សេង​ទៀត​ដែល​នៅ​ខាង​មុខ​ខ្លួន ឬ​ក៏​អាច​បើក​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រពឹត​រួញ​ខូចខាត​ទាំងស្រុង និង​ជាប់​ជាមួយ​របាំង​ថ្ម​នោះ ហើយ​ពោង​សុវត្ថិភាព​របស់​រថយន្ត​នេះ​បាន​ផ្ទុះ​ឡើង​២​គ្រាប់​តែ​ម្ដង​ទើប​អ្នកបើកបរ​គ្មាន​គ្រោះថ្នាក់ ហើយ​ក្រោយ​ពេល​កើតហេតុ​បាន​ចាក​ចេញពី​ទីនោះ​បាត់​ស្រមោល​ចោល​រថយន្ត ។ បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​កាន់​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​ការ​ខូចខាត​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ