ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​ច្រូត​ស្រូវ​កិន​ក្មេង​​ប្រុស​ម្នាក់​ស្លាប់​​លោក​អធិការ​ដោះ​ស្រាយ​ស្ងាត់ៗ​​មិន​រាយ​​ការណ៍​​ជូន​​ថ្នាក់​លើ​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​សំណុំរឿង​​ក្មេង​ប្រុស​ម្នាក់​ស្លាប់​​ ដោយ​សារ​ម៉ាស៊ីន​​ច្រូត​ស្រូវ​កិន​ដែល​ត្រូវ​លោក​អធិការ​នគរបាល​​ស្រុក​ថ្ម​គោល សម្ងំ​​ដោះ​ស្រាយ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ស្ងាត់ៗ​ត្រូវបាន​បែក​ធ្លាយ​​កាល​ពីថ្ងៃទី​​១៤ មករា ​​២០១៣ ក្រោយ​ពី​មន្ត្រីនានា​ និង​​ប្រជា​ពលរដ្ឋ​​ទម្លាយ​រឿង​នេះ ព្រោះតែ​ពួក​គេ​មិន​សប្បាយ​ចិត្ត​នឹង​លោក​អធិការ​ដែល​ទាមទារ​ប្រាក់​ពីភាគី​ជន​រងគ្រោះ និង​ភាគី​បង្ក​​គ្មាន​មេត្តា​​ក្រោយ​ពី​ចរចា​​បញ្ចប់​រឿង ។

​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ឈូក ណន់ អាយុ​១៣​ឆ្នាំ ត្រូវម៉ាស៊ីន​ច្រូត​ស្រូវ​កិន​ចំ​ក្បាល​បណ្តាល​ឱ្យ​ស្លាប់ ​កាលពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១៣ មករា នៅ​កណ្តាល​វាល​ស្រែ ​ដែល​ស្ថិត​ក្នុង​​ភូមិ​ជ្រោយ​​អម្ពរ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ។ ​ប្រភព​នេះ​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​ឈ្មោះ​ម្ចាស់​ម៉ាស៊ីន​​ច្រូត​ស្រូវ​នោះទេ តែ​បាន​ប្រាប់​ថា ម្ចាស់​ម៉ាស៊ីន​នោះ​រស់​នៅ​​ក្នុងភូមិ-ឃុំ​ខាងលើ​នេះ​ដែរ ។

​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​​បាន​ទម្លាយ​រឿងនេះ​ថា ​លោក​អធិការ​ស្រុក​ថ្មគោល ​បាន​ព្យា​យាម​​​សម្រប​សម្រួល​​បញ្ចប់​រឿង​នេះ​ដោយ​ស្ងាត់ៗ​ ។ ​បន្ទាប់​​​​ពី​មាន​ការ​ជួយ​បញ្ចុះ​បញ្ចូល​ពី​សមត្ថ​កិច្ច​ ភាគី​បង្ក​ (ភាគី​​ម៉ាស៊ីន​ច្រូត) ​បានយល់​ព្រម​បង់​សំណង​៣​ម៉ឺន​បាត ជូន​ទៅភាគី​រង​គ្រោះ​​ដើម្បី​បញ្ចប់​​រឿង។ ក្រោយ​​ពី​ប្រគល់​ប្រាក់​សំណង​ជូន​ភាគី​ជន​រងគ្រោះ ស្រាប់តែ​លោក​អធិការ​បញ្ជា​ឱ្យ​ដក​ហូត​ប្រាក់​នេះ​ពី​ភាគី​ជន​រងគ្រោះ​ចំនួន​៤.៥០០​បាត និង​បាន​ទាម​ទារ​ប្រាក់​ពីភាគី​បង្ក​ចំនួន​​៦០០​ដុល្លារ​ទៀត ជា​ថ្នូរ​មិន​បញ្ជូន​សំណុំ​រឿង​ទៅតុលា​ការ ។ ទោះបែប​ណា កោះ​សន្តិ​ភាព​​មិន​អាច​ទំនាក់​ទំនង​​សុំ​ការ​បំភ្លឺ​​បាន​ទេ ជុំវិញ​​រឿង​អាស្រូវ​​នេះពី​លោក​យឹម ​វិចិត្រ អធិការ​នគរបាល​ស្រុក​ថ្ម​គោល នៅ​រសៀល​ថ្ងៃទី​១៥ មករា ២០១៣ នេះ ៕