រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងអ្នកបើកបរអះអាងថា ជាន់ហ្វ្រាំងមិនស៊ីបានគេចពីរថយន្តមួយគ្រឿងទៀតក៏ជ្រុលទៅឡើងលើសួនច្បារកណ្តាលទ្រូងផ្លូវ ហើយបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឱ្យទ្រេតហើយអ្នកបើករថយន្តរបួសជើងឆ្វេងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅមុខវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ រថយន្តដឹកឥដ្ឋខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៣២៤៧ អ្នកបើករថយន្តមិនបានប្រាប់ពីអត្តសញ្ញាណឡើយ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុរថយន្តធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូងខណៈដល់មុខវត្តអន្លង់ក្ងានស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀតបានបត់ឆ្វេងត្រឡប់ក្រោយធ្វើឱ្យរថយន្តដឹកឥដ្ឋនោះទាញចង្កូតគេចក៏ជ្រុលឡើងសួនច្បារ និងបុកបង្គោលភ្លើងតែម្តង ។
តាមអ្នកបើកបរបានឱ្យដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ដោយសារតែជាន់ហ្វ្រាំងមិនស៊ី ។ នៅមុនពេលកើតហេតុខ្លួនបានដឹកឥដ្ឋមកពីព្រែកពោធិ៍យកទៅដាក់ឱ្យម៉ូយនៅច្បារអំពៅពេលមកក៏គេចរថយន្ត មួយគ្រឿងគ្រោះថ្នាក់ឡើងសួនបុកបង្គោលភ្លើងតែម្តង ៕
ចែករំលែកព័តមាននេះ