ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​រក​ឃើញ​ជើង​ខ្លាំង​ឡើង​ទៅ​វគ្គ​បន្តហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ដែល​បាន​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​អាទិត្យ​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ មក​ដល់ថ្ងៃអាទិត្យ​ទី​១ មេ​សា គេ​បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៤​រូប​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​ហើយ​។ លោក មាស សុ​គ្រី…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ដែល​បាន​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​អាទិត្យ​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ មក​ដល់ថ្ងៃអាទិត្យ​ទី​១ មេ​សា គេ​បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៤​រូប​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​ហើយ​។

លោក មាស សុ​គ្រី មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា កីឡាករ​ជើងខ្លាំង​​ទាំង​៤​រូប​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​មាន ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១​ដែល​ប្រកួត​៤​លើក​ឈ្នះ​ទាំង​៤​លើក​មាន​១២​ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​តារាង ។ កីឡាករ​ថៃ​Noeng Trakan​ប្រកួត​៤​លើក ឈ្នះ​៣ ចាញ់​១ មាន​១០​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​២ ។ កីឡាករ​ថៃ​Rong Nakpha​ប្រកួត​៤​លើក ឈ្នះ​២ ចាញ់​២ មាន​៨​ពិន្ទុ​ឈរ​នៅ​លេខ​រៀងទី​៣ និង​ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​៤​លើក ឈ្នះ​២ ចាញ់​២ មាន​៨​ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី​៤ ។

ដូច្នេះ​សម្រាប់​កីឡាករ​កម្ពុជា​ថៃ​ទាំង​៤​រូប​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​តាម​ធម្មតា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រើ​រូបមន្ត​ប្រកួត​ខ្វែង​ដោយ​ឱ្យ​អ្នក​ជាប់​លេខ​១​ជួប​ប្រកួត​ជាមួយ​អ្នក​ជាប់​លេខ​៤ និង​អ្នក​ជាប់​លេខ​២ ជួប​ប្រកួត​ជាមួយ​អ្នក​ជាប់​លេខ​៣ ។ ប៉ុន្តែ​លោក​ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​ថា បើសិនជា​អនុវត្ត​ទៅ​តាម​រូបមន្ត​ប្រកួត​ខ្វែង​ខាងលើ​ពិតជា​មិនល្អ​មើល​ឡើយ​ព្រោះ​ឡៅ ច​ន្ទ្រា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​ជា​កីឡាករ​ខ្មែរ​ដូច​គ្នា​ទើប​លោក​បង្វែរ​ឱ្យ​អនុវត្ត​រូបមន្ត​ចាប់ឆ្នោត​វិញ ។ ជាង​នេះ ដើម្បី​ភាព​សុក្រឹត​លោក​មិន​ឱ្យ​មនុស្ស​ចាប់​នោះ​ទេ គឺ​លោក​ប្រើ​ប្រព័ន្ធ​កុំព្យូ​ទ័​រ​ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​ពី​មហាជន​ដោយ​យក​កីឡាករ​កម្ពុជា​២​រូប​មក​ឈរ​រង់ចាំ ហើយ​យក​កីឡាករ​ថៃ​២​រូប​មក​បង្វិល ជួប​អ្នក​ណា​គឺ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​នោះ​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ ។ ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រូវ​លើកយក​ទៅ​ធ្វើ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​រួច ដូច្នេះស​ប្ដា​ហ៍​ក្រោយ​ដាក់​គូ​មិត្តភាព​ជំនួស​សិន​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យនោះ​ឡៅ ច​ន្ទ្រា បាន​យកឈ្នះ​កីឡាករ​ថៃ Noeng Trakan ដោយ​ពិន្ទុ ។ មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ផ្ដួល​កីឡាករ​ថៃ​Phan Chhai​ឱ្យ​សន្លប់​ទឹក​ទី​៣ ។ លន បញ្ញា​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​យកឈ្នះ​ថា សា​រុន មក​ពី​ក្លិប​ពន្លឺ​នេ​អុង​ដោយ​ពិន្ទុ និង​ផាត សូ​ដា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​យកឈ្នះ​ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ