ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៃសណីយ៍​កម្ពុជា ដាក់​ផែនការ​9​ចំណុច​ដើម្បី​អនុវត្ត​ឱ្យ​កាន់តែ ប្រសើរ​ឡើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ដាក់​ចេញ​នូវ​ផែនការ​៩​ចំណុច​សម្រាប់​ឱ្យ​ប្រៃសណីយ៍​កម្ពុជា​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០១៨​នេះ បន្ទាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ធ្វើ​អាជីវកម្ម​កាលពី​ឆ្នាំ​២០១៧ ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ ២០១៨ កាលពី​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ដាក់​ចេញ​នូវ​ផែនការ​៩​ចំណុច​សម្រាប់​ឱ្យ​ប្រៃសណីយ៍​កម្ពុជា​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០១៨​នេះ បន្ទាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ធ្វើ​អាជីវកម្ម​កាលពី​ឆ្នាំ​២០១៧ ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ ២០១៨ កាលពី​ថ្ងៃ​ទី​៣ មេ​សា នៅ​ទីស្តីការ​ប្រៃសណីយ៍​កម្ពុជា លោក ត្រាំ អី​ុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មកនេះ ប្រៃសណីយ៍​កម្ពុជា​បាន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន ហើយ​អាច​ជម្នះ​បាន និង​ដំណើរការ​ដោយ​ជោគជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« ជោគជ័យ​ដែល​យើង​ទទួល​បាន​ក្នុង​រយៈពេល​៧​ឆ្នាំ​ជាប់​ៗ​គ្នា នេះ​គឺ​ភាគច្រើន​បាន​មក​ពី​ការ​ធ្វើការ​អាជីវកម្ម សេវាកម្ម​ប្រៃសណីយ៍​ដូច​ជា ការ​ផ្ញើ​សំបុត្រ​ជាដើម​។ ក្នុង​ការ​បរិការណ៍​នៃ​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និង​ការ​ប្រែប្រួល​ថ្មី​នៃ​តម្រូវការ​ក៏ ដូច​ជា​ការ​ប្រែប្រួល​ឥរិយា​បទ​របស់​មនុស្ស ។ ពិសេស​ការ​ប្រែប្រួល​នៃ​ឥរិយា​បទ​របស់​អ្នក​ប្រើប្រាស់​សេវា​ប្រៃសណីយ៍​ដែល​ត្រូវការ​ប្រើប្រាស់​សេវា​ប្រៃសណីយ៍​បែប​ទំនើប ទាមទារ​ឱ្យ​ប្រៃសណីយ៍​កម្ពុជា ក្នុង​នាម​ជា​សហគ្រាស​សាធារណៈ ដែល​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ត្រូវ​មានការ​សម្រេចចិត្ត​ឱ្យ​បាន​លឿន ឆាប់រហ័ស ចាប់​ឱ្យ​បាន​ទាន់​ពេលវេលា​វិនិយោគ​ទាំងឡាយ និង​ត្រូវ​មានការ​ប្រែប្រួល​ទាំង​ក្នុង​ការ​ដឹកនាំ ការ​គ្រប់គ្រង​ធនធានមនុស្ស ទាំង​ក្នុង​គ្រប់គ្រង​ខ្សែ​សង្វា​ក់ អាជីវកម្ម​របស់​ខ្លួន ការ​គិតគូរ​លើ​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ ឲ្យ​សម​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវការ​ក្នុង​អាជីវកម្ម ក៏​ដូច​ជា​ធ្វើការ​ពិចារណា ពោល​គឺ​ធ្វើការ​សិក្សា​អំពី​ការ​ដាក់​ទុន​វិនិយោគ ក្នុង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ »​។

លោក​រដ្ឋមន្ត្រី​គូស​បញ្ជា់​ថា ៖« បន្ទាប់​ពី​សម្រេច​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៧ យើង​ត្រូវ​មាន​ទិស​ដៅ​មួយ​ចំនួន​ទៀត​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨​នេះ​មាន​ដូច​ជា ៖ ១-​ត្រូវ​បន្ត​បង្កើន​បៀវត្សរ៍​ជូន​និយោជិត​បន្ថែម​ទៀត​ឱ្យ​កាន់តែ​ប្រសើរ​។ ២-​បន្ត​បង្កើន​សមត្ថភាព​ធនធានមនុស្ស តាម​រយៈ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ជំនាញ និង​ឥរិយា​បទ​ជា​អ្នក​ផ្តល់​សេវា​ជូន​អតិថិជន ។ ៣-​បន្ត​ពង្រឹងគុណភាព​សេវា​ឱ្យ​កាន់តែ​ប្រសើរ និង​ជឿជាក់​បន្ថែម​ទៀត​ជា​ពិសេស​បង្កើន​គុណភាព​សេវា​ដឹក​ជញ្ជូន​ក្នុងស្រុក ដើម្បី​បង្កើន​បរិមាណ​បញ្ញើ​ក្នុងស្រុក​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ៤-​ពង្រីក​ការ​ចែកចាយ​បញ្ញើ​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស ។ ៥-​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ប្រព័ន្ធ​គ្រប់គ្រង និង​តាមដាន​បញ្ញើ​IPS ឱ្យ​បាន​គ្រប់​សាខា​ប្រៃសណីយ៍​រាជធានី​-​ខេត្ត ។ ៦-​បន្ត​បំពាក់​ប្រព័ន្ធ Counter Automation ឱ្យ​បាន​គ្រប់​សាខា​រាជធានី​-​ខេត ។ ៧-​ពង្រីក​និង​កែ​លម្អ​ប្រអប់​សំបុត្រ​ឱ្យ​កាន់តែ​ប្រសើរ និង​មានគុណ​ភាព​ដើម្បី​ទាក់ទាញ​ចំនួន​ជាវ​ប្រើប្រាស់​ឱ្យ​កាន់តែ​ច្រើន ។ ៨-​បង្កើន​ការ​ត្រួតពិនិត្យ​បញ្ជី​ការ​គណនេយ្យ​ឱ្យ​កាន់តែ​ល្អ និង​៩-​បន្ត​ពិពិធ​កម្ម សេវា​ថ្មី​ៗ​ដើម្បី​បង្កើន​ចំណូល​ជូន​ប្រៃសណីយ៍​កម្ពុជា »​។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា លោក អោ​ក បូ​រ៉ា មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ប្រៃសណីយ៍​កម្ពុជា រក​ចំណូល​បាន​ប្រមាណ ៨,៥​លាន​ដុល្លារ លើស​ផែនការ តែបើ​យើង​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ មានការ​ថយ​ចុះ​ប្រមាណ​១០%​។ ទោះបី​ចំណូល​ក្នុង​ឆ្នាំ​២០១៧​មាន​ថយ​ចុះ តែ​សម្រាប់​ប្រៃសណីយ៍​កម្ពុជា តាម​អគ្គនាយក​មាន​ប្រសាសន៍​ថា ឆ្លង​តាម​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​៧​ឆ្នាំ​កន្លង​មក ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើត​នូវ​ទឹកប្រាក់​ចំណូល​ពី​ជាង​២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០​កើនឡើង​ដល់​ជាង​៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ទទួល​បាន​ប្រាក់​ចំណេញ​រាល់​ៗ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ